​មនុស្ស​ចំនួន​១២​នាក់​ពុល​នំប៉័ង​សម្លការី​នៅ​ស្រុក​ទឹកផុស​

1029
ចែករម្លែក

​ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​មនុស្ស​ចំនួន​១២​នាក់​ដែល​ភាគច្រើន​ជា​ក្មេង​មាន​អា​ការៈឈឺ​ក្បាល​វិលមុខ និង​ក្អួតចង្អោរ​យ៉ាងខ្លាំង ក្រោយពី​ហូប​នំប៉័ង​ជាមួយ​សម្លការី​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៨ នៅ​ឃុំ​ជៀប ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង​។​

​នៅពេលនេះ​ជនរងគ្រោះ​កំពុង​បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​។​​ទាក់ទង​និង​ករណី​ពុល​នំប៉័ង​សម្លការី​នេះ​សារព័ត៌មាន​យើង​នឹង​ផ្សាយ​បន្ត​នូវ​ព័ត៌មាន​លម្អិត​នាពេល​ក្រោយ​ទៀត​៕S/​

​មនុស្ស​ចំនួន​១២​នាក់​ពុល​នំប៉័ង​សម្លការី​នៅ​ស្រុក​ទឹកផុស​