​មនុស្ស​៤​នាក់​ជា​ម្ចាស់​ភាគហ៊ុន​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ជាប់​ពាក់ព័ន្ធ​ករណី​កំហែង​យកប្រាក់​ពី​អ្នកដទៃ

1454
ចែករម្លែក
  • 328
    Shares

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ លោក អ៊ុ សុភ​ក្តី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កោះហៅ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់ ដែល​គេ​ស្គាល់​ថា ម្ចាស់​ភាគហ៊ុន​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​មួយ​ឈ្មោះ​”​ប្រតិបត្តិ​ករ​ឥណទាន​ប្រសិទ្ធ​”​ឲ្យ​ចូលខ្លួន​បំភ្លឺ​ពាក់ព័ន្ធ ករណី​កំហែង​យក និង​គំរាមកំហែង​ប្តឹង​បរិហារ​តាម​ពាក្យបណ្តឹង​ស្ត្រី​ចំណាស់​ម្នាក់​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមីនា​ឆ្នាំ​២០០១៨​។​

រហូតមកដល់​ល្ងាច​ថ្ងៃទី​២៦​ខែមីនា​តុលាការ​បាន​បន្ត​នីតិវិធី​សាកសួរ​លើ​ជន​ជាប់​ពាក់ព័ន្ធ​និង​សាក្សី​មួយចំនួនទៀត​សិន​ទើប​សម្រេច​ចោទ​ឬ​មិន​ចោទប្រកាន់​លើ​ជនសង្ស័យ​ចំនួន​៤​នាក់​នេះ​ពោលគឺ​បើ​ចោទប្រកាន់​ត្រូវបញ្ជូន​សំណុំ​រឿងនេះ​ទៅ​ឲ្យ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត​តែបើ​មិន​ចោទប្រកាន់​ត្រូវ​ចេញ​ដីកា​សម្រេច​តម្កល់​រឿង​ទុក​មិន​ចាត់ការ​។​

​បុគ្គល​៤​នាក់ នេះ ទី​១៖​ឈ្មោះ ទួន សុ​វណ្ណា ទីលំនៅ​ផ្ទះ​លេខ​១១​បេ ផ្លូវ​លូ​៥ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​, ទី​២៖​ឈ្មោះ ឡេង វឌ្ឍនៈ ទីលំនៅ​ផ្ទះ​លេខ​២១ ផ្លូវ​លេខ​ទី​០១ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី​, ទី​៣៖​ឈ្មោះ ជាម ច័ន្ទ​កេ​ណា ទីលំនៅ​ផ្ទះ​លេខ​៤៥​សេ ភូមិ​០១ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន និង​ទី​៤៖​ឈ្មោះ ទិ​ត សម្បត្តិ ភេទ​ស្រី ផ្ទះ​លេខ​១១​បេ ផ្លូវ​លូ​៥ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន បញ្ជាក់ថា កាលពី​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៨​កន្លងទៅ មាន​ស្ត្រី​វ័យ​៦១​ឆ្នាំ​ម្នាក់ បានដាក់​ពាក្យ​ប្តឹង​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​។​ក្នុង​ពាក្យបណ្តឹង​បាន​បញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ ក្រុម​ជនសង្ស័យ​ខាងលើ និង​បក្ខពួក បាននាំគ្នា​ទៅផ្ទះ​របស់លោក​ស្រី ដោយនិយាយ​ទៅកាន់​លោកស្រី​ថា ពួកគេ​ជា​អគ្គនាយក​របស់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ឈ្មោះ​”​ប្រតិបត្តិ​ករ​ឥណទាន​ប្រសិទ្ធ​”​។​

នៅ​ថ្ងៃកើតហេតុ​នោះ ក្រុម​ជនសង្ស័យ​បាន​ប្រាប់​លោកស្រី​ថា កូនប្រុស​របស់លោក​ស្រី ឈ្មោះ ឡេង វិសិដ្ឋ បាន​ធ្វើជា​អ្នកធានា​ឲ្យ​កូនបំណុល​ឈ្មោះ ហេង ម៉េង​ហ៊​ត អាយុ​៣៣​ឆ្នាំ ជា​ប្តី និង​ឈ្មោះ ច​ន ម៉ូ​លីន អាយុ​៣៨​ឆ្នាំ ជា​ប្រពន្ធ និង​កូនបំណុល​ម្នាក់ទៀត​ឈ្មោះ ហេង ឡា​លីន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ដែល​បាន​ទៅ​ខ្លី​ប្រាក់​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ “​ប្រតិបត្តិ​ករ​ឥណទាន​ប្រសិទ្ធ​”​ចំនួន​សរុប ១២៣.០០០​ដុល្លារ​សហរដ្ឋអាមេរិក​។​

​ក្រុម​ជនសង្ស័យ​បាន បង្គាប់​ឲ្យ​ដើមបណ្តឹង​ដែលជា​ម្តាយ របស់​ឈ្មោះ ឡេង វិសិដ្ឋ ជា​អ្នក​ជួយ​ធានា​បំណុល​ឲ្យ​កូនបំណុល​៣​នាក់​ខាងលើ សង​ប្រាក់​ទាំងអស់ ទៅ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ “​ប្រតិបត្តិ​ករ​ឥណទាន​ប្រសិទ្ធ​” ជំនួស​កូនបំណុល និង​កូនប្រុស​របស់ខ្លួន បើ​មិន​ដូច្នោះ​ទេ ក្រុម​ជនសង្ស័យ នឹង​ប្តឹង​បរិហា​ដើមបណ្តឹង និង​កូនប្រុស​ជាមិនខាន​។​

​ដោយសារតែ​ដើមបណ្តឹង​ជា​ម្តាយ​របស់ ឈ្មោះ ឡេង វិសិដ្ឋ ដែលជា​អ្នក​ជួយ​ធានា​បំណុល​ឲ្យ​អ្នកដទៃ មិនបាន​ដឹង​រឿង​អ្វី​សោះ ។​ប៉ុន្តែ​ត្រូវ​ក្រុម​ជនសង្ស័យ​ទៅ គំរាមកំហែង និង​គំរាម​ប្តឹង​បែបនេះ ទើប​ដើមបណ្តឹង​សម្រេចចិត្ត​ដាក់ពាក្យ​ប្តឹង ក្រុម​ជនសង្ស័យ​ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យ​ជួយ​រក​យុត្តិធម៌​ឲ្យ​តែម្តង​៕S/

​មនុស្ស​៤​នាក់​ជា​ម្ចាស់​ភាគហ៊ុន​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ជាប់​ពាក់ព័ន្ធ​ករណី​កំហែង​យកប្រាក់​ពី​អ្នកដទៃ