​មនុស្ស​ស្លាប់​៥​នាក់​និង​របួស​២​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១៨​កញ្ញា​

337
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ឲ្យ​ដឹងថា​គ្រោះថ្នាក់់​ចរាចរណ៍​ទូទាំងប្រទេស​គិតពី​ម៉ោង​២​ថ្ងៃទី​១១​ដល់​ម៉ោង​២​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០១៩​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​៥​នាក់​និង​បាន​បង្ក​ឲ្យ​មាន អ្នក រង របួសធ្ងន់ – ស្រាល ២ នាក់ ។

​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន​កំណត់​,​មិន​គោរព​សិទ្ធ​បត់​មិន​ប្រកាន់​ស្តាំ​ជាដើម​។​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ជាច្រើន​គ្រឿង​ក្នុងនោះ​មាន​ម៉ូតូ​,​រថយន្ត​តូច​-​ធំ​និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត ។

​ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូ ទាំង ប្រទេស ថ្ងៃនេះ បាន បញ្ជាក់ ថា គ្រោះថ្នាក់​ដែល​បង្ក ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​សរុប​ចំនួន​៧​នាក់​នៅ​ថ្ងៃទី​១៨​ខែកញ្ញា​នេះ​គឺ​កើតឡើង​ដោយសារ​ហេតុការណ៍ ប៉ះទង្គិច ចំនួន ៦ លើក ។ សូម ជម្រាប ថា ក្នុង រយៈពេល ១៨ ថ្ងៃ នៃ ខែកញ្ញា នេះ គ្រោះថ្នាក់ ចរាចរណ៍ បាន សម្លាប់ មនុស្ស សរុប ៩១ នាក់ បង្ក របួសធ្ងន់ – ស្រាល ចំនួន ២១៦ នាក់ ក្នុង ហេតុការណ៍ កើតឡើង ១៧៤ លើក ៕S/​