​មន្ត្រី​កាំកុងត្រូល​ខេត្តព្រៃវែង​រកឃើញ​ទំនិញ​ខូចគុណភាព​៥​មុខ​នៅ​ផ្សារ​អ្នក​លឿង

957
ចែករម្លែក

​ដោយៈ​ចាន់ថន​/​ព្រៃវែងៈ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ជិត​ចូលមក​ដល់ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តព្រៃវែង បាន​ចុះ​ពិនិត្យ​រកមើល​ទំនិញ​ខូចគុណភាព​នៅ​ផ្សារ​អ្នក​លឿង​ស្ថិតនៅ​ឃុំ​ព្រែក​ខ្សាយ​(​ខ​)​ស្រុក​ពាម​រក៍​ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែកញ្ញា​ឆ្នាំ​២០១៨ ដើម្បី​យក​បំផ្លាញចោល​។​

​លោក​អ៊ុត​សុភាព​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តព្រៃវែង​បានឱ្យដឹងថា​នៅក្នុង​សកម្មភាព​មន្ត្រី​របស់លោក​បាន​ត្រួតពិនិត្យ​ទំនិញ​នៅក្នុង​តូប​លក់ដូរ​ចំនួន​១៩​តូប​។​ក្នុង​នោះបាន​រកឃើញ​ទំនិញ​ខូចគុណភាព​ចំនួន​០៥​មុខស្មើ​នឹង​៣០​គីឡូក្រាម ដែលមាន​ដូចជា ទឹក​ប្រេងខ្យង Dau Hao ៣៧​ដប ស្មើនឹង​១៣,៦​គីឡូក្រាម ទឹកដោះគោ​ប៉ា​រ៉ា​៣៤​ប្រអប់ ស្មើនឹង​៧,៥​គ​ឡូ​ក្រាម ទឹកក្រូច​ឆ្មា​ថៃ​០៤​ដប ស្មើនឹង​៤​គីឡូក្រាម គ្រឿង​ទឹក​ស៊ុប​០៩​ដប​តូច ស្មើនឹង​២,២​គីឡូក្រាម និង​ភេសជ្ជ​:​ចំរុះ​៧​ដប ស្មើនឹង​២,៧​គីឡូក្រាម​។

​ជាមួយគ្នា​នោះ​មន្ត្រី​កាំកុងត្រូល​ក៏បាន​ធ្វើតេស្ត​បឋម​រកសារ​ធាតុគីមី​Borax​ទៅលើ​សរសៃ​គុយទាវ​បាន​ចំនួន​៣​គំរូ​ផងដែរ​ប៉ុន្តែ​ជា​លទ្ធផល​រក​ពុំ​ឃើញ​មាន​វត្តមាន​Borax​នោះទេ​។​ទន្ទឹម​និង​នោះ​ក្រុមមន្ត្រី​បាន​ថ្លែងអំណរគុណ​ដល់​អាជីវករ​ផ្សារ​អ្នក​លឿង​ទាំងអស់​ដែល​បាន​ចូលរួម​សហការ​យ៉ាង​ល្អ​ជាមួយ​មន្ត្រី​ជំនាញ​។​ក៏បាន​សំណូមពរ​ដល់​ក្រុមអាជីវករ​ឲ្យ​លក់​តែ​ផលិតផល​ណា​ដែលមាន​គុណភាព​ជូន​អតិថិជន​របស់ខ្លួន​។​ជៀសវាង​ការលក់ទំនិញ​ណា​ដែល​ហួស​កាលបរិច្ឆេទ​ខូចគុណភាព​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ពលរដ្ឋ​អ្នកប្រើប្រាស់​៕S/​

​មន្ត្រី​កាំកុងត្រូល​ខេត្តព្រៃវែង​រកឃើញ​ទំនិញ​ខូចគុណភាព​៥​មុខ​នៅ​ផ្សារ​អ្នក​លឿង