​មនុស្ស​១៩​នាក់​ពុលផ្សិត​នៅ​ស្រុក​ស្វាយ​លើ​ត្រូវបាន​សង្គ្រោះ​ទាន់ពេល​

250
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាបៈ​កម្មករ​បម្រើ​ការ​នៅ​ចម្ការកៅស៊ូ​ក្រុមហ៊ុន​ខេន​ប្រុស​ស្រី​ចំនួន​១៩​នាក់​បាន​ពុលផ្សិត​ចម្រុះ​ជាច្រើន​មុខ​បណ្តាលឱ្យ​រាក​ក្អួតចង្អោរ​ហើយ​ត្រូវបាន​ដឹកយក​ទៅ​សង្គ្រោះ​ទាន់ពេល​។​មន្ត្រីនគរបាល​ស្រុក​ស្វាយ​លើ​បានឱ្យដឹងថា​ហេតុ​ការ​នោះបាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​៣១​ខែសីហា​ឆ្នាំ​២០១៩​នៅ​ចម្ការកៅស៊ូ​ក្នុង​ក្រុមហ៊ុន​ខេន​ស្ថិតនៅ​ភូមិ​ទ័ព​ជ័យ​ឃុំ​បឹងមាលា​ស្រុក​ស្វាយ​លើ​ខេត្តសៀមរាប​។​

ប្រភព​បន្តថា​មុន​កើតហេតុ​ពួកគាត់​បាននាំគ្នា​ដើរ​ដក​ផ្សិត​ចម្រុះ​ជាច្រើន​នៅក្នុង​ព្រៃ​យកមក​ហូប​។​ខណ​:​នោះ​ក៏បាន​បណ្តាលឱ្យ​មនុស្ស​ចំនួន​១៩​នាក់​។​ក្នុងនោះ​មាន​ស្រី​៦​នាក់​ពុល​ដោយ​ចេញ​រោគសញ្ញា​រាគ​ក្អួតចង្អោរ​ហើយ​ភ្លាមៗ​នោះ​ពលរដ្ឋ​និង​សមត្ថកិច្ច​បាននាំគ្នា​ដឹក​យកទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ឃុំ​ខ្វាវ​ស្រុក​ជីក្រែង​។

សមត្ថកិច្ច​បញ្ជាក់ថា​ក​រ​ណី​នេះ​ពុំមាន​អ្នករងគ្រោះ​ដល់​ជី​វិ​នោះទេ​ហើយ​បច្ចុប្បន្ន​ពលរដ្ឋ​ទាំង​នោះបាន​ធូរស្បើយ​ឡើងវិញ​ខ្លះ​ហើយ​។​ក្នុងករណីនេះ​សមត្ថកិច្ច​និង​ក្រុមគ្រូពេទ្យ​សំណូមពរ​ឱ្យ​ពល​ដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ការហូប​ផ្លែឈើ​និង​ផ្សិត​នៅក្នុង​ព្រៃ​ព្រោះ​ពេលខ្លះ​យើង​មិនអាច​ស្គាល់​អស់​ក៏​នាំឱ្យ​ពុល​បែបនេះ​៕S/​

#