​មនុស្ស​ស្លាប់​៤​នាក់​និង​របួស​៤​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១០​កញ្ញា​

211
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​យៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ឱ្យដឹងថា​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​គិតពី​ម៉ោង​២​ថ្ងៃទី​៩​ដល់​ម៉ោង​២​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ ២០១៩ បាន បង្ក ឲ្យ​មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី​១​នាក់​) និង បាន បង្ក ឲ្យ មាន អ្នករងរបួស​ធ្ងន់​-​ស្រាល ៤​នាក់​(​ស្រី​១​នាក់​) ។

​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន​កំណត់​,​មិន​គោរព​សិទ្ធ​បត់​មិន​ប្រកាន់​ស្តាំ​ជាដើម​។​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បង្ក ឲ្យ មានការ ខូចខាត យានយន្ត សរុប ជាច្រើន​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​, រថយន្ត​តូច​-​ធំ និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត ។

ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូទាំងប្រទេស ថ្ងៃនេះ បាន បញ្ជាក់ថា គ្រោះថ្នាក់ ដែល​បង្ក​ឲ្យ មាន​មនុស្ស​ស្លាប់​និង​របួស​សរុប​ចំនួន​៨​នាក់​នៅ​ថ្ងៃទី​១០​ខែកញ្ញា​នេះ​គឺ​កើតឡើង​ដោយសារ​ហេតុការណ៍ ប៉ះទង្គិច ចំនួន ៦​លើក ។
​ក្នុង​រយ​:​ពេល​១០​ថ្ងៃ​នៃ​ខែកញ្ញា​នេះ គ្រោះថ្នាក់ ចរាចរណ៍ បានសម្លាប់ មនុស្ស សរុប ៥៥​នាក់ បង្ក របួសធ្ងន់ – ស្រាល ចំនួន ១៣៣​នាក់ ក្នុង ហេតុការណ៍ កើតឡើង ១០៣​លើក ៕S/​