​មនុស្ស​៧​នាក់​ស្លាប់​និង​៨​នាក់​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​៦​កញ្ញា​

182
ចែករម្លែក

ដោយៈ​សាវ​រក្ស​ភ្នំពេញ​៖​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ឱ្យដឹងថា​គ្រោះថ្នាក់​ចរាចរ​ទូទាំងប្រទេស​គិតពី​ម៉ោង​២​ថ្ងៃទី​៥​ដល់​ម៉ោង​២​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៩ បាន​បង្កឱ្យមាន​មនុស្ស​ស្លាប់​ប្រាំពីរ​នាក់ និង​រងរបួស​ធ្ងន់​-​ស្រាល​ប្រាំ​បីនាក់ ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន ប្រាំមួយ​លើក ។​

​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​នេះ គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន កំណត់ , មិន​គោរព​សិទ្ធ បត់​មិន​ប្រកាន់​ស្តាំ​ជាដើម ។​សូមជម្រាបថា ក្នុង​រយៈពេល​ប្រាំ​មួយថ្ងៃ​នៃ​ខែកញ្ញា​នេះ គ្រោះថ្នាក់​ចរាចរ​បានសម្លាប់​មនុស្ស​សរុប ៣៣​នាក់ និង​របួសធ្ងន់​-​ស្រាល ចំនួន ៧៧​នាក់ ក្នុង​ហេតុការណ៍​កើតឡើង ៦២​លើក ៕S/

#