​មន្ត្រីនគរបាល​ម្នាក់​បើក​ម៉ូតូ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាម​

455

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​មន្ត្រីនគរបាល​ម្នាក់​បាន​បោក​ក្បាល​និង​ថ្នល់​ស្លាប់​គួរឱ្យ​អាណោច​អធ​ម័​។​បន្ទាប់ពី​បើក​ម៉ូតូ​មួយគ្រឿង​ក្នុង​ល្បឿន​លឿន​ពេក​មិនដឹង​ប៉ះ​ជាមួយ​ស្អី​។​ហេតុការណ៍​នេះ​បាន​កើតឡើង​ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១​ចំណុច​មុខ​ខ្លោងទ្វារ​ចូល​វត្ត​គៀនស្វាយក្នុង​សង្កាត់​ក្បាលកោះ​ខណ្ឌ​ច្បារអំពៅ​កាលពី​វេលា​ម៉ោង​១១​នាទី​យប់​ថ្ងៃទី​២៣​ខែឧសភា​ឆ្នាំ​២០១៨​។​

​ជនរងគ្រោះ​មានឈ្មោះ​ភិនភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ​មុខរប​ជា​មន្ត្រីនគរបាល​មាន​ស្រក​កំនើត​នៅ​អ្នក​លឿង​ខេត្តព្រៃវែង​។​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់ បើក​ម៉ូតូ​មួយគ្រឿង​ម៉ាក​វ៉ែ​វ​អ៊ី​ព​ណ័​ខ្មៅ​ពាក់​ស្លាក​លេខ​ព្រៃវែង​.1A8319​បើក​ពី​លិចទៅ​កើត​។​

ក្រោយពី​ញាំ​ការ​គេ​រួច​គោលបំណង​ត្រឡប់ទៅផ្ទះ​នៅ​អ្នក​លឿង​ខណៈ​មកដល់​ចំណុចកើតហេតុ​ដោយសារ​ល្បឿន​លឿន​ពេក​ហើយ​ផ្លូវ​ងងឹត​ផង​នោះ​មិនដឹង​បះ​ជាមួយ​អ្វី​នោះទេ​បាន​ដួល បោក​ក្បាល​និង​ថ្នល់​បែកក្បាល​ស្លាប់​ក្នុង​ថ្លុ​ម​ឈាម​តែម្តង​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​បាន​វាស់វែង​យក ម៉ូតូ​រងគ្រោះ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ច្បារអំពៅ​ដើម្បី​ស្រាវជ្រាវ​រក​មូលហេតុ​។​ចំណែក​សព​ជន​រង​ក្រោយពី​ធ្វើ​កំណត់​រួច​សមត្ថកិច្ច​បានប្រគល់​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/