​ភ្លៀង​ធ្លា​ក់មួយ​មេ​នៅ​ក្រុង​ប៉ោយប៉ែត​បង្ក​លិចលង់​ផ្លូវ​និង​ទីធ្លា​

571
ចែករម្លែក

​ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​ភ្លៀង​បង្ក​ពី​បាតុភូត​ភ្លៀង​ធ្លា​ក់មួយ​មេ​ធំ​នៅ​សង្កាត់​ប៉ោយប៉ែត​និង​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​កាលពី​ព្រឹក​ថ្ងៃទី​១២​ខែកញ្ញា បង្ក​លិចលង់​ផ្លូវ​និង​ទីធ្លា​មួយចំនួន​។​​

តាម​ដងផ្លូវ​បេតុង​និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួនទៀត​ក្នុង​ក្រុង​ប៉ោយប៉ែត​ពិសេស​ក្នុង​សង្កាត់​ប៉ោយប៉ែ​តរង​ការ​ជន់​លិច​លំនៅស្ថាន​ខ្លះ​ទឹក​ហូរ​ចូល​ចំណតរថយន្ត​ក្រុង​។​

​ពលរដ្ឋ​និង​មន្ត្រី​អាជ្ញាធរ​សមត្ថកិច្ច​ឱ្យ​កាសែត​រស្មី​កម្ពុជា​ដឹង​កាលពី​ថ្ងៃទី​១២​ខែកញ្ញា​ថា​:​ភ្លៀង​មួយ​មេ​ធំ​នោះ​សូម្បី​ម្តុំ​រង្វង់​មូល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​មុខ​ការិយាល័យ​គយ​និង​រដ្ឋា​ការ​។​

ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​,​ផ្លូវ​ដើម​ពុទ្រា​,​ម្តុំ​ផ្សារ​អគ្គ​ម្តុំ​ផ្លូវ​បេនឡាន​ម្តុំ​ផ្លូវ​ចូល​សាលាសង្កាត់​ប៉ោយប៉ែត​,​ផ្លូវ​សាលាបឋមសិក្សា​ព្រហ្ម​និ​មិ​ត្ហ​..​សង្កាត់​ប៉ោយប៉ែត​ត្រូវ​ទឹក​លិច​។​ជា​យានយន្ត​និង​មធ្យោបាយ​ផ្សេងទៀត​ត្រូវតែ​បើកបរ​កាត់ទឹក​៕S/

​ភ្លៀង​ធ្លា​ក់មួយ​មេ​នៅ​ក្រុង​ប៉ោយប៉ែត​បង្ក​លិចលង់​ផ្លូវ​និង​ទីធ្លា​