​មជ្ឈមណ្ឌល​កម្សាន្ត​មួយ​នៅ​មណ្ឌលគិរី​មានច្បាប់​តែ​សកម្មភាព​ដូចជា​ផ្ទុយ​ច្បាប់​

383
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​មជ្ឈមណ្ឌល​កម្សាន្ត​មួយ​ឈ្មោះ​”ResorOfMondulkiriEntertailnmentCo.,Ltd”​ដែលមាន​ទីតាំងនៅ​ភូមិ​ពូ​ត្រែង​ឃុំ​ដាក់​ដាំ​ស្រុក​អូ​រាំង​សង្ស័យថា​កំពុង​បំពាន​លើ​ឯកសារ​ស្នើសុំ​បើក​អាជីវកម្ម​។​គ្រា​ដែល​គេ​សង្កេតឃើញ​ពី​សកម្មភាព​គ្រាន់តែ​ជា​រោង​ស​ង្ក័​សី​ទុក​គ្រាន់​បញ្ជល់មាន់​និង​លេងបៀរ​អាប៉ោង​ប៉ុណ្ណោះ​។​

​ជាក់ស្តែង​ទីតាំង​លេងល្បែង​ក្នុងព្រៃ​ចម្ការ​ស្រល់​មួយកន្លែង​ដែល​ជ្រក​ក្រោម​ស្លាក​មជ្ឈមណ្ឌល​កម្សាន្ត​នោះ កំពុងបើក​ឱ្យ​ជនជាតិខ្មែរ​ចូល​លេង​សេរី​ជា​រៀងរាល់ថ្ងៃ តាំងពីដើម​ខែកុម្ភៈ ឆ្នាំ​២០១៩ ដោយ​បើក​លេងល្បែង​ជាច្រើន​មុខ​។​

ពលរដ្ឋ​ខ្មែរ​រាប់​រាយ​នាក់​បាន​សម្រុក​ទៅលេង​ល្បែង​នៅក្នុង​មជ្ឈមណ្ឌល​មួយ​នេះ​ដែល​ស្ទើរតែ​គ្មាន​វត្តមាន​ជនបរទេស​សូម្បី​ម្នាក់​។​មិន​ត្រឹមតែ​ប៉ុណ្ណោះ​បន​ល្បែង​នេះ​បាន​បើក​ដំណើរការ​នៅ​ជិត​ភូមិឋាន​ប្រជាពលរដ្ឋ​ដែល​នៅ​ឆ្ងាយ​ពី​ព្រំដែន​។​ទោះបី​ច្បាប់​មិន​អនុញ្ញាត​ឲ្យ​មានការ​លេងល្បែង​ភ្នាល់​នៅក្នុង​ស្រុក​តែ​បន​ល្បែង​នេះ​បែរជា​អាច​បើក​លេង​យ៉ាង​រំភើយ​ទៅវិញ​។​

​ផ្អែក​តាម​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី លេខ​.១៧៧៤​សជណ ដែល​ចុះ​កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៤ ករណី​សំណើសុំ​អនុញ្ញាត​ជាគោលការណ៍​សាងសង់​មជ្ឈមណ្ឌល​កម្សាន្ត ឈ្មោះ​Resor Of Mondulkiri Entertailnment Co.,Ltd​។​

ក្នុងនោះ​រួមមាន​សណ្ឋាគារ​ខ្នាត​អន្តរជាតិ​,​ហាង​លក់ទំនិញ​រួច​ពន្ធ​, ភោ​ជនី យ​ដ្ឋា​ន មជ្ឈមណ្ឌល​កម្សាន្ត​នានា​, រង្គសាល​ទាន់សម័យ​, ហាង ម៉ាស្សា​, ខារ៉ាអូខេ​, កីឡា​វាយ​កូន​ហ្គោល​,​បក្សី​កីឡា​,​ប្រណាំងសេះ​/​ឆ្កែ​,​ឆ្នោត​ផ្សងសំណាង​,​ល្បែង​អន​ឡាញ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​,​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច​,​គ្រប់​ប្រភេទ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​ក្នុង​និង​ក្រៅប្រទេស​,​កីឡា​ភ្នាល់​គ្រប់​ប្រភេទ​និង ក្លិប​កម្សាន្ត​គ្រប់​ប្រភេទ​។

