​មជ្ឈមណ្ឌល​ឡូ​ជី​ស្ទីក​ផ្លូវថ្នល់ និង​ផ្លូវដែក ផែ​ដីគោក​អន្តរជាតិ ធឺ​ង​ជូន ត្រូវ​បង្កើតជាផ្លូវការ​

3558
ចែករម្លែក

នៅ​ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១៩ ពិធី​សម្ពោធ​បើក​មជ្ឈមណ្ឌល​ឡូ​ជី​ស្ទីក​ផ្លូវថ្នល់ និង​ផ្លូវដែក ផែ​ដីគោក​អន្តរជាតិ ធឺ​ង​ជូន បាន​ត្រូវ​រៀបចំ​នៅ​ផែ​ដីគោក​អន្តរជាតិ ធឺ​ង​ជូន ក្នុង​ក្រុង​គុន​មីង ។ នេះ​បានបង្ហាញ​ឱ្យឃើញថា ខេត្ត​យូ​ន​ណាន​បាន​បង្កើត​វេទិកា​ថ្មី មួយទៀត ដើម្បី​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការកសាង​“​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​” ។​

​មជ្ឈមណ្ឌល​ឡូ​ជី​ស្ទីក​ផ្លូវថ្នល់ និង​ផ្លូវដែក ផែ​ដីគោក​អន្តរជាតិ ធឺ​ង​ជូន ជា​គម្រោង​គំរូ មួយ ក្នុង​គម្រោង​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុ​វិធី​ក្រុមទី ១ របស់​ប្រទេស​ចិន​(​សរុប​មាន ១៦ គម្រោង​) ជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន និង​ស្តុក​ទំនិញ​តែមួយគត់ ដែល​បាន​ត​ភ្ជាប់​ទាំង ស្រុង​ទៅនឹង​បណ្តាញ​ខ្សែ​រថភ្លើង​នៃ​ប្រទេស​ចិន ។ ជាពិសេស​មជ្ឈមណ្ឌល​នេះ ជា​ចំណ​តទី ១ ក្រោយពី​ចេញដំណើរ​ពី​ក្រុង​គុន​មីង​តាម​កំណាត់​កណ្តាល និង​ខាង កើត​នៃ​ខ្សែ​រថភ្លើង​ផាន់​-​អាស៊ី ហើយក៏​ជាទី​លាន​ស្តុក​ទំនិញ​លំដាប់​លេខ ១ នៃ​ប្រទេស​ចិន ។ ពេល​ដំបូង មជ្ឈមណ្ឌល​នេះ​មាន​សមត្ថភាព​ទទួល​ទំនិញ ១៦ លាន​តោន​ក្នុង​មួយឆ្នាំ ។ ក្រោយមក​សមត្ថភាព​ទ​ទួល​ទំនិញ​នៃ​មជ្ឈមណ្ឌល​នេះ អាច​កើន​ឡើងដល់ ៣៦ លាន​តោន ។​

​មជ្ឈមណ្ឌល​នេះ​អា​ចត​ភ្ជាប់​នឹង​ផែ​ដីគោក​អន្តរជាតិ ច្រក​អន្តរជាតិ​តាម​តំបន់​ព្រំដែន ប្រព័ន្ធ​ឡូ​ជី​ស្ទីក​នៅក្រៅ​ប្រទេស ផែ​ដីគោក កំពង់ផែ​សមុទ្រ​និង​ប្រព័ន្ធ​ឡូ​ជី​ស្ទីក​ខ្នាត ធំ​ក្នុង​តំបន់​ជុំវិញ ដែល​អាច​ផ្តល់​សេវាកម្ម​ដឹកជញ្ជូន​និង​ស្តុក​ទំនិញ​គ្រប់​ប្រភេទ​ដល់ អតិថិ​ជនជាតិ និង​អន្តរជាតិ ៕​ ដោយ ឆា ជឺ​ហ្វូ​