​មនុស្ស​១៩​នាក់​លង់ទឹក​ស្លាប់​នៅពេល​ទូក​ក្រឡាប់​លិច​នៅ​ឥណ្ឌា​

355

​មន្ត្រីប៉ូលិស​បាន​និយាយថា មនុស្ស​យ៉ាងតិចណាស់​ចំនួន ១៩ នាក់ បាន​លង់ទឹក​ស្លាប់ និង មនុស្ស ១០ នាក់​កំពុង​បាត់​ខ្លួន បន្ទាប់ពី​ទូក​មួយ​បាន​ក្រឡាប់​លិច​នៅ​ទន្លេ​យ៉ា​មូ​ណា (Yamuna) នៅ​ប្រទេស​ឥណ្ឌា​ភាគ​ខាងជើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤​ខែកញ្ញា​។​

​ទូក​នេះ បាន​ក្រឡាប់​លិច កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ខណៈដែល​ក្រុម​កសិករ​បាន​កំពុងធ្វើដំណើរ​តាម​ទូក​ទៅកាន់​កន្លែង​ដីស្រែ​ចម្ការ​របស់​ពួកគេ​។​

​លោក ដា​រ៉ា​វ៉ា​ត់ ប្រា​ឌី​ព កុមារ មន្ត្រីប៉ូលិស​ជាន់ខ្ពស់​បាន​និយាយថា ទូក​នេះ បាន​កំពុង​ដឹក​មនុស្ស​៤០​នាក់ ដែលជា​ចំនួន​មនុស្ស​ច្រើន​លើស​ចំណុះ ដែល​តាម​ធម្មតា វា​ដឹក​បានតែ​២៥​នាក់​ប៉ុណ្ណោះ នៅពេល​វា​បាន​ក្រឡាប់​លិច​។

​លោក កុមារ បាន​និយាយថា មនុស្ស​ចំនួន​១១​នាក់ ត្រូវបាន​សង្គ្រោះ ហើយ​ថា ប៉ូលិស​បាន​កំពុងធ្វើការ​ស៊ើបអង្កេត​៕ ដោយ៖ សុខា

​ពួក​អ្នកភូមិ​ធ្វើការ​តវ៉ា​នៅ​ជិត​សាកសព​ជនរងគ្រោះ​នៃ​គ្រោះថ្នាក់​លិច​ទូក​នេះ នៅ​រដ្ឋ​អ៊ូ​ត​ថា​ប្រា​ដេ​ស នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤​ខែកញ្ញា