​មគ្គុទ្ទេសក៍​ទេសចរណ៍​ទ្រហោយំ​ព្រោះ​បាត់​ភរិយា​ខ្លួន​ទាំង​មិនដឹង​មូលហេតុ​

586
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាប​៖​លោក​ហ៊ុល​នី​មគ្គុទ្ទេសក៍​ទេសចរណ៍​បានបង្ហាញ​អារម្មណ៍​ក្តុកក្តួល​ស្វែងរក​ការអន្តរាគមន៍​ឱ្យជួយ​ផ្សព្វផ្សាយ​ដើម្បី​រក​ភរិយា​ដែល​កំពុង​បាត់​ខ្លួន​។​លោក ហ៊ុល នី អាយុ​៣៥​ឆ្នាំ មុខរបរ​ម​គ្គុ​ទេស ទេសចរណ៍​នៅ​ខេត្តសៀមរាប​នេះ មាន​ទីលំនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់ ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​លោក ហ៊ុល នី បានឱ្យដឹង​នៅវេលា​ម៉ោង​៤​រសៀល ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩​នេះ​ថា​កាលពី​ថ្ងៃទី​១៩ ខែមេសា រូបលោក​បាន​ចេញពីផ្ទះ​នៅ​សៀមរាប ទាំងអស់គ្នា ទាំង​ភរិយា និង​កូន​ស្រូ​ចំនួន​២​នាក់​ទៀត មក​រាជធានី​ភ្នំពេញ ដើម្បី​បំពេញការងារ​។ លោក ហ៊ុល នី ក៏បាន​ឲ្យ​ដឹងថា​ភរិយា​របស់ លោក​ឈ្មោះ កែវ ម៉ៃ អាយុ ២៣​ឆ្នាំ​។

ពេលនោះ​លោក​និង​ភរិយា​ក៏បាន​ត្រឡប់​មកពី​ភ្នំពេញ​ក៏បាន​ជិះ​រថយន្តឈ្នួល​ហួស​ទៅលេង​ផ្ទះ​ម្តាយ​នៅ​ក្រុង​សិរី​សោ​ភ័​ណ្ឌ​ខេត្តបន្ទាយមានជ័យ​។​បន្ទាប់ពី​បានមក​ដល់ផ្ទះ​ម្តាយ​គាត់​ហើយ​គាត់​ក៏បាន​ទុក​សម្ភារៈ​ផ្សេងៗ​និង​ផ្ញើ​កូន​ទាំងពីរ​នាក់​ជាមួយ​ម្តាយ​ដោយ​ភរិយា​លោក​បាន​ប្រាប់​ម្តាយ​ថា​ទៅ​ផ្សា​រទិញ​ម្ហូប នៅ​រសៀល​ថ្ងៃទី​១៩ ខែមេសា​។​

បន្ទាប់ពី​ទៅ​ផ្សារ អស់​រយៈពេល ពេញ​១​យប់ អត់​ឃើញ​គាត់​ត្រឡប់ មក​ផ្ទះ ម្តាយ វិញ​ឡើយ ហើយ រូបលោក​ក៏ ចុច​ទូរស័ព្ទ ទៅរក​គាត់ ប៉ុន្តែ មិន​ចូល​សោះ​។ លោក ហ៊ុល នី បាន​រៀបរាប់​បន្តទៀតថា «​ចាប់តាំងពី​ទី​១៩ មកទល់​ថ្ងៃនេះ​គឺមាន​រយៈពេល ៤​យប់ ៥​ថ្ងៃ​ហើយ ។​ពួកយើង​បាត់​ដំណឹង​គាត់​រហូត មិនដឹង​គាត់​កើត​អី ឬក៏​ទៅណា​នោះទេ​ពួកយើង​បារ​ម្មណ៍​អំពី​សុវត្ថិភាព​របស់គាត់​ខ្លាំងណាស់​។

លុះ​ព្រឹក​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃទី​២៣​ខែមេសា​ឆ្នាំ​២០១៩​ទើប​លោក​ដាច់ចិត្ត​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ ប៉ុស្តិ៍នគរបាល ព្រះ​ពន្លា ខេត្តបន្ទាយមានជ័យ ដើម្បីឱ្យ​សមត្ថកិច្ច​ជួយ ស្វែ​ករក ប្រពន្ធ​របស់គាត់ ផង​។​បើតាម​ការរៀបរាប់រ​ប​ស់លោក ហ៊ុល នី នៅលើ​ខ្លួន​ភរិយា​របស់គាត់ ដែល​យកទៅ​ភ្ជាប់ ជាមួយ​នៅ​ថ្ងៃ​បាត់​ខ្លួន​នោះ មាន​សម្ភារៈ​រួមមាន​៖ ខ្សែដៃ ប្លា​ទីន​មួយ​ខ្សែ ចិញ្ចៀនមាស​មួយ​វង់ និង​ប្លា​ទីន មួយ​វង់​ខ្សែក​មួយ​ខ្សែ​រួមទាំង​ក្រ​វឹល​និង​ទូរស័ព្ទ​មួយគ្រឿង​ផងដែរ​សរុប​ជា​ប្រាក់​ជិត​២​ពាន់​ដុល្លារ​អាមេរិក​។

​លោក ហ៊ុល នី បាន​អំពាវនាវ​ដល់​សាធារណជន បើ​បាន ប្រទះឃើញ​ភរិយា​របស់លោក មាន​ភិន ភាគ​ដូច​ក្នុង​រូបថត​ខាងលើ នោះ​សូមជួយ​ផ្តល់ដំណឹង​ដោយ​ក្តី​អនុគ្រោះ​តាមរយៈ ទូរស័ព្ទ​លេខ 017 811 666 / 087 811 666៕S/​

លោកហ៊ុលនី​ម​គ្គុ​ទេសទេសចរណ៍ជាមួយប្រពន្ធនិងកូន​
រូបប្រពន្ធលោកហុលនីដែលបាត់ខ្លួន