​មន្ត្រីជលផល​ប្រកាសថា​ត្រី​ក្នុង​ទឹក​ពុល​ងាប់​ព្រោះ​ខ្វះ​ខ្យល់​

1571
ចែករម្លែក

​ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​មន្ត្រីជលផល​ប្រកាសថា​ត្រី​ក្នុង​ទឹក​នៅ​ស្រះ​ជប់​មុខ​សាលាស្រុក​ព្រះ​នេ​ត​ព្រះ​ពុល​ព្រោះ​ខ្វះ​ខ្យល់​អុក​ស៊ី​ស្ស៊ែ​ន​(O2) ។​លោក​សួន សុ​ម៉ៅ នាយផ្នែក​រដ្ឋបាល​ជល​ព្រះនេត្រព្រះ​បានឱ្យដឹង​ថ្ងៃទី​១០​ឧសភា​ឆ្នាំ​២០១៨​ថា​: កាលពី​ថ្ងៃទី​៩​ឧសភា ត្រី​នៅ​ស្រះ​ជប់​ភូមិ​ចក្រី​ស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ​បាន​រង​ការពុល​ដោយ​ខ្វះ​អុក​ស៊ី​ស្ស៊ែ​ន ។ តែ​ថ្ងៃ​បន្តិច​នឹង​បាត់​ហើយ​។​

​លោក​បានបង្ហាញ​ត្រី​ឆ្ពិន​មួយចំនួន​ដែល​ផ្ងា​ពោះ​ងាប់​និង​ទិដ្ឋភាព​ទឹកថ្លា​ឈ្វេង ដែល​មិន​សម​នឹង​ទៅជា​ពុល​ដូច្នេះ​សោះ​។​ក៏បាន​អំពាវនាវ​កុំឱ្យ​បងប្អូន​ពលរដ្ឋ​ជ្រួលជ្រើម​ទៅ​កេងចំណេញ​ពេល​ឃើញ​ត្រី​គ្នា មានទុក្ខ​អាសន្ន​ដោយ​ពុល​យ៉ាងនេះ ទៅ​ព្រួត​គ្នា​ចាប់​មក​ធ្វើ​ម្ហូប​នោះ​។ ក៏​សុំ​សមត្ថកិច្ច​កងកម្លាំង​និង​សហគមន៍​ជួយ​ទប់ស្កាត់​បទល្មើស​៕S/

​មន្ត្រីជលផល​ប្រកាសថា​ត្រី​ក្នុង​ទឹក​ពុល​ងាប់​ព្រោះ​ខ្វះ​ខ្យល់​