​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ស្រុក​កំចាយមារ​រីករាយ​អបអរ​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ក្រោម​ម្លប់​នៃ​សុខសន្តិភាព​

356
ចែករម្លែក
  • 95
    Shares

ដោយៈ​តារា​រិ​ទ្ធ​(​ព្រៃវែង​)៖​លោក ស្តើង សុខុម រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ ស្រុក​កំចាយមារ​បាន​មានប្រសាសន៍ថា​៖​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយនេះ​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ប្រារព្ធ​ពិធីបុណ្យ​ប្រពៃណីជាតិ​នៅ​ក្រោ​ម្លប់​នៃ​សុខសន្តិភាព​ក្នុង​បរិយាកាស​សប្បាយរីករាយ​និង​ការជួបជុំ​ក្រុមគ្រួសារ ។​លោក​បាន​បន្តថា​រយៈពេល​២០​ឆ្នាំ​ហើយ​ដែល​ស្នូរ គ្រាប់កាំភ្លើង​នៃ​ការ​ប្រ​យុ​ទ្ឋ​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ​បានបញ្ចប់​នៅលើ​ទឹកដី​ដ៏​កំសត់​មួយ​នេះ​ក្នុង​ប្រវត្តិសាស្ត្រ​ជាង ៥០០ ឆ្នាំ​ដែល​កម្ពុជា​ចាប់ ផ្តើម​មានការ​ឯកភាព​ទឹកដី​ជា​លើកដំបូង ។​



​លោក ស្តើង សុខុម បានលើកឡើង​បែបនេះ​នៅក្នុង​ពិធី​សាទរ​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ដោយបាន​រៀបចំ​ពិធី​សំណេះសំណាល​និង​ពិសា​របាយ សាមគ្គី​អញ្ជើញ​ជាមួយ​មន្ត្រីរាជការ​ក្នុង​ទូទាំង​ស្រុក​កំចាយមារ​ប្រមាណ​៦០០​នាក់ កាលពី​ព្រឹក​ថ្ងៃទី​៧​ខែមេសា​នៅ​ស្នាក់ការ​ស្រុក​កំចាយ មារ​។

​លោក ស្តើង សុខុម បាន​មានប្រសាសន៍​ទៅកាន់​អ្នកចូលរួម​ទាំងអស់​ថា​យើង​កំពុងតែ​សប្បាយរីករាយ​នៅក្រោម​ម្លប់​នៃ​សុខសន្តិភាពយើង​ពិតជា​បានឃើញ​យ៉ាងច្បាស់​ថា តម្លៃ​ នៃ​សុខសន្តិភាពពិតជា​បានផ្តល់​ឲ្យ​យើង​នូវ​អ្វី​គ្រប់បែបយ៉ាង​មាន​ទាំង ​ជំនឿ​សាសនា ប្រពៃណី សិទ្ធិសេរីភាព​នៃ​ការធ្វើដំណើរ សិទ្ធិសេរីភាព​នៃ​ការជ្រើសរើស​ការងារ រួមទាំង​សិទ្ធិសេរីភាព​នៃ​ការបោះឆ្នោត និង​សិទ្ធិសេរីភាព​គ្រប់ បែបយ៉ាង ដែល​ទាំងអស់នេះ​អាច​និយាយបានថា​សន្តិភាព​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​មា​នក​ការអភិវឌ្ឍ​ប៉ុណ្ណោះ​ទេ តែ​វា​បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា មួយ​នេះ​ក្លាយជា​ប្រទេស​ប្រជាធិបតេយ្យ​និង​ការគោរព​សិទ្ធិមនុស្ស​ទៀត ផង ។​សន្តិភាព​កំពុង​កើត​មាននៅ​ទូទាំងប្រទេស​ស្នូរ​គ្រាប់កាំភ្លើង ចេញពី​ព្រៃ​ដែល​ធ្លាប់​ប្រ​យុ​ទ្ឋ​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ​បាន​បញ្ចប់ទៅ​រយៈពេល​ពីរ​ទសវត្សរ៍​មកហើយ​។​អ្វីដែល​នៅសល់​គឺ​តម្លៃ​នៃ​សន្តិភាព​ដែល ស្ថិតក្នុង​ចិត្ត​ប្រជាជន​កម្ពុជា​គ្រប់រូប​និង​ចូលរួម​ថែរ​រក្សា​ទាំងអស់គ្នា​ដើម្បី​កសាង​សង្គម​កម្ពុ​ជាមួយ​ដែលមាន​សន្តិភាព​ទាំង​ចិត្ត ទាំង​ផ្លូវកាយ ។ ហេតុនេះ​តម្លៃ​សន្តិភាព​ត្រូវតែមាន​និង​គួរ​ស្ថិតក្នុង​ចិត្ត​ប្រជាពលរដ្ឋ​គ្រប់រូប​ដែល​ចង់បាន​សន្តិ ភាព និង ការអភិវឌ្ឍ​នៃ​សេដ្ឋកិច្ច បុគ្គល សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ចជាតិ​បន្តទៀត​។​

