​ភ្លៀង​លាយឡំ​និង​ខ្យល់ព្យុះ​ផ្គ​រន្ទះ​បាន​បាញ់​គោ​ងាប់​៣​ក្បាល​នៅ​ស្រុក​គងពិសី​

1225
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​ភ្លៀង​មួយ​មេ​ធំ​លាយឡំ​ខ្យល់​ផ្គ​រន្ទះ​បាន​បាញ់​គោ​បី​ក្បាល​ងាប់​នៅ​ចំណុច​ភូមិ​អណ្តូងច្រុះ​ឃុំ​សក​នំ​ក្រពើ​ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ​។​ហេតុការណ៍​រន្ទះបាញ់​គោ​ងាប់​៣​ក្បាល​នេះ​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៥​ខែមីនា​ឆ្នាំ​២០១៨​។​

​បើតាម​សម្តី​ម្ចាស់​គោ​ដែលមាន​ឈ្មោះ​ទេព​វណ្ណា​ភេទ​ប្រុស​អាយុ​៥៨​ឆ្នាំ​រស់នៅ​ក្នុងភូមិ​អណ្តូងច្រុះ​ឃុំ​ស្នំ​ក្រពើ​ស្រុក​គងពិសី​​បាន​និយាយថា​គោ​របស់គាត់​ដែល​ត្រូវ​រន្ទះបាញ់​ងាប់​នោះ​ញី​២​ឈ្មោល​១​។​គាត់​បាន​ចងឱ្យ​ស៊ី​ស្មៅ​កណ្តាលវាល់​ស្រែ​ខាងក្រោយ​ផ្ទះ​រហូតដល់​ម៉ោង​កើតហេតុ​មេឃ​ចាប់ផ្តើម​ងងឹត​ធ្លាក់ភ្លៀង​។
​ប្រភព​បាន​បន្តថា​មិន​ត្រឹមតែ​ភ្លៀង​នោះទេ​មាន​ទាំង​ខ្យល់​ផ្គរ​ន្ទះ​លាយឡំ​រហូត​បាញ់​គោ​គាត់​ងាប់​ទាំង​៣​នៅ​កណ្តាល​វាលស្រែ​តែម្តង​៕S/​

​ភ្លៀង​លាយឡំ​និង​ខ្យល់ព្យុះ​ផ្គ​រន្ទះ​បាន​បាញ់​គោ​ងាប់​៣​ក្បាល​នៅ​ស្រុក​គងពិសី​