​ភ្លៀង​និង​ខ្យល់​បណ្តាលឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ​៧​ខ្នង​រង​ការខូចខាត​

954
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​រយៈពេល​ពីរ​ថ្ងៃ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ប្រាំពីរ​ខ្នង​ត្រូវ​របើក​ដំបូល​រង​ការខូចខាត​ធ្ងន់ធ្ងរ​។​គ្រោះធម្មជាតិ​នេះ​បានកើត​ឡើង​នៅ​ភូមិ​ច្រក​ឬ​ស្សី​ភូម​អូរ​អង្គំ​ឃុំ​អម​លាំង​ស្រុក​ថ្ពង​ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃទី​៧​និង​ទី​៨​ខែឧសភា​ឆ្នាំ​២០១៨​។​
​មន្ត្រីនគរបាល​ស្រុក​ថ្ពង​បានឱ្យដឹងថា​ផ្ទះ​ប្រជាពលរដ្ឋ​ទាំង​ប្រាំពីរ​ខ្នង​ដែល​រង​ការខូចខាត​ដោយសារ​ភ្លៀងខ្យល់​កន្ត្រាក់​នោះ​សង់​ផ្ទាល់​ដី​ចំនួន​៥​ខ្នង​សង​អំពី​ឈើ​ប្រក់​ស័ង្កសី​។​របើក​ដំបូល​ដែលមាន​ម្ចាស់​ឈ្មោះ​រុន​សា​វ៉េ​ត​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​២​ឈ្មោះ​ទុយ​រី​ម​ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​៣​ឈ្មោះ​សាន​សៅ​ថេ​ង​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​៤​ឈ្មោះ​បារី​ម​ភេទ​ស្រី​អាយុ​៦២​ឆ្នាំ​៥​ឈ្មោះ​គង​សំណាង​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​។​

ទាំង​ប្រាំ​គ្រួសារ​រស់នៅ​ក្នុងភូមិ​ឃុំ​ស្រុក​កើតហេតុ​ខាងលើ​។​ចំណែក​ផ្ទះ​ប្រជាពលរដ្ឋ​ពី​ខ្នង​ទៀត​នៅ​ចំណុច​ភូមិ​ក្រាំងក្រូច​ឃុំ​តាំ​សំរោង​ស្រុក​ភ្នំស្រួច​។​ប្រភព​បាន​បន្តថា​ផ្ទះ​ពី​ខ្នង​នេះ​មាន​ម្ចាស់​ឈ្មោះ​ខាប​អឿន​ភេទ​ប្រុស​អាយុ​៥១​ឆ្នាំ​និង​ឈ្មោះ​គុយ​ថុង​ភេទ​ប្រុស​អាយុ​៥៦​ឆ្នាំ​នាក់​ទាំងពី​រស់នៅ​ភូមិ​ក្រាំងក្រូច​ឃុំ​តាំង​សំរោង​ស្រុក​ភ្នំស្រួច​។​ករណី​ខាងលើ​មិន​បង្កអោយមាន​មនុស្ស​រងគ្រោះ​ដោយសារ​ភ្លៀងខ្យល់​កន្ត្រាក់​នោះទេ​៕S/​

​ភ្លៀង​និង​ខ្យល់​បណ្តាលឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ​៧​ខ្នង​រង​ការខូចខាត​