​មនុស្ស​សម័យ​ដើម​ចាត់ទុក​សិលាចារឹក​ជា​វត្ថុ​សក្ការបូជា​

408
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាបៈ​រឿងរ៉ាវ​ប្រវត្តិសាស្ដ្រ​ខ្មែរ​ជាច្រើន​សន្ធឹក​ត្រូវបាន​អ្នកស្រាវជ្រាវ​សិក្សា​តាមរយៈ​វត្ថុតាង​ជាច្រើន​ក្នុងនោះ​សិលាចារឹក​ក៏​ជា​ភស្ដុតាង​ដ៏​សំខាន់​។​សិលាចារឹក​ដែល​ចារ​ដោយ​បុព្វបុរស​ខ្មែរ​បាន​រៀបរាប់​នូវ​រឿងរ៉ាវ​ជាច្រើន​ដែល​អាចឱ្យ​មនុស្ស​សម័យថ្មី​ដឹង​ពី​សាច់រឿង​និង​របៀប​រស់នៅ​របស់​ម​នុស្ស​បុរាណ​។​អ្នកសិក្សា​ស្រាវជ្រាវ​យល់ថា​មនុស្ស​ពី​ដើម​ចារ​អក្សរ​លើ​ថ្ម​ដើម្បី​មូលហេតុ​សាសនា​។​

​បណ្ឌិត​ឆោម​គ​ន្ធា​ក្នុង​បាឋកថា​ស្ដីពី​«​សាកល្បង​ពិនិត្យមើល​សិលាចារឹក​កម្ពុ​ជាតា​មក្រ​សែ​ភ្នែក​មនុស្ស​សម័យ​ចាស់​»​ដែល​រៀបចំ​នៅ​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ថ្ងៃទី​១៦​សីហា​បាន​ពន្យល់ថា​មាន​ភស្ដុតាង​មួយចំនួន​។​ដែល​បង្ហាញថា​មនុស្ស​សម័យ​ដើម​ចាត់ទុក​សិលាចារឹក​ជាវ​ត្ថុ​សក្ការបូជា​ប្រៀបដូចជា​ព្រះ​បដិមា​។​ដូច្នោះ​ដែរ​តួយ៉ាង​ផ្ទាំង​ចម្លាក់​នៅ​ប្រាសាទបាយ័ន​ដែល​ក្នុង​នោះគេ​ឃើញ​មាន​កិច្ច​ពិធី​មួយ​ដោយមាន​ផ្ទាំងសិលា​ចារឹក​តម្កល់​នៅ​កន្លែង​ខ្ពស់​មួយ​និង​មាន​មនុស្សម្នា​រៀបចំ​កិច្ច​ពិធី​អបអរ​និង​លើកតម្កើង​។

​អក្សរ​ថ្ម​ឬ​សិលាចារឹក​គឺជា​វត្ថុ​ដែល​គេ​ការពារ​យ៉ាង​យកចិត្តទុកដាក់​។​លើសពីនេះទៅទៀត​មាន​ភស្តុតាង​ខ្លះ​បញ្ជាក់ថា​អ្នកស្រុក​សម័យ​ដើម​ចារ​សិលាចារឹក​ទុក​សម្រាប់​ជាការ​បង្រៀន​មនុស្ស​ទូទៅ​ឱ្យ​ស្គាល់ «​ធម៌​»​គឺ​ធ្វើ​តែ​បុណ្យ​មិន​ធ្វើបាប​។​«​សិលាចារឹក​បើ​និយាយ​សង្ខេប​ទៅ​គឺ​ទាក់ទង​នឹង​ព្រះ​និង​ព្រះរាជា គឺ​សុទ្ធតែជា​អ្នក​គួរ​គោរពបូជា​មិនមាន​ចារ​អំពី​ប្រធានបទ​ផ្សេង​ដូចជា​ការ​បូកលេខ​នព្វន្ដ​ខាង​គណិតសាស្ដ្រ​អ្វី​ទេ​។ មែនទែនទៅ​មនុស្ស​សម័យបុរាណ​ស្ទើរ​ទាំងអស់​មិនថាតែ​ជនជាតិខ្មែរ​ទេ​តែង​គោរព​អក្សរ​ឬ​អត្ថបទ​សំណេរ​ព្រោះ​អក្សរ​នេះ​ប្រហែលជា​បច្ចេកវិទ្យា​ទីមួយ​ដែល​មនុស្សជាតិ​បាន​បង្កើតឡើង​។​ហេតុនេះ​មិនមាន​អ្វី​គួរ​ឆ្ងល់​ទេ​ថា មនុស្ស​នាំគ្នា​គោរព​កោតខ្លាច​អក្សរ​ឬ​សំណេរ »​។

នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​បណ្ឌិត​ឆោម​គ​ន្ធា​អ្នកជំនាញ​សិលាចារឹក​នៃ​មជ្ឈមណ្ឌល​អន្ដរជាតិ​ស្រាវជ្រាវ​និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។​ជាមួយគ្នានេះដែរ​បើតាម​ការលើកឡើង​របស់​ប​ណ្ឌិ​ត​ឆោម​គ​ន្ធា​មកដល់​បច្ចុប្បន្ននេះ​សិលាចារឹក​ប្រមាណ​ជាង​១.៤០០​ត្រូវបាន​ស្រាវជ្រាវ​រកឃើញ​និង​ចុះបញ្ជី​រួច​ក្នុងនោះ​មាន​ទាំង​ជា​ភាសា​ខ្មែរ​និង​សំស្ក្រឹត​។​យ៉ាងហោចណាស់​សិលាចារឹក​ជាង​មួយ​ពាន់​បាន​បកប្រែ​រួច​និង​ខ្លះទៀត​កំពុង​បន្ត​បកប្រែ ។

​អ្វីដែល​សំខាន់​នោះ​តាម​ការបញ្ជាក់​របស់​អ្នកជំនាញ​សិលាចារឹក​ជា​ភាសាសំស្ក្រឹត​និពន្ធ​នៅ​ប្រទេស​កម្ពុ​ជាមាន​ភាពល្បីល្បាញ​ជាង​សិលាចារឹក​ជា​ភាសាសំស្ក្រឹត​ដូចគ្នា​នៅ​ប្រទេស​ឥណ្ឌា​ជា​ស្រុក​ដើម​នៃ​ភាសា​នេះ​ទៅទៀត​។ បណ្ឌិត ឆោម គ​ន្ធា​ពន្យល់ថា ភាពល្បីល្បាញ​នោះ​គឺ​ឃើញច្បាស់​ទាំង​រូបរាង ទាំង​អត្ថន័យ​៕S/

​ ​ ​រូប​ថ​តៈមនុស្ស​សម័យ​ដើម​ចាត់ទុក​សិលាចារឹក​ជាវ​ត្ថុ​សក្ការបូជា​(​អប្សរា​?​

#