​លោក​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​កំ​ជាយ​មារ​បាន​បន្តថា​យើង​ត្រូវខិតខំ​ការពារ​នូវ​សន្តិភាព​នេះ​ដើម្បី​ធានាថា​ប្រទេស​របស់ យើង​ក្លាយទៅជា​ប្រទេស​ដែល​ធានា​ការអភិវឌ្ឍ​ដ៏​រឹងមាំ​ហើយ​មិន​ធ្លាក់​ទៅក្នុង​សង្គ្រាមរ៉ាំរ៉ៃ​ដូច​ពី​អតីតកាល​នោះទេ ។​ទោះ​ដោយ​តម្លៃ​ណា ក៏ដោយ​យើង​ត្រូវតែ​តម្កល់​ថា​សន្តិភាព​គឺ​ចំបង ។ លោក ស្តើង សុខុម បាន​បន្តទៀតថា​ជារួម​សន្តិភាព​មានតម្លៃ​ជាស​កល​វា​មិន​ត្រឹមតែ ប្រទេស​កម្ពុជា​នោះឡើយ​គឺ​គ្រប់​បណ្តា​ប្រទេស​ដែល​រីកចម្រើន​លើ​ពិភពលោក​មុន​ឈានដល់​ការអភិវឌ្ឍ​ត្រូវ​រក​ឲ្យ​បាន​ជាមុនសិន​នូវ​សន្តិ​ភាពខុស​ត្រង់​ថា​ល្បឿន​អភិវឌ្ឍ​មាន​ប្រទេស​ខ្លះ​លឿន​និង​ខ្លះទៀត​យឺត​តែប៉ុណ្ណោះ​។ ដូច្នេះ​ដើម្បី​រក្សាបាន​នូវ​ភាពសប្បាយ​រីករាយ​ស្នាម ញញឹម​របស់​ប្រជាពលរដ្ឋ និង និរន្ត​ភាព​នៃ​ការអភិវឌ្ឍ យើង​ត្រូវ​ចូលរួម​ទាំងអស់គ្នា ជា​ធ្លង់​មួយ​ក្នុង​ការគិត​និង ធ្វើ​ដោះស្រាយ​គ្រប់​បញ្ហា និង​សម្រេច​ឲ្យ​បាន​សមិទ្ធផល​រួមមួយ​ដែល​ជាតិ​កម្ពុជា​ត្រូវការ​គឺ​ភាព​រីកចម្រើន​និង​សន្តិភាព ។​
​ ​
​នៅក្នុង​ពី​ធី​សំណេះសំណាល​នោះដែរ​លោក ស្តើង សុខុម ក៏បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន កម្ពុជា​ទាំងអស់​ជាពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ជូន​ចំពោះ​បងប្អូន​ជាម​ន្ត្រី​នៅ​មូលដ្ឋាន ទាំងអស់ ក្នុង​ឪ​កាស​ឆ្នាំ​ថ្មី​សូម​ជួបតែ​សេចក្តីសុខ​ចំរើន​គ្រប់ៗ​គ្នា ក្រោម​ម្លប់​នៃ​សុខសន្តិភាព ។

​ជាមួយគ្នានេះ​លោក​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ក៏បាន​ជម្រាបជូន​មន្ត្រី​ទាំងអស់​ដែល​ចូលរួម​អំពី​សភាពការណ៍​វិវឌ្ឍន៍​នៃ​សេដ្ឋកិច្ច និង នយោបាយ​របស់​កម្ពុជា​នាពេល​បច្ចុ ប្បន្ន ដែល​កំពុងមាន​ស្ថានភាព​មួយ​ដ៏​ល្អប្រសើរ​ទាំង​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម និង សេដ្ឋកិច្ច ។

