“​មនុស្ស​ពីងពាង​បារាំង​” ឡើង​ជញ្ជាំង​អគារ​ខ្ពស់​នៅ​ទីក្រុង​សេ​អ៊ូ​ល​បាន​ទើប​ពាក់កណ្តាល ត្រូវ​ប៉ូលិស​បង្ខំ​ឱ្យ​ចុះ​វិញ រួច​នាំខ្លួន​ទៅ​ប៉ុស្តិ៍​

1248
ចែករម្លែក

​អ្នក​ឡើង​ជញ្ជាំង​សញ្ជាតិ​បារាំង លោក អា​ឡាំង រ៉ូបឺត បាន​ប៉ុនប៉ង​ឡើង​អគារ​ខ្ពស់​ជាងគេ​លំដាប់​ទី ៥ លើ​ពិភពលោក​កាលពី​ថ្ងៃ​ពុធ​ទី​៦​មិថុនា ដោយ​ឡើង​ទើបតែ​ពាក់កណ្តាល​អគារ Lotte World Tower កម្ពស់ ១២៣​ជាន់ នៅ​ទីក្រុង​សេ​អ៊ូ​ល មុនពេល​កងកម្លាំង​សន្តិសុខ​បង្ខំ​ឱ្យ​គាត់​បោះបង់ចោល​ការឡើង​អគារ​។​

​បុរស​អាយុ ៥៥ ឆ្នាំ រហស្សនាម “​មនុស្ស​ពីងពាង​បារាំង​” រូបនេះ​បាន​ឡើង​អគារ​ខ្ពស់​នេះ​ដោយ​ដៃទទេ និង គ្មាន​ខ្សែកាប​ការពារ​ឡើយ ខណៈដែល​បុគ្គលិក​នាំគ្នា​ដេញតាម​មើល​គាត់​ពី​ខាងក្នុង​អគារ​។​

​លោក​រ៉ូបឺត​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា “​ខ្ញុំ​ឡើង​បាន​ប្រហែល ៧៥ ជាន់ ហើយ​បន្ទាប់ពីនោះ វា​រញ៉េរញ៉ៃ​ដូច​ឆ្មា​និង​កណ្តុរ​។ ទីបំផុត​ខ្ញុំ​បានសម្រេច​ចិត្ត​ចុះចាញ់​”​។

​គាត់​ត្រូវបាន​គេ​នាំ​យកទៅដាក់​លើដំបូល​ត្រង់​កន្លែង​ថែទាំ​អគារ ហើយ​ត្រូវបាន​ចាប់ខ្លួន​តែម្តង​។​

​គាត់​នឹង​ត្រូវគេ​ផាកពិន័យ និង​ធ្វើ​កិច្ចសន្យា​សិន មុននឹង​ដោះលែង​ឱ្យ​រួចខ្លួន​៕ ដោយ៖ កញ្ញាដាលីស

លោក អា​ឡាំង រ៉ូបឺត ត្រូវបាន​ចាប់ខ្លួន​ពេល​កំពុង​ឡើង​អគារ​ខ្ពស់​នៅ​ទីក្រុង​សេ​អ៊ូ​ល