​គឺមាន​លក្ខណៈ​អចិន្ត្រៃយ៍​ដែល​រដ្ឋ​ទទួលស្គាល់​មាន​ទីតាំង​ស្ថិត នៅ​ច្រក​ព្រំ ដែន​ដាក់​ដាំ ក្នុង​ឃុំ​ដាក់​ដាំ ស្រុក​អូររាំង​ខេត្តមណ្ឌលគិរី​ព្រំប្រទល់​កម្ពុជា​វៀតណាម​តែ​គេ​បែរជា​ឃើញ​លិខិត​មួយ​ស្នើសុំ​ទៅ​អភិបាលខេត្ត​មណ្ឌលគិរី ដើម្បី សុំ អនុញ្ញាត ច្បាប់​សាងសង់ នឹង​បើក​ដំណើរការ​មជ្ឈមណ្ឌល​ក​ម្សា​ន្ត នៅ​ភូមិ​ពូ​ត្រែង ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ដែលមាន​ចម្ងាយ​ផ្លូវ​ប្រមាណ​ជាង​១០ គីឡូ​ម៉ែ ត្រ​ពី ព្រំ ដែន ក ម្ពុ​ជា​វៀតណាម ដែល​ទើប​ចុះ​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​ប្រភព​បាន​រាយការណ៍​ថា​កាស៊ីណូ​ដែល​កំពុងបើក​ដំណើរ​ការលេង​ក្នុង​ទីតាំង​ខាងលើនេះ​កំពុង​ធ្វើ​សកម្មភាព​ផ្ទុយ​ពី​ច្បាប់​អនុញ្ញាត​ដែល​ទីស្ដីការគណៈរដ្ឋមន្ត្រី​សម្រេច​ឲ្យ​ដោយ​ត្រូវធ្វើ​ការសាងសង់​សំណង់ casino​នៅ​នឹង​ព្រំដែន​ដាក់​ដាំ​។

​ប៉ុន្តែ​ម្ចាស់​ទីតាំង​នេះ​បាន​ទៅធ្វើ​កន្លែង​កាស៊ីណូ​នៅ​ជិត​ភូមិឋាន​របស់​អ្នកភូមិ​និង​អនុញ្ញាតឱ្យ​ជនជាតិខ្មែរ​ចូល​លេង​សេរី​មាន​តាំងពី​ល្បែង​ជល់​មាន់​អាប៉ោង​ដែល​ផ្ទុយ​ពី​ច្បាប់​អនុញ្ញាត​ទៅវិញ ។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ម្ចាស់​កាស៊ីណូ​នេះ​មិនបាន​គោរព​ទៅតាម​គោលការណ៍​ដែល​ច្បាប់​បានអនុញ្ញាត​នោះទេ​ដោយ​គេ​គ្រាន់តែ​សាងសង់​រោង​ជល់​មាន់​មួយកន្លែង​សម្រាប់​ភ្នាល់​ដោយ​គេ​មិនបាន​សាងសង់​សំណង់​បច្ចេកទេស​តាម​លិខិត​ស្នើសុំ​របស់ខ្លួន​ឡើយ​។

​កាលពីដើម​ខែមេសា​នេះ​ក្រុមប្រឹក្សា​ខេត្ត​បាន​ប្រជុំ​នឹង​សម្រេច​អោយ​រុះរើ​មជ្ឈមណ្ឌល​កម្សាន្ត​នោះ​ចេញ​ហើយ​មិនឱ្យ​ពលរ​ដ្ឌ​ខ្មែរ​ចូល​លេង​ទេ​នឹង​ឱ្យទៅ​ធ្វើ​ជិត​ព្រំដែន​វិញ​តែ​ដល់ពេលនេះ​នៅ​ដដែលៗ​៕S/​