​ក្នុងនាម​ជាម​ន្ត្រី​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​កំចាយមារ លោក ស្តើង សុខុម បាន​ពាំ​នាំមក​ជាមួយ​នូវ​បទបញ្ជា​និង​ការណែនាំ​របស់​ប្រមុខ​រាជ រដ្ឋាភិបាល​ក៏ដូចជា​មតិ​ណែនាំ​ដ៏​ខ្ពង់ ខ្ពស់​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តព្រៃវែង​ជូន​ចំពោះ ប្រធាន​ក្រុមប្រឹក្សា​ស្រុក ប្រធាន​ស្រុក និង មេឃុំ ក្រុមប្រឹក្សាឃុំ​សង្កាត់​និង​មេភូមិ ដែល​ត្រូវ​យកចិត្តទុកដាក់​ព្រោះ​វា​ជា​ទិសដៅ​សម្រាប់ ការដឹកនាំ​ទាំង​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ។ក្នុងនោះ​រួមមាន​៖១.​សុខសន្តិភាព​វា​គឺជា​ការប្ដេជ្ញាចិត្ត​របស់​រាជរដ្ឋាភិ បាល​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​គឺ​ទោះ​តម្លៃ​ណាក៏ដោយ​ត្រូវការពារ​ឲ្យ​បាន​នូវ​សុខសន្តិភាព​នេះ​ឲ្យ​បាន។ចំណែក​នៅ​មូលដ្ឋាន​គឺ​ចាំបាច់​ត្រូវការពារបាន​នូវ​សន្តិសុខ​សណ្តាប់ ធ្នាប់ទប់ស្កាត់​រាប់​បាតុភាព​អសកម្ម​និង កាត់បន្ថយ​អោយមាន​ចំនួន​តិច​បំផុត​តាម​ភូមិ ឃុំ ស្រុក របស់​យើង ដើម្បី​ធានាថា​ប្រជាពលរដ្ឋ​របស់​យើង​ពិតជា​ទទួលបាន​ទាំង​សន្តិភាព​ចិត្ត​និង​ទាំង​ផ្លូវកាយ ។​ជាមួយនេះ​លោក​ក៏បាន​ផ្តោ​សំខាន់​ផងដែរ ទៅលើ​ការអប់រំ​អំពី​ច្បាប់​ចរាចរណ៍​ជូន​ចំពោះ​ពលរដ្ឋ ។ ២.​រាជរដ្ឋាភិបាល​ប្ដេជ្ញាចិត្ត​ច្បាស់​គឺ​ការទប់ស្កាត់​និង ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ។​ដូចនេះ​តាម​មូលដ្ឋាន​នីមួយៗ​ត្រូវខិតខំ​បង្ក្រាប​និង​ទប់ស្កាត់​ឲ្យ​បាន​បញ្ហា​គ្រឿងញៀន​ធ្វើ​ឲ្យ​ភូមិ​ឃុំ​របស់​យើង​គ្មាន​គ្រឿងញៀន​និង​បងតូច​បងធំ ។ ៣.​កំណែទម្រង់​ខាងក្នុង​ដែល​ក្នុងនោះ​មានការ​លើក កម្ពស់​សេវាសាធារណៈ​មានដូចជា​ការធ្វើ​សំបុត្រកំណើត​សៀវភៅ​ស្នាក់ នៅ អត្តសញ្ញាណប័ណ្ណ ច្បាប់​អា​ពា​ហ៍​ពី​ពា​ហ៍ ច្បាប់​មរណៈភាព ជាដើម​គឺ​ត្រូវ​បន្តធ្វើ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ដោយ​មិន​គិតថ្លៃ​។​៤.​ត្រូវ​បង្កើន ប្រសិ ទ្ធភាព​ការងារ​ឲ្យ​បាន​ប្រសើរឡើង​ខណៈដែល​រាជរដ្ឋាភិបាល​បាន​ខិតខំ​តម្លើង​ប្រាក់ខែ ១ ឆ្នាំៗ​រហូតដល់​ពីរដង​ហើយ​ក្នុង​១​ខែ​បើក​២ ដង​ទៀត ។ ជាមួយនេះ​មន្ត្រី​ថ្នាក់ក្រោម​ក៏ត្រូវ​តែ​បង្កើ់ន​ស្មារតី​ទទួលខុសត្រូវ​ចំពោះ​កាត​ព្ធ​កិច្ច​របស់ខ្លួន​គឺ​បំរើ​ពលរដ្ឋ​ឲ្យ​បានល្អ ចូលរួម​ថែ រក្សាទ្រព្យ​សម្បត្តិ​របស់​រដ្ឋ និង ទ្រព្យសម្បត្តិ​សាធារណៈ ។ ក្នុងនោះ​លោក​ប្រធាន​ក៏បាន​ផ្តោត​សំ​ឃាន់​ទៅលើ​លោកគ្រូ អ្នកគ្រូ និង លោក គ្រូពេទ្យ​ដែល​ត្រូវខិតខំ​ពង្រឹងគុណភាព​សិក្សា និង ការពង្រឹង​សេ​វ៉ា​សុខភាព​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​។​ជាមួយនេះ​លោក​ក៏បាន​ផ្តាំផ្ញើរ ទៅ​មន្ត្រី​ទាំងអស់​ដែល​អនុវត្តន៍​ការងារ​នៅ​មូលដ្ឋាន​ត្រូវខិតខំ​ធ្វើយ៉ាងណា យក​ច្បាប់​ជាធំ​និង​ជៀសវាង​ឲ្យ​បាន​នៅ​ភាពលំអៀង​និង​អំពើ ពុករលួយ ។

