​មន្ត្រីនគរបាល​ចរាច​រ​ណ៏​ម្នាក់​បាញ់​ជាច្រើន​គ្រាប់​កណ្តាល​ក្រុង​សៀមរាប​ផ្អើល​រត់​ជាន់ជើងគ្នា​

1112
ចែករម្លែក

(​សៀមរាប​)៖​មន្ត្រីនគរបាល​ចរាច​រ​ណ៏​ម្នាក់​ក្រោយ​ទឹក​ប្តូរ​និស្ស័យ​ចូល​វាយលុក​ពេញ​ខ្លួន​ក៏​ចាប់ផ្តើម​ថ្លើម​រីក​ពាសមេឃ​ដក​កាំភ្លើង​បាញ់​ជាច្រើន​គ្រាប់ បណ្តាល​ឲ្យ​ផ្អើល​រត់​ជាន់ជើងគ្នា ពេញមុខ​ផ្សារ​កុង​ទី​ន័​រ ក្រុង​សៀមរាប​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ភ្លាមៗ​។​
​ហេតុការណ៍​បង្ក​ការភ្ញាក់ផ្អើល​នេះ កើតឡើង​នៅត្រង់ចំណុច​មុខ​ផ្សារ​កុង​ទី​ន័​រ​(​ស្តា​ត​ចាស់​) ផ្លូវ​ទៅកាន់​ប្រាសាទអង្គរវត្ត ស្ថិតនៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​យប់​ថ្ងៃទី​១១​ខែមីនា​ឆ្នាំ​២០១៨​។

​សាក្សី​បាន​និយាយថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ជន​ខាងលើ ស្ថិតក្នុង​ភាពស្រវឹង​ជោកជាំ ជាមួយ​ម៉ូតូ​ធុន​ស្កុប​ពីមួយ​គ្រឿង​ផង​នោះ ជិះ​មក​ឈប់​ចំណុចកើតហេតុ ហើយក៏​បាន​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​បាញ់​ចំនួន​ពីរ​គ្រាប់​។ ប្រភព​បន្តថា ការដែល​ជន​ខាងលើ​បាញ់​នោះ គេ​មិន​បានឃើញ​មានការ​ឈ្លោះប្រកែក​ជាមួយ​ន​ណា​ម្នាក់​ណោះ​ទេ​។

ប៉ុន្តែ​សុខៗ​រូបគេ​ក៏​ដក​កាំភ្លើង​បាញ់​តែម្តង​។ ទោះបី​នៅ​ចំណុចកើតហេតុ មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ តែ​ទាំង​ខ្មែរ​ទាំង​បរទេស ផ្អើល​រត់​បាតជើង​សរ​ព្រាត​។​ក្រោយពេល​បាញ់​ហើយ ជន​ខាងលើ​ក៏​ឡើង​ជិះ​ម៉ូតូ​ចេញ​បាត់ទៅ​។​

មន្ត្រីនគរបាល​មូលដ្ឋាន ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ជន​ខាងលើ​ក្រោយពេល​បាញ់​នៅមុខ​ផ្សារ​កុង​ទី​ន័​រ​ចំនួន​ពីរ​គ្រាប់​រួចហើយ ក៏​បន្តទៅ​បាញ់​ចំនួន​បី​គ្រាប់​ទៀត នៅមុខ​ផ្ទះ​របស់ខ្លួន​(​ផ្ទះ​ជន​បាញ់បោះ​) ស្ថិត​ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ហើយក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​តែម្តង​។​
​ប្រភព​បន្តថា ជនសង្ស័យ​មានឈ្មោះ​តាន់ ភី​រម្យ ភេទ​ប្រុ​អាយុ​៣៥​ឆ្នាំ ជា​មន្ត្រីនគរបាល​ចរាច​រ​ណ៏ ខេត្តសៀមរាប មាន​ឋានន្ត​រៈស​ក្ត័​អនុ​សេនី​យ៏​ត្រី​។ ក្រោយពេល​ឃាត់ខ្លួន ក៏បាន​នាំយក​ទៅកាន់​ប៉ុស្តិ៍នគរបាល​សង្កាត់​គោកចក រង់ចាំ​បន្ត​វិធានការ របស់​ថ្នាក់លើ​។
​ស្នងការ​នគរបាល ខេត្តសៀមរាប លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ទិ​ត្យ ណា​រ៉ុង ពុំបាន​ពន្យល់​ជុំវិញ​ករណី​ខាងលើនេះ​ទេ ដោយ​លោក​ជាប់​ប្រជុំ​។​

​ដោយឡែក​លោក​ឧ​ត្ត​ម​សេនី​ត្រី​ភឹង ចិន្តា​រ៉េត ស្នងការរង​នគរបាល​ខេត្តសៀមរាប បាន​មាន​ប្រសា​ស​ន៏​ថា ពេលនេះ​កំពុង​សាកសួរ​។​លោក​បន្តថា បញ្ជា​របស់លោក​ស្នងកា​រ គឺ​ឲ្យ​បញ្ជូន​ជន​ខាងលើ​ទៅកាន់​កា​រិ​យ​ល័យ​បុគ្គលិក ដើម្បី​ដាក់ទោស​ទន់​។ ប៉ុន្តែ ត្រង់​ថា ទោស​ទន់​យ៉ាងណា​នោះ​លោក​ក៏​នៅ​មិនទាន់​ទទួល​បទបញ្ជា​នោះទេ​។​

នៅក្នុង​ហេតុ​ការ​ខាងលើនេះ ប្រភពពី​មន្ត្រីនគរបាល​ម្នាក់ បង្ហើប​ថា តាមពិត​ជន​បាញ់បោះ​ខាងលើនេះ ពុំមែន​មានរឿង​អ្វី​ធំដុំ​នោះទេ គ្រាន់តែ​មានទំនាស់​ក្នុង​គ្រួសារ​តិចតួច​ប៉ុណ្ណោះ ហើយ​បាញ់​នោះ​គឺ​បង្ហើរ​ទៅលើ​មេឃ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​ឡើយ​។ ប៉ុន្តែ​គ្រប់យ៉ាង​ដែល​កើតឡើង គឺអាច​អំណាច​សុរ៉ា ជម្រុញ​ឲ្យ​រូបគេ​ចង់​បង្ហាញថា ខ្លួន​ជា​ជើ​ញ​បាញ់បោះ​ប្រចាំឆ្នាំ​២០១៨ ក៏​ថា​បាន​៕S/​ដោយៈ​អង្គរតូច​

​មន្ត្រីនគរបាល​ចរាច​រ​ណ៏​ម្នាក់​បាញ់​ជាច្រើន​គ្រាប់​កណ្តាល​ក្រុង​សៀមរាប​ផ្អើល​រត់​ជាន់ជើងគ្នា​