​មន្ត្រីនគរបាល​ខ្មែរ​ម្នាក់​ជួប​គ្រោះថ្នាក់​ចរាចរ​របួសធ្ងន់​ត្រូវ​ដឹក​តាម​យន្តហោះ​ថៃ​ទៅ​បាងកក​

446
ចែករម្លែក

ដោយ​:​ប​.​ជ័យ​/​ស្រះកែវ​ថៃ​:​មន្ត្រីនគរបាល​កម្ពុជា​ផ្នែក​សៀវភៅ​ស្នាក់នៅ​នៃ​ផែន​អត្តសញ្ញាណ​កម្ម​ខេត្តបន្ទាយមានជ័យ​ម្នាក់​បាន​របួស​ធ្ងន់ធ្ងរ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​មាន​វាសនា​ដឹក​តាម​ឧ​ត្ថ​ម្ភា​គ្រ​ចក្រ​ថៃ​ទៅ​សង្គ្រោះ​ព្យ​បាល​ដោយ​ឥតគិតថ្លៃ​នៅ​មន្ទីរពេទ្យ​នគរបាល​ភូមិន្ទ​ថៃ​នៅ​រាជធានី​បាងកក​។​

​ឧ​ត្ត​ម​សេនីយ៍​ត្រី​អ៊ុ​សុផល​ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ព្រំដែន​គោក​និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អ៊ុន​សំអន​ស្នងការ​ង​នគរបាល​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹងថា​:​កាលពី​ថ្ងៃទី​១២​ខែកញ្ញា​ឆ្នាំ​២០១៩​។​លោក​បាន​ទំនាក់ទំនង​ជាមួយ​អគ្គ​រង​នគរបាល​ភូមិន្ទ​ថៃ​តាមរយ​:​លោក​វរសេនីយ៍​សេក​សាន​វាត​ស្នងការ​ង​ខេត្ត​ស្រះកែវ​។​
​លោក​វរសេនីយ៍ឯក​ដាវ​ភ័ណ​សឹង​ហង​ឌឹ​ដ​អគ្គ​ស្នងការរង​នគរបាល​ភូមិន្ទ​ថៃ​ទទួលបន្ទុក​ខេត្ត​ស្រះកែវ​,​លោក​សុផាត​សិវា​ត​អធិការ​ស្រុក​អារញ្ញ​ព្រមទាំង​សហការី​បាន​យក​ឧ​ត្ថ​ម្ភា​គ្រ​ចក្រ​បំពាក់​សម្ភារៈ​ពេទ្យ​។ដើម្បី​ជួយ​ដឹក​លោក​អនុសេនីយ៍ត្រី​ធឿន​លីម​ផុន​ជា​នាយរង​ផ្នែក​នៃ​ការិយាល័យ​គ្រប់គ្រង​សៀវភៅ​ស្នាក់នៅ​ផែន​នគរបាល​អត្តសញ្ញាណ​កម្ម​ស្ន​ការដ្ឋាន​ខេត្តបន្ទាយមានជ័យ​។​ទៅកាន់​មន្ទីរពេទ្យ​នគរបាល​ភូមិន្ទ​ថៃ​នៅ​រាជធានី​បាងកក​គឺ​ដឹក​ពី​មន្ទីរពេទ្យ​ស្រុក​អារ​ញ្ញា​ខេត្ត​ស្រះកែវ​ទៅ ។​

​សូម​រំលឹកថា​មន្ត្រីនគរបាល​រូបនេះ​បាន​រងគ្រោះថ្នាក់​ចរាចរ​ណ៍​កាល​ថ្ងៃទី​៩​ខែកញ្ញា​ឆ្នាំ​២០១៩​លើផ្លូវ​ជាតិ​លេខ​៥​មុខផ្ទះ​សំណាក់​គោ​រដ្ឋា​ន​ភូមិ​គោ​រដ្ឋា​ន​សង្កាត់​អូរ​អំបិល​ក្រុង​សិរីសោភ័ណ​។​ដោយ​គាត់​ជិះ​ម៉ូតូ​មក​ធ្វើការ​ហើយ​ត្រូវ​រថយន្ត​ទំនើប​ម៉ាក​BMW​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​2X9394​ដែល​អ្នកបើកបរ​និង​ជា​ម្ចាស់​រត់គេចខ្លួន បាន​បុក​ពេញទំហឹង ។​
លោក​អនុសេនីយ៍ត្រី​ធឿន​លីម​ផុន​រងរបួស​ធ្ងន់ធ្ងរ​ត្រង់​ក្បាល​ហើយ​ត្រូវ​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ ស្នងការ​ង​អន្តរាគមន៍​ឱ្យ​បញ្ជូនទៅ​សង្គ្រោះ​ព្យ​បាល​នៅ​មន្ទីរពេទ្យ​ថៃ​នា​ស្រុក​អារញ្ញ ។​ប៉ុន្តែ​ដោយ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ពេក​ទើបបាន​ការស្នើសុំ​និង​ឆ្លើយតប​ដូចខាងលើ​ហើយ​ត្រូវ​ដឹក​តាម​ឧ​ត្ថ​ម្ភា​គ្រ​ចក្រ​ពេទ្យ​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​នគរបាល​ភូមិន្ទ​ថៃ​ថ្នាក់ជាតិ​នា​រាជធានី​បាងកក ៕S/


រូបថត​:​មន្ត្រីនគរបាល​កម្ពុជា​ម្នាក់​របួស​ធ្ងន់ធ្ងរ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​មាន​វាសនា​ដឹក​តាម​ឧ​ត្ថ​ម្ភា​គ្រ​ចក្រ​ថៃ​ទៅ​សង្គ្រោះ​ព្យ​បាល​នៅ​បាងកក​(​រូប​:​ប​.​ជ័យ​)​