​ភ្លៀងខ្យល់​កន្ត្រាក់ នៅ​ស្រុក​សំឡូត ខូចខាត​ផ្ទះ​របស់ ប្រជាពលរដ្ឋ ជាង​១០​ខ្នង​

1034
ចែករម្លែក

​ដោយៈ​គ្រញូង/​
​បាត់ដំបងៈ​នៅ​ឃុំ​មានជ័យ និង​ឃុំ​អូរ​សំរិល នៃ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង កាលពី​រសៀល​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៨ មាន​ភ្លៀង​កក់ខែ​មួយ​មេ ព្រមទាំង​មាន​ខ្យល់​កន្ត្រាក់ បណ្តាលឱ្យ​ខូចខាត ផ្ទះ​ប្រជាពលរដ្ឋ ជាង​១០​ខ្នង ក្នុង នោះ​រលំ ៥​ខ្នង និង​របើក​ដំបូង​៥​ខ្នង និង​ឃាំ្ល​ង​១​ខ្នង ប៉ុន្តែ​មិនមាន​អ្នកណា របួស​ម្នាក់​ទេ​។​

​លោក​វរសេនីយ៍ទោ កោ ស៊ុន​កាំ​ង អធិការនគរបាល​ស្រុក​សំឡូត បាន​រាយការណ៍​ឱ្យដឹងថា នៅ​រសៀល ថ្ងៃទី​២១​ខែមីនា មាន​ភ្លៀង​ធ្លាក់ មួយ​មេ​ធំ​និង ខ្យល់​កន្ត្រាក់ បណ្តាលឱ្យ​របើក​ដំបូលផ្ទះ របស់​ប្រជាពលរដ្ឋ ចំនួន ៤​គ្រួសារ​។ គ្រួសារ​ទាំង​៤​នេះ រស់នៅ​ភូមិ​តាន ឃុំ​មានជ័យ ស្រុក​សំឡូត ខេត្តបាត់ដំបង​។​

​ដោយឡែក នៅ​ចំណុច​ឃុំ​អូរ​សំរិល ស្រុក​សំឡូត មាន​ភ្លៀង​ធ្លាក់ និង​មាន​ខ្យល់​កន្ត្រាក់ បណ្តាលឱ្យ​របើក​ដំបូលផ្ទះ​របស់​ប្រជាពលរដ្ឋ ៥​ខ្នង និង​ឃ្លាំង​លី​ជុង មួយ​ខ្នង និង​ផ្ទះ​កម្មករ​លី​ជុង ចំនួន​៥​ខ្នង និង​រោង​ដាក់​គោ ខូច​ទាំងស្រុង ។​

​បច្ចុប្បន្ន កម្លាំង​នគរបាល​ស្រុក​សំឡូត កំពុង​ចុះ​ត្រួតពិនិត្យ និង​ជួយ​រៀបចំ​សណ្តាប់ធ្នាប់ ជូន​ម្ចាស់ផ្ទះ​ឡើងវិញ​៕V

ផ្ទះ​ដែល​របើក​ដំបូល ដោយ​ខ្យល់​កន្ត្រាក់

​ឃ្លាំង​លី​ជុង​របើក​ដំបូល​