​មន្ត្រី​កសិកម្ម​និង​អ្នកលក់​ផ្ទាល់​និយាយ​ខុសគ្នា​

592

​មូល​សម្បត្តិ​/​ភ្នំពេញ​:​អ្នករកស៊ី​ដឹក​ម្នាស់​លក់​តាម​ផ្សារ​រាជធានី​ភ្នំពេញ​ដែល​ទទួលយក​ពី​អ្នក​បោះ​ដុំ​បាន​និយាយថា​ផ្លែ​ម្នាស់​ថោក​ស្ទើរតែ​អត់​ទីផ្សារ​។​អ្នក​លក់រាយ​រកស៊ី​ចិត​ម្នាស់​លក់បាន​និយាយ​ឱ្យ​រស្មី​កម្ពុជា​ដឹងថា​គាត់​ទិញ​ម្នាស់​ពី​ផ្សារ​ដើម​គរ​ជាទី​តាំង​បោះ​ដុំ​ធំ​ប្រចាំ​ក្រុងភ្នំពេញ​គឺ​ថ្លៃ​តែ​500​រៀល​ទេ​ក្នុង​1​ផ្លែ​។​

​អ្នក​លក់បាន​បន្តថា​គាត់​យកមក​ចិត​សំបក​លក់បាន​1000​រៀល​ក្នុង​មួយ​ផ្លែ​។​បើ​នៅ​ផ្សារ​ដើម​គរ​លក់​ចេញថ្លៃ​500៛​ក្នុង​1​ផ្លែ​។​តើ​អ្នក​ដាំ​ផ្ទាល់​នៅឯ​ចម្ការ​លក់​អោយ​ឈ្មួញ​ដឹកយក​មកអោយ​ថៅកែ​ផ្សារ​ដើម​គរ​ថ្លៃ​ប៉ុន្មាន​?​។​ដូច្នេះ​អ្នក​ដាំ​ផ្ទាល់​រឹតតែ​លក់បាន​តិចជាង​ឬ​ក្រោម​500​រៀល​ទៅទៀត​។​តើ​អ្នក​ដាំ​បាន​ផលចំណេញ​ប៉ុន្មាន​។​តើ​រួច​ថ្លៃ​ទឹក​ថ្លៃ​ពលកម្ម​ដែរឬទេ​!​។​

​បើ​ម្នាស់​មួយ​គុម្ព​ផ្លែ​បានតែ​មួយ​ហើយ​ដាំ​រយ​:​ពេល​12​ខែ​ឯណោះ​ទើបបាន​ផល​។​ក៏ប៉ុន្តែ​លោក​ឈឹម​វិ​ជ្ជ​រ៉ា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាន​មានប្រសាសន៍​ផ្ទុយ​ពី​ការអះអាង​ពី​អ្នកលក់​ខាងលើ​ដោយ​បញ្ជាក់ថា​ម្នាស់​លក់​នៅ​ផ្សារ​បាត់ដំបង​ទិញ​ចូល​ថ្លៃ​800​ទៅ​1000​រៀល​ក្នុង​1​ផ្លែ​។​

​ដូច្នេះ​អ្នក​ដាំ​អត់​មានអី​ថា​អត់​ទីផ្សារ​នោះទេ​។​1​ហិកតា​អាច​ដាំ​ម្នា​ស់បាន​6​ម៉ឺន​គុម្ព​អ្នក​ដាំ​គាត់​នៅតែ​បាន​ផលចំណេញ​។​តែ​ជាធម្មតា​គាត់​តែងតែ​លើកឡើង​អត់​ទីផ្សារ​ពេល​ម្នាស់​ធ្លាក់​ថ្លៃ​បន្តិចបន្តួច​។​តែបើ​ម្នា​ស់បាន​ថ្លៃ​វិញ គឺ​គាត់​អត់​ត្អូញត្អែរ​ទេ ស្ងាត់​មាត់​សម្ងំ​ឈឹង​។​

​លោក​ប្រធាន​បាន​អំពាវនាវ​អោយ​កសិករ​អ្នក​ដាំ​ចេះ​ប្រមូលគ្នា​ជា​សហគមន៍​ដើម្បី​ងាយស្រួល​នាំ​កសិផល​មកកាន់​ទីផ្សារ​។​ពេល​មាន​គេ​ត្រូវការ​គឺ​យើង​មាន​ផល​នាំចេញ​តែម្តង​។​ហើយ​ឈ្មួញ​មិនអាច​បង្អាប់ថ្លៃ​កសិផល​យើង​បានទេ​។​ម្យ៉ាងទៀត​កសិករ​ឬ​អ្នក​ដាំ​ដំណាំ​ត្រូវ​ចេះ​ទទួលយក​ពត៌មាន​ហាងឆេង​ទីផ្សារ​អោយបាន​រហ័ស​ជៀសវាង​ឈ្នួ​ញ​បន្ថោក​តម្លៃ​ស្រេច​តែ​ចិត្ត​។​

ខេត្តបាត់ដំបង​ឆ្នាំនេះ​ដាំ​ម្នា​ស់បាន​ប្រមាណ​400​ហិកតា ដែល​ផល​នេះ​បាន​ជះ​មក​ទីផ្សារ​គ្រប់​ទីកន្លែង​។​ពីព្រោះ​ម្នាស់​ពូជ​តូចៗ​បែបនេះ ជា​ប្រភេទ​ម្នាស់​សម្លរ និង​ម្នាស់​សំរាប់​ជា​បង្អែម​បាន​៕S/​

​មន្ត្រី​កសិកម្ម​និង​អ្នកលក់​ផ្ទាល់​និយាយ​ខុសគ្នា​