​មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​៖​កម្ពុជា​បាន​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​បាន​ប្រមាណ ២២០.០០០​តោន​ក្នុង​មួយឆ្នាំ

193
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ប្រាប់​ទៅ​វេទិកា​វិថី​សូត្រ​បៃ តង​(Thematic Forum on Green Silk Road)​ថា​៖ កម្ពុជា​បាន​ជំរុញ​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​ជា​បន្តបន្ទាប់​ដែល​រហូតមកដល់​បច្ចុប្បន្ន​នេះ​ស្ថានីយ​អគ្គិសនី​ដំណើការ​ដោយ​ថាមពល ពន្លឺព្រះអាទិត្យ​មានលទ្ធភាព​ផ្គត់ផ្គង់​ថាមពល​ប្រមាណ​១២%​នៃ​បរិមាណ​អគ្គិសនី​ផលិត​សរុប ដែល​ខ្ពស់ជាង​តួលេខ​មធ្យម​ក្នុង​បណ្តា​ប្រទេស អាស៊ាន ។ តាមរយៈ​ថាមពលព្រះអាទិត្យ​ខាងលើនេះ​កម្ពុជា​អាច​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​បាន​ប្រមាណ ២២០.០០០ តោន​ក្នុងមួយឆ្នាំ ។

លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន ធ្វើបទបង្ហាញទៅកាន់វេទិកា
វិថី​សូត្រ​បៃតង (Thematic Forum on Green Silk Road) នារសៀលថ្ងៃទី ២៥ ខែមេសា នៅទីក្រុងប៉េកាំងប្រទេសចិន ៕

​លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បានធ្វើ​បទ​បង្ហាញ​បែបនេះ​ទៅកាន់​វេទិកា វិថី​សូត្រ​បៃតង (Thematic Forum on Green Silk Road) ដែល​បាន​ប្រព្រឹត្តទៅ​នៅ​មជ្ឈមណ្ឌល​សន្និបាតជាតិ​(China National ConventionCenter)​នាទី​ក្រុង​ប៉េកាំង​កាលពី រសៀល​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៩ ក្នុង​ឳ​កាស​ដែល​រូបលោក​ត្រូវបាន​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​ដ៏​មាន​សារៈសំខាន់​នេះ ។​

​ក្នុងឱកាស​នៃ​វេទិកា​នេះ​លោក​រដ្ឋលេខាធិការ​បាន​បញ្ជាក់ជូន​អង្គ​វេទិកា​អំពី​ការប្តេជ្ញាចិត្ត​និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​ក្នុង ការធានា​ចីរភាព​បរិស្ថាន​និង​ការឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​សំដៅ​ធានាបាន​នូវ​តុល្យភាព​សេដ្ឋកិច្ច បរិស្ថាន សង្គម និង វប្ប​ធ៌​ម​។​

​លោក​រដ្ឋលេខាធិការ​ក៏បាន​ជម្រាបជូន​អង្គ​វេទិកា​ពី​គោលនយោបាយ​អភិវឌ្ឍន៍​បៃតង​ដែល​កម្ពុជា​បាននិងកំពុង​អនុវត្ត ។ ជាក់ស្តែង​តាមរយៈ គោលនយោបាយ​នេះ​កម្ពុជា​បាន​ជំរុញ​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​ជា​បន្តបន្ទាប់ ដែល​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ​ស្ថានីយ​អគ្គិសនី ដំណើការ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​(​ទាំងអស់​ដែល​ភ្ជាប់​បណ្តាញ​ហើយ កំពុង​ប្រតិបត្តិ​ការសាងសង់ ឬ បានអនុម័ត​រួចហើយ​)​មាន​លទ្ធ ភាព​ផ្គត់ផ្គង់​ថាមពល​ប្រមាណ ១២% នៃ​បរិមាណ​អគ្គិសនី​ផលិត​សរុប​ដែល​ខ្ពស់ជាង​តួលេខ​មធ្យម​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​។ តាម​ការ​ផ្គត់ ផ្គង់​ថាមពលព្រះអាទិត្យ​ខាងលើនេះ​យើង​អាច​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​បាន​ប្រមាណ​២២០.០០០​តោន​ក្នុង​មួយឆ្នាំ ឬ ៤,៤​លាន តោន​ក្នុង​រយៈពេល​ផ្គត់ផ្គង់​២០​ឆ្នាំ​ទៅមុខ​។​

​វេទិកា​វិថី​សូត្រ​បៃតង​ក្នុង​គោល​គំនិត​ប្រកបដោយ​ការទទួលខុសត្រូវ​លើ​សកម្មភាព និង គោលនយោបាយ​ចំពោះ​បរិស្ថាន​និង​សង្គម​ដើម្បី​រួម ចំណែក​ទប់ស្កាត់​ការធ្លាក់ចុះ​នូវ​គុណភាព​ដី​និង​ការប្រែប្រួល​អាកាសធាតុ​។​

​វេទិកា​វិថី​សូត្រ​បៃតង​ត្រូវបាន​បង្កើតឡើង​ក្រោម​ទស្សនៈ ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ បរិស្ថាន​រួម (One Belt, One Road, One Environment)​។​
​នៅ​ឆ្នាំ​២០១៩ វេទិកា​នេះ​ត្រូវបាន​រៀបចំ​ដោយ​ក្រសួង​អេកូឡូស៊ី​និង​បរិស្ថាន​ចិន ជាមួយ​បណ្តា​វេទិកា​មួយចំនួនទៀត​ក្នុងឱកាស​នៃ​វេទិកា​រួម​ស្តីពី ខ្សែក្រវ៉ាត់​និង​ផ្លូវ​លើក​ទី​២​សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​(the 2nd Belt and Road Forum for International Cooperation) ដែ ល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ប៉េកាំង នា​ថ្ងៃទី​២៥-២៧ ខែមេសា ឆ្នាំ​២០១៩ នេះ ៕​