​មន្ត្រីនគរបាល​ខណ្ឌ​ពោធិ៍សែន​ជ័យ ​និង​ភារកិច្ច​សម្រួល​ចរាចរណ៍

415
ចែករម្លែក
  • 47
    Shares

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ ជា​រៀងរាល់​ព្រឹកល្ងាច សមត្ថកិច្ច​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រោម​បញ្ជា​លោក​វរ​សេនី​យ័​ឯក យឹម សារ៉ាន់ អធិការ​ខណ្ឌ ចេញ​ធ្វើ​ចរាចរណ៍​បម្រើ​ប្រជាពលរដ្ឋ ស្រប​ពេលដែល​បងប្អូន​ត្រូវ​ដំណើរ​វិល​ទៅ​ភូមិ​ស្រុក​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ​។

កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍សែន​ជ័យ មិន​ខុស​​ពី​នគរបាល​តាម​បណ្តា​ខណ្ឌ​ក្នុង​រាជធានី ក្រុង ឃើញថា​ទាំង​ព្រឹក ល្ងាច បង្ហូរញើសស​ស្រាក់ ក្រោម​កម្តៅថ្ងៃ កណ្តាលផ្លូវ បំពេញបន្ថែម​លើភ្លើង​សញ្ញា ដើម្បី​សម្រួល​ចរាចរណ៍ ជូន​ពលរដ្ឋ អ្នកដំណើរ ។​

​ក្នុង​សភាព​ជាក់ស្តែង កំណាត់​ផ្លូវ​ងាយ​ប្រឈម​ទៅនឹង​កកស្ទះ​ចរាចរណ៍ ចំណុច​ស្តុ​ប​សហព័ន្ធ​រុស៊្សីកែង​ផ្លូវ​២០០៤ ច្រក​បត់​ចូល​មូលដ្ឋាន​ទ័ពអាកាស ច្រក​បត់​ចូល​មន្ទីរពេទ្យបង្អែក​ពោធិចិនតុង មុខ​ព្រលានយន្តហោះ​ពោធិចិនតុង លើផ្លូវ​សហព័ន្ធ​រុស្សី រង្វង់​មូល​ចោមចៅ​ចាស់ បច្ចុប្បន្នកំពុង​សាងសង់ស្ពាន​អាកាស ផ្លូវជាតិ​លេខ​៤ កែង​មហាវិថី​ឈ្នះ ឈ្នះ ស្តុ​ប​វេ​ង​ស្រេង កែង​ផ្លូវ​ទួល​ពង្រ ។​

​ស្ថានភាព​ចរាចរណ៍​ឆ្លងកាត់ចំណុច​ខាងលើ ខណៈដែល​បុណ្យចូលឆ្នាំ​ខ្មែរ​ខិតជិត​មកដល់ មធ្យោបាយ​យានយន្ត​ឆ្លងកាត់​កាន់តែច្រើន ដោយសារ​បងប្អូន​ប្រជាពលរដ្ឋត្រូវ​ដំណើរ​វិល​ទៅ​ស្រុក ភូមិ​ពួកគាត់ ។​ដោយសារ​កំណើន​យានយន្ត​ច្រើន​លើ​ដងផ្លូវ​នានាក្នុង​រាជធានី​ភ្នំពេញ ធ្វើ​ឲ្យ​កំណាត់​ផ្លូវ​មួយចំនួន​បាន​កកស្ទះ ។

ទោះជា​យ៉ាងណាក្តី ឃើញថា​កម្លាំង​នគរបាលតាម​បណ្តា​ខណ្ឌ​ប៉ុស្តិ៍​មាន​រហូតដល់​កម្លាំង​អាវុធហត្ថ​ចាត់​កម្លាំង​ពង្រាយ​ទៅតាម​គោលដៅ​ងាយ​កកស្ទះ សម្រួល​ចរាចរណ៍​ជូន​បងប្អូន​ប្រជាពលរដ្ឋ ៕S/​Ha