​មន្ត្រី​កាំកុងត្រូល​ខេត្ត​ចុះ​ពិនិត្យ​ផលិតផល​ទំនិញ​នាំចូល​តាម​ច្រកព្រំដែន​

575
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែធ្នូ​ឆ្នាំ​២០១៨​នេះ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង​សហការ​ជាមួយ​មន្ត្រី​ពាណិជ្ជកម្ម​និង​មន្ត្រី​ពាក់​ព័​ន្ទ​បាន​ចុះ​ត្រួតពិនិត្យ​ផលិតផល​ទំនិញ​នាំចូល​តាម​ច្រកព្រំដែន​កម្ពុជា​ថៃ​។​

នៅ​ច្រក​ភ្នំ​ដី​ស្រុក​សំពៅ​លូន​និង​នៅ​ច្រក​អូរ​រំដួល​ស្រុក​ភ្នំព្រឹក​ដើម្បី​ត្រួតពិនិត្យ​ផលិតផល​ទំនិញ​នាំចូល​ជាពិសេស​ផលិតផល​ម្ហូបអាហារ និង​ស្វែងរក​ទំនិញ​ខូចគុណភាព ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ និង​ទំនិញ​ជា​ម្ហូបអាហារ​ដែល​ដាក់ សារធាតុ គីមី ហាមឃាត់​។​

​លោក​ហាក់​សុខ​រិ​ន​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង​បានឱ្យដឹងថា​ដោយមាន​ការណែនាំ​ពី​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ដោយមាន​ការសហការ​ជាមួយ​មន្ត្រី​ពាណិជ្ជកម្ម​និង​មន្ត្រីនគរបាល​ប៉ុស្តិ៍​ច្រកទ្វារព្រំដែន​ដើម្បី​បំពេញការងារ​និង​តួនាទី​របស់​មន្ត្រី​ជំនាញ​យើង​ជាប្រចាំ ។​

​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​តែង​បាន​សហការ​ជាមួយ​មន្ត្រី​នៅតាម​ច្រកព្រំដែន​នានា​ដោយបាន​ចុះ​អនុវត្ត​ការងារ​ជាប្រចាំ​ជាក់ស្តែង​នា​ព្រឹក​ថ្ងៃទី​២៨​ខែធ្នូ​ឆ្នាំ​២០១៨​មន្ត្រី​យើង​បាន​ចុះ​ត្រួតពិនិត្យ​នៅ​ច្រក​បាន​ចំនួន​២​ស្រុក​គឺ​ស្រុក​សំពៅ​លូន​និង​ស្រុក​ភ្នំព្រឹក​ជា​លទ្ធផល​គឺ​ពុំមាន​រកឃើញ​ទំនិញ​អ្វី​លួច​នាំចូល​មិន​ប្រក្រតី​ឡើយ​។​

​លោក​ប្រធាន​កាំកុងត្រូល​ខេត្ត​បាន​បន្តថា ដោយសារ​ប្រជាពលរដ្ឋ​និង​អាជីវករ​បាន​យល់​កាន់តែច្បាស់ ពី​បញ្ហា​ប៉ះពាល់​សុខភាព​ដូច្នេះ​រាល់​បទល្មើស​នាំចូល​ទំនិញ​ខុសច្បាប់​ដែលមាន​ដាក់​សារធាតុ​គីមី​ហាមឃាត់ គឺមាន​ការថយចុះ​ជាខ្លាំង​។ ធ្វើឱ្យ​ប្រជាពលរដ្ឋ​មានការ​សាទរ​និង​សប្បាយរីករាយ ។

តែ​ទោះជា​យ៉ាង​ណា​មន្ត្រី​ជំនាញ​យើង​នៅតែ​ពង្រឹង​និង​បន្តការងារ​ជំនាញ​របស់ខ្លួន​ដោយ​ទប់ស្កាត់​មិនឱ្យ​មានការ​នាំចូល​ទំនិញ​ហាមឃាត់​បន្តទៀត​ផងដែ​រ​៕S/

រូប​ថ​តៈម​ន្ត្រី​កាំកុងត្រូល​និង​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ​ទំនិញ​នៅ​ច្រកព្រំដែន​ពីរ​កន្លែង​