​មនុស្ស​ពីរបាន​ស្លាប់​និង​បីនាក់​ទៀត​រងរបួស​ដោ​យ​ផ្ទុះ​គ្រាប់មីន​នៅ​ស្រុក​ភ្នំស្រួច​

18448

ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​
​កំពង់ស្ពឺ​/៖​មាន​ករណី​ផ្ទុះ​គ្រាប់មីន​បណ្តាលឱ្យ​មនុស្ស​ពីរ​នាក់​ស្លាប់​និង​បីនាក់​ទៀត​រងរបួស​នៅ​ណុ​ច​ភូមិ​ត្រពាំង​ក្រឡាញ​ឃុំ​​មហា​សាំង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​។​ហេតុការណ៍​ផ្ទុះ​គ្រាប់មីន​បណ្តាលឱ្យ​ស្លាប់​ម​នុស្ស​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល​ថ្ងៃទី​១៥​ខែមីនា​ឆ្នាំ​២០១៨​។​

សាក្សី​ដែល​បានឃើញ​ហេតុ​ការ​បាន​និយាយថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​គ្រូបង្វឹក​បច្ចេកទេស​ជន​ជាតិ​អូស្ត្រាលី​ពីរ​នាក់​មានឈ្មោះ​AAEOUSWEEIBU​អាយុ​៤៥​ឆ្នាំ​និង​ឈ្មោះ​BRADVEY​អាយុ​៤១​ឆ្នាំ​និង​គ្រូ​បង្គ​ល​ខ្មែរ​មានឈ្មោះ​កុយ​ម៉ូក​ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ​។​ពីរ​នាក់​ទៀត​មានឈ្មោះ​សុខ​សា​រិ​ទ្ឋ​ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ​និង​ឈ្មោះ​ឡុង​វុ​ទ្ឋី​ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ​រស់ក្នុង​ភូមិ​ឃុំ​កើតហេតុ​។​បាន​បង្រៀន​​រាវ​មីន​ដោះមីន​នៅ​ចំណុចកើតហេតុ​ខាងលើ​ក្នុង​បន្ទាយ​ACO​ជើងភ្នំ​ក្អែ​កពង​។​

​សាក្សី​បាន​បន្តថា​ក្រោយ​ទទួលបាន​សញ្ញា​ក៏​នាំគ្នា​ជីក​រកឃើញ​គ្រាប់បែក​រួច​មានឈ្មោះ កុយ ម៉ូក​និង ឈ្មោះ AAROU SWEEIBU បាន​ទៅ​លើក​ខុស​បច្ចេកទេស​បណ្ដាលឱ្យ​ផ្ទុះ​ស្លាប់​និង​រងរបួស​តែម្ដង​។​បច្ចុប្បន្ន​ជនរងគ្រោះ​បាន​បញ្ជូនមក​មន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ​។ ឯ​សាកសព​គ្រូខ្មែរ​ក្រុម​គ្រូ​សារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រព្រៃ​ណី ចំពោះ​សាកសព​គ្រូ​អូស្ត្រាលី​រក្សាទុក​នៅ​មន្ទី​ពេទ្យ​ខេត្តកំពង់ស្ពឺ​៕S/

​មនុស្ស​ពីរបាន​ស្លាប់​និង​បីនាក់​ទៀត​រងរបួស​ដោ​យ​ផ្ទុះ​គ្រាប់មីន​នៅ​ស្រុក​ភ្នំស្រួច​