​ភ្លៀង​កក់ខែ​លាយឡំ​ខ្យល់​កន្ត្រាក់​ធ្វើឱ្យ​របើក​ដំបូលផ្ទះ​២​ខ្នង​នៅ​ស្រុក​គាស់ក្រឡ​

272
ចែករម្លែក
  • 13
    Shares

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ល្ងាច​ថ្ងៃទី​២៤​ខែកុម្ភៈ ឆ្នាំ​២០១៩​មាន​ភ្លៀង​កក់ខែ​មួយ​មេ​លាយឡំ និង​ខ្យល់​កន្ត្រាក់​បណ្តាលឱ្យ​របើក​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​ខូចខាត​ចំនួន​២​ខ្នង​នៅ​ចំណុច​ឆ្លាក ស្ថិត​ក្នុងភូមិ​ព្រៃទទឹង​ឃុំ​ឆ្នាល់មាន់ ស្រុក​គាស់ក្រឡ​។ ហេតុការណ៍​គ្រោះធម្មជាតិ​នេះ​មិនមាន​របួស​ដល់​មនុស្ស​ឬ​សត្វ​ឡើយ​។​

​លោក​ឆាង វណ្ណ​ឆៃ អធិការនគរបាល​ស្រុក​គាស់ក្រឡ​បានឱ្យដឹងថា​ផ្ទះ​រងគ្រោះ ទី​១​របស់​ម្ចាស់​ឈ្មោះ សំ​.​កែម ភេទ​ប្រុស អាយុ ៦៧​ឆ្នាំ ទំហំ ៥​ម៉ែត្រ​គុណ​៦​ម៉ែត្រ និង​ផ្ទះ ទី​២​របស់​ម្ចាស់​ឈ្មោះ ចាន់​.​សាន ភេទ​ប្រុស អាយុ ៧៦​ឆ្នាំ ទំហំ ៥​ម៉ែត្រ​គុណ​១០​ម៉េ​ត្រ​។ ករណី​ភ្លៀង​ធ្លាក់​ខ្យល់​កន្ត្រាក់​នេះ ពុំមាន​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ទេ​។​

​បច្ចុប្បន្ន កម្លាំង​នគរបាល​ស្រុក​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​រៀបចំ​សណ្តាប់ធ្នាប់​ជូន​ម្ចាស់​ផ្ទះ​ឡើងវិញ​រួចរាល់​ហើយ​៕S/


​រូប​ថ​តៈ​ផ្ទះ​ពីរ​ខ្នង​របើក​ដំបូល​ដោយ​ខ្យល់​កន្ត្រាក់​នៅ​ស្រុក​គាស់ក្រឡ​