​មន្ត្រី​កាំកុងត្រូល​ខេត្តសៀមរាប​ចុះ​ពិនិត្យ​ចំណីអាហារ​ដាក់លក់​នៅក្នុង​ផ្សារ​រលួស

216
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តសៀមរាប​បាន​ចុះ​ត្រួតពិនិត្យ​ចំណីអាហារ​ដែល​ដាក់លក់​នៅក្នុង​ផ្សារ​រលួស​ឃុំ​រលួស​ស្រុក​ប្រាសាទបាគង​រក​មិនឃើញ​មាន​សារធាតុ​គីមី​ហាមឃាត់​នៅក្នុង​ម្ហូបអាហារ​នោះទេ​។​ការចុះ​ត្រួតពិនិត្យ​សុវត្ថិភាព​លើ​ចំណី​ម្ហូបអាហារ​នៅ​ផ្សារ​រលួស​ស្ថិតនៅ​ភូមិ​រលួស ឃុំ​រលួស​ស្រុក​ប្រាសាទបាគង​កាលពី​រសៀល​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩​។​

​លោក​ព្រៅ​ខេ​ម​រិ​ទ្ធ​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តសៀមរាប​បាន​និយាយថា​ក្នុងឱកាស​ចុះ​ពិនិត្យ​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​និង​អ្នកពាក់ព័ន្ធ​មន្ត្រី​ជំនាញ​របស់លោក​ពុំបាន​រកឃើញ​មាន​សារធាតុ​គីមី​ហាមឃាត់​នោះទេ​។​ដែល​បាន​ផ្ទុក​នៅក្នុង​ម្ហូបចំណី​គ្រប់​ប្រភេទ​និង​ទំនិញ​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន​ដែល​បាន​ដាក់តាំង​លក់​នៅក្នុង​ផ្សារ​។​បន្ទាប់ពី​បានធ្វើ​តេស្ត​និង​ពិសោធន៍​រកសារ​ធាតុគីមី​នៅក្នុង​ម្ហូបអាហារ​គំរូ​មួយចំនួន រួមមាន​ដូចជា​៖ សណ្តែកបណ្តុះ , គល់​ស្លឹកគ្រៃ , ស្ពៃជ្រក់ , សាច់ក្រក , នំ​បញ្ចុក និង សុពលភាព​នៃ​ការប្រើប្រាស់​ហួស​កាលបរិច្ឆេទ​ទំនិញ​គ្រប់​ប្រភេទ ។

​លោក​ក៏បាន​ធ្វើការ​ណែនាំ​ដល់​បងប្អូន​អាជីវករ​ដែល​បាន​លក់ដូរ​នៅ​ទីនោះ​សុំឱ្យ​ពួកគាត់​ចូលរួម​សហការ​ជាមួយនឹង​ការចុះ​ត្រួតពិនិត្យ​ទំនិញ​ម្ហូបអាហារ​ដើម្បី​រួមគ្នា​ទប់ស្កាត់​និង​បញ្ឈប់​ការប្រើប្រាស់​សារធាតុ​គីមី​លើ​ចំណីអាហារ​។​ដោយ​ផ្តោតលើ​ការយកចិត្តទុកដាក់​ចំពោះ​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ​ជាដើម​ព្រមទាំង​បាន​ចែកចាយ​នូវ​ស្លាក​សញ្ញា​ស្តីពី​ការហាមឃាត់​ការប្រើប្រាស់​ដើម្បី​អប់រំ​ណែនាំ​ពន្យល់​អំពី​បញ្ហា​ការ​វិច​ខ្ចប់​ការ​ទុកដាក់​ឲ្យ​មាន​អនាម័យ​ល្អ​ឬ​ការលក់ដូរ​ធ្វើយ៉ាងណា​ឱ្យមាន​ការប្រុងប្រយ័ត្ន​ជាមុន​៕S/

​រូបភាព​: សាខា​កាំកុងត្រូល​ខេត្តសៀមរាប​ចុះ​ត្រួតពិនិត្យ​ចំណីអាហារ​ដែល​ដាក់លក់​នៅក្នុង​ផ្សារ​រលួស ៕​គូលែន​

#