​មន្ត្រីនគរបាល​ម្នាក់​ដក​កាំភ្លើងខ្លី​បាញ់​មេឃ​១០​គ្រាប់​ផ្អើល​ភូមិ​ព្រៃទា​

1154
ចែករម្លែក
  • 109
    Shares

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​មន្ត្រីនគរបាល​មួយរូប​បាន​ទាញ​កាំភ្លើង​បាញ់​មេឃ​បណ្ដាល​ឲ្យ​ផ្ទុះ​លាន់ឮ​ឡើង​យ៉ាក​ក្រើ​ក​និង​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​នៅ​ចំណុច ចំណុច​បន្ទប់​ជួល​ជាន់​ទី​៣ ស្ថិតនៅ​ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង ប្រហែល​ជាង​២ រសៀល ថ្ងៃទី ៨ ខែសីហា ឆ្នាំ​២០១៨ ។​

​បុរស​នោះ​ឈ្មោះ កែវ សុផល អាយុ​៤០​ឆ្នាំ មុខរបរ​ជា​មន្ត្រីនគរបាល អន្តរាគមន៍​ពិសេស នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ស្នាក់នៅ​បន្ទប់​ជួល​ជាន់​ទី​៣​ភូមិ​ព្រៃទា​។​បុរស​នោះបាន​ប្រើប្រាស់​កាំភ្លើងខ្លី​ម៉ា​កា​៥៤​បាញ់​ចំនួន​១០​គ្រាប់​ហើយ​កាំភ្លើង​នោះ​ក៏ត្រូវ​បាន​នគរបាល​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ​ដកហូត និង​រកឃើញ​គ្រាប់កាំភ្លើង​ចំនួន​៤​គ្រាប់ រួមជាមួយ​សំបក​គ្រាប់​ជាច្រើន​ទៀតផង​ដែរ​។​

​អ្នកភូមិ​និយាយថា​នៅវេលា​កើតហេតុ​ខាងលើ​ពួកគាត់​បានឃើញ​បុរស​នោះ​ឈរ​កាន់​កាំភ្លើង​នៅ​ជា​ន់ទី​៣​ផ្ទះជួល​ខាងលើ​បន្ទាប់មក​ស្រាប់​បាញ់​ឡើងលើ​ជាច្រើន​គ្រាប់​តែម្ដង​។​ដោយ​មិនដឹងថា​គាត់​មាន​វិប្បត្តិ​អ្វី​ឡើយ​។​ពេលនោះ​ដោយ​ខ្លាច​មាន​គ្រោះថ្នាក់​ពួកគាត់​បាននាំគ្នា​រត់​ចូលក្នុង​ផ្ទះ​ទាំង​ព្រលឹងចុងសក់ ។

​ក្រោយមក​បន្ទាប់ពី​ឃើញ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​ទៅដល់​នាំខ្លួន​បុរស​នេះ​ទើប​ពួកគាត់​ហ៊ាន​ចេញ​ក្រៅ​ផ្ទះ​បន្ទាប់មក​នគរបាល​បាន​នាំ​គាត់​ទៅ​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​៕S/​

​មន្ត្រីនគរបាល​ម្នាក់​ដក​កាំភ្លើងខ្លី​បាញ់​មេឃ​១០​គ្រាប់​ផ្អើល​ភូមិ​ព្រៃទា​