​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ពិនិត្យ​ទីតាំង​សម្រាប់​ពិធី​ដាំ​កូនឈើ​

1178
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា សហការ​ជាមួយ​រដ្ឋបាល​ខេត្តព្រះវិហា​រ និង​រដ្ឋបាល​ស្រុក​ឆែប បាន​ជួប​ជាមួយ លោ យូ ស៊ុ​ង​ឡុង និង​សិស្សានុសិស្ស​មន្ត្រីរាជការ​កងកម្លាំងប្រដាប់អាវុធ​និង​ប្រជាពលរដ្ឋ​ពិនិត្យ​ទីតាំង​សម្រាប់​ពិធី​ដាំ​កូនឈើ​កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៨​កន្លងទៅ​។​

​ក្រុមការងារ​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា​តេ​ជោ​សែន​ឫស្សី​ត្រឹប​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​ឆែប​បានរៀបចំ​ដាំ​កូនឈើ​ដើម្បី​ត្រៀម​សម្រាប់​ពិធី​ដាំ​កូនឈើ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៨​ខាងមុខនេះ​។ ការដាំ​កូនឈើ​នេះ​មាន​អ្នកចូលរួម​យ៉ាងច្រើន​កុះករ ដែល​ក្នុងនោះ​មាន រាជបណ្ឌិត្យសភាកម្ពុជា រដ្ឋបាលខេត្ត​ព្រះវិហារ រដ្ឋបាល​ស្រុក​ឆែប សិស្សានុសិស្ស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ឆែប​១ និង​ឃុំ​ឆែប​២ ដែល​សរុប​ប្រមាណ ៥០០​នាក់​។​

​បន្ទាប់មកទៀត​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៨ ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ​សែន ឫស្សី​ត្រឹប​ដែល​ដឹកនាំ​ដោយ លោក​បណ្ឌិត្យសភា​ចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា សហការ​ជាមួយ​រដ្ឋបាល​ខេត្តព្រះវិហា​រ និង​រដ្ឋបាល​ស្រុក​ឆែប បាន​ជួប​ជាមួយ​លោក​យូ​ស៊ុ​ង​ឡុង​និង​ក្រុមការងារ​ដើម្បី​ចុះ​ត្រួតពិនិត្យ​ទីតាំង​សម្រាប់​ពិធី​ដាំ​កូនឈើ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​៕S/