​បន្ទាប់ពី​ពិធី​សំណេះសំណាល​រួចមក​ពិធី​ហូបបាយ​សាមគ្គី​ក្រោម​បរិយាកាស​សប្បាយរីករាយ​ក្នុង​បរិយាកាស សាមគ្គីភាព មិត្តភាព​។

​នៅ​ថ្ងៃ​ដដែល​នោះដែរ​លោក ស្តើង សុខុម និង​ប្រតិភូ​អមដំណើរ​ក៏បាន​អញ្ជើញ​ពិនិត្យមើល​ការស្ថាបនា​ផ្លូវ​បេតុង​នៅក្នុង​សាលា​បឋម សិក្សា​មហា​ឧបាសក ស ប៊ិ​ត និង មហា​ឧបាសិកា ម៉ុក សែម ព្រៃ​ទួល ដែលមាន​ប្រវែង ៩៥ ម៉េ​ត្រ និង ទទឹង ៥ ម៉ែត្រ​កម្រាស់​១​តឹក ។ តម​កលោក​ប្រធាន​ក្រុមការងារ​ក៏បាន​បន្តដំណើរ​ទៅពិនិត្យ​មើល​ទីតាំង​សម្រាប់​កសាង​អគារសិក្សា​ស្មាច់ ស្ថិត​ក្នុងភូមិ​ស្មាច់ ឃុំ​ក្របៅ និង បាន​បន្ត​ដំ ណើ​រ​ទៅពិនិត្យ​មើល​ការកសាង​ផ្លូវ​បេតុង​នៅក្នុង​សាលាបឋមសិក្សា​ក្របៅ​ថ្មី​ដែលមាន​ប្រវែង​ជាង​៦០​ម៉ែត្រ ,​មាន​ទទឹង ៥ ម៉ែត្រ​និង​កម្រាស់​១​តឹក​។​ចុងក្រោយ​លោក​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​កំចាយមារ​ក៏បាន​បន្តដំណើរ​ទៅ​ពិនិត្យមើល​ការដ្ឋាន សាងសង់​អគារសិក្សា​ចំនួន​៤ ខ្នង ១៦ បន្ទប់ បណ្តា​ល័យ​មួយ​និង​តារាង​បាល់ទាត់​ដែលជា​អំណោយ​របស់​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​នៅ​អនុវិទ្យាល័យ​មិត្តភាព​កម្ពុជា​ឥណ្ឌូនេស៊ី ក្នុង​ឃុំ​ត្របែក​ស្រុក​កំចាយមារ ។​

​នៅ​គ្រប់កន្លែង​ដែល​ទៅដល់​លោក​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​កំចាយមារ​បាន​ចុះ​ពិនិត្យ​ដោយ​យកចិត្តទុកដាក់​បំផុត​ពិសេស​បញ្ហា​គុណភាព​សំណង់ ។ ជាមួយនេះ​លោក​ក៏បាន​សុំ​ឲ្យ​អ្នក​មៅ​ការ​សំណង់​ត្រូវ​យកចិត្តទុកដាក់​សាង​សង់​អគារសិក្សា​ទាំងអស់​ឲ្យ មានគុណ​ភាព​និង​ប្រកបដោយ​ស្តង់ដារ ។ ជាមួយគ្នានេះ​លោក​ក៏បាន​ផ្តាំផ្ញើរ​ទៅ​នាយក​សាលា និង លោកគ្រូ​អ្នកគ្រូ​ទាំងអស់​ពេល ទទួលបាន​សមិទ្ធផល​ថ្មី​ហើយ​ត្រូវខិតខំ​រួមគ្នា​ថែរក្សា និង ខិតខំ​យកចិត្តទុកដាក់​បង្រៀន​សិស្ស​ឲ្យ​បានល្អ ៕