​ភ្លៀង​មួយ​មេ​ធ្វើឱ្យ​ដើមឈើរ​លំបាក់​សង្កត់​លើ​រថយន្ត​ពលរដ្ឋ​

1132
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ភ្លៀង​មួយ​មេ​បាន​ធ្លាក់ ក​គ្រប់​ដណ្តប់​ក្នុង​រាជធានី​ភ្នំពេញ ធ្វើ​ឲ្យ​ដើមឈើ បាក់​រលំ សង្កត់​លើ​រថយន្ត​ឡាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង​ដែល​ម្ចាស់​ចត​ទុក ជាប់​របង​សាលា​នរោត្តម តាមផ្លូវ​លេខ​១៤៨ សង្កាត់​ផ្សារកណ្តាល​២ ខណ្ឌដូនពេញ​ល្ងាច​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៨​។

​រថយន្ត​បាន​រង​ការខូចខាត ម្ចាស់​បាន​ត្រឹម​សោកស្តាយ ដោយ​គ្មាន​ម្ចាស់​ដើមឈើ​ណា​អើពើ ហើយ​មិនដឹង​ខាង​ណា​ទទួលខុសត្រូវ​ក្នុង​គ្រោះ​ឧប្បត្តិ​ហេតុនេះ​ទេ​។​ក្នុងករណី​គ្រោះថ្នាក់​ដោយ​ធម្មជាតិ​នេះ​ក៏មាន​ចម្ងល់​របស់​ពលរដ្ឋ កន្លងមក​ក៏ដូចជា​សព្វថ្ងៃនេះ គ្រា​ដែលមាន​រថយន្ត ម៉ូតូ​ទៅបុក​ដើមឈើ​ឬ​មនុស្ស​ទៅ​កាប់​ប៉ះពាល់​ដើមឈើ​ដែល​សាលា​រាជធានី​ភ្នំពេញ​ដាំ​នៅតាម​ដងផ្លូវ​នោះ​គឺ​មិន​បានឡើយ​។
​មានតែ​អូស ចាប់យក​រថយន្ត​ទាំងនោះ​ទៅ​ស​ង្ន​ការដ្ឋាន​នគរបាល​ជាក់​ជ​មិន​ខាន គឺ​ត្រូវតែ​សង​ដើមឈើ ។​តែបើ​ដើមឈើ​របស់​សាលា​រាជធានី​ភ្នំពេញ បាក់​រលំ​សង្កត់​លើ រថយន្ត ផ្ទះសម្បែង​របស់​ពលរ​ដ្ឋ​វិញ សំណួរ​ពលរដ្ឋ​សួរថា តើ​ខាង​ណា​ទទួលខុសត្រូវ ? កន្លងមក​បើតាម​អ្វីដែល​ដឹង​គឺ​សូន្យ ៕S/​

​ភ្លៀង​មួយ​មេ​ធ្វើឱ្យ​ដើមឈើរ​លំបាក់​សង្កត់​លើ​រថយន្ត​ពលរដ្ឋ​

#