​មង្គលការ​លោក​អាចារ្យ​ក្មេង​និង​សីល​វ​ត្តី​វត្ត​ធម្ម​វ័​ន្ត​ធ្វើឱ្យមាន​ការចាប់អារម្មណ៍​ខ្លាំង​

15210

(​កំពង់ឆ្នាំង​)៖​ពិធីមង្គលកា​លោក​អាចារ្យ​ក្មេង​និង​សីល​វ​ត្តី​វត្ត​ធម្ម​វ័​ន្ត ដែល​បាន​ប្រារព្វ​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​២១ និង បញ្ចប់​នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៧​នេះ បានធ្វើឱ្យ​មជ្ឈដ្ឋាន​នានា មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ពិសេស​អ្នក​រស់នៅក្នុង​ខេត្តកំពង់ឆ្នាំង ។

​ពិធីមង្គលកា​លោក​អាចារ្យ​ក្មេង​និង​សីល​វ​ត្តី​ក្មេង​ស្ថិតនៅក្នុង​វត្ត​តែមួយ​នេះ បាន​ប្រារព្វ​ធ្វើ​នៅ​គេហដ្ឋាន​ខាង​ស្រី ក្នុងភូមិ​ក្តី​ត្នោត ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង​។​មង្គលកា​នេះ​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​តាម​គន្លង​ប្រពៃណី​និង​ទំនាមទម្លាប់​របស់​ខ្មែរ​និង​បាន​អញ្ជើញ​ភ្ញៀវ​ចូលរួម​ពិសារ​ភោ​ជនី​អាហារ​ចំនួន​៥០​តុ​និង​មាន​និមន្ត​ព្រះសង្ឃ​ចំនួន​១០២​អង្គ​រាប់​បាទ​និង​ឆាន់​ត្រង់​ផងដែរ​។​

គេ​នូវបាន​កត់សម្គាល់ឃើញ​ទៀតថា​ការ​ពិសារ​ភោជនីយ​អាហារ​នៅក្នុង​ពិធីមង្គលការ​នេះ​មិនមាន​ដាក់​គ្រឿង​ស្រវឹង​និង​ក្រុម​តន្ត្រី​ឬ​ចាក់ធុងបាស់​បទ​ញាក់​កន្ត្រាក់​អារម្មណ៍​ឡើយ​។​ក្រុមគ្រួសារ​ខាង​កូន​ក​ម្លោះ​បានឱ្យដឹងថា​លោក​អាចារ្យ​ដែលជា​កូន​ក​ម្លោះ​នេះ​មានឈ្មោះ​សោម​សុផាត​អាយុ​៣៤​ឆ្នាំមាន​ស្រុកកំណើត​នៅ​ភូមិ​អា​លាំង​កែ​ឃុំ​ចោ​ង​ម៉ោង ស្រុក​ទឹកផុស និង មក​ស្នាក់នៅ​ធ្វើជា​អាចារ្យ នៅ​វត្ត​ធម្ម​វ័​ន្ត​ភ្នំ​ក្រាំង​ដី​មាស​ឃុំ​ស្វាយជ្រុំ​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។ រីឯ​សីល​វ​ត្តី ជា​កូនក្រមុំ​វិញ​មានឈ្មោះ ធឿន សុ​ភី អាយុ​៣៩​ឆ្នាំមាន​ទីលំនៅ​ក្នុងភូមិ​ក្តី​ត្នោត ឃុំ​ស្រែ​ថ្មី​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។​

​ក្រុមគ្រួសារ​ខាង​កូន​ក​ម្លោះ​បានឱ្យដឹង​ទៀតថា​ពិធីមង្គលការ​នេះ​មិនបាន​រៀបចំ​ទាំងស្រុង​ទៅតាម​លំនាំ​ដើម​នោះឡើយ​ធ្វើ​តែ​ពិធី​សំខាន់ៗ​ប៉ុណ្ណោះ​ប៉ុន្តែ​ជំនួស​មកវិញ​នូវ​ពិធី​សាសនា​មួយចំនួន​។​គេ​មិនបាន​ដឹងថា​ចំណង​ស្នេហ៍​រវាង​លោក​អាចារ្យ​ក្មេង​និង​សីល​វ​ត្តី​ក្មេង​ស្ថិតក្នុង​វត្ត​តែមួយ​នេះ​កើតឡើង​តាំងពី​ពេលណា​មក​នោះឡើយ​ពីព្រោះ​មិនអាច​សុំ​ការបំភ្លឺ​ពីសា​ម៉ី​ខ្លួន​បាន​ហើយ​ក្រុមគ្រួសារ​ក៏​មិនបាន​បញ្ជាក់​ដែរ​៕S/​ដោយ​៖​សន សក្តា​

​មង្គលការ​លោក​អាចារ្យ​ក្មេង​និង​សីល​វ​ត្តី​វត្ត​ធម្ម​វ័​ន្ត​ធ្វើឱ្យមាន​ការចាប់អារម្មណ៍​ខ្លាំង​(រូប៖វ៉េបសាយ)