​មន្ត្រី​កាំកុងត្រូល​ចុះ​ត្រួតពិនិត្យ​និង​ដកហូត​មុខទំនិញ​ខូចគុណភាព​យក​ដុតបំផ្លាញ​ចោល​នៅ​ស្រុក​សំបូរ​

1295
ចែករម្លែក

(​ក្រចេះ​)៖​មន្ត្រី​កាំកុងត្រូល​ខេត្តក្រចេះ សហការ​ជាមួយ​មន្ទីរ​ពាណិជ​កម្ម​ខេត្ត រួម​និង​អាជ្ញាធរ​ស្រុក​ដឹកនាំ​ដោយ​លោក យាង បាក់ អនុប្រធាន​សាខា​កាំ​កុង​ត្រួ​ល​ខេត្ត ចុះ​ត្រួតពិនិត្យ​មុខទំនិញ​នៅ​ផ្សារ​ចំនួន​២​គឺ​ផ្សារ សណ្ដាន់​និង​ផ្សារ​សំបូរ ដែល​ស្ថិតនៅ​ស្រុក​សំបូរ ខេត្តក្រចេះ​កាលពី​ព្រឹក​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០១៧​។​

​លោក យាង បាក់ អនុប្រធាន​សាខា​កាំកុងត្រូល បាន​ឲ្យ​ដឹងថា ការចុះ​ត្រួតពិនិត្យ​នេះ មើល​ទៅលើ​ផលិតផល ជាច្រើន ប្រើប្រាស់​ប្រចាំថ្ងៃ​និង​ចំណីអាហារ ដែល​អាជីវករ​ដាក់លក់​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​ប្រចាំថ្ងៃ ដែល​ជំនាញ​ធ្លាប់​ចុះ​ណែនាំ ជា​លើក​ទី​៣​ហើយ​នៅ​ស្រុក​សំបូរ​នេះ​។ តែ​ការចុះពិនិត្យ​លើក​នេះ ពិនិត្យ​ទៅលើ​ចំណីអាហារ និង​គ្រឿង​កំប៉ុង​ជាច្រើន​មុខ និង​ចែក​បដា​ដែល​ណែនាំ​អោយ​អាជីវករ​យល់ដឹង​អំពី​របៀប​យក​ផ​លលិត​ផល​ដាក់លក់​ដែល​ត្រូវ​ហាមឃាត់​ដូចជា​កំប៉ុង​ច្រេះ​កំប៉ុង​ប៉ោង កំពិត។ ហួសការ​បរិច្ឆេទ​ប្រើប្រាស់​គ្មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ ស្លាក​សញ្ញា​មិនត្រូវ​ក្លែងបន្លំ​គុណភាព​មាន​គ្រោះថ្នាក់ ដាក់តាំង​លក់​គ្មាន​អនាម័យ​ការដាក់​តាំង​លក់​ជិត​ផលិតផល​គីមី​(​សាប៊ូ ជី​កសិកម្ម ថ្នាំ​សំលាប់​សត្វល្អិត​)​។​

​លោក​បន្ដទៀតថា កម្លាំង​របស់លោក​ចុះ​ត្រួតពិនិត្យ នៅ​ព្រឹក​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០១៧ នេះ ដកហូត​ទំនិញ​ខូចគុណភាព និង​ផលិតផល​គ្មាន​ស្លាក​សញ្ញា​បាន​មួយចំនួន​រួមមាន ទឹកក្រូច​King Cola ;​ទឹក​សណ្ដែក​១​ដប ;​ទឹកស៊ីអ៊ីវ​៥​ដប ;​ម្សៅ​សុ​ប​ខ្នុរ​៤៣​ក​ញ​ញ្ច​ប់ ទឹកត្រី​៥​ដប​;​ទឹកខ្មេះ​១​ដប​សរុប​ទាង​អស់​ចំនួន​១១;៣៦Kg​យកទៅ​ដុត​បំផ្លាញចោល​និង​អប់រំ​ពួកគាត់​មិនអោយ​របស់​មក​ដាក់តាំង​លក់​ដែល​ខូ​ត​គុណភាព​ហួសការ​បរិច្ឆេទ​និង​ផ​លលិត​ផល​គ្មាន​ស្លាក​សញ្ញា​ព្រោះ​កក្តា​ទាំងនេះ​បណ្ដាលអោយ​ប៉ះពាល់​សុខភាព​អ្នកប្រើប្រាស់​។​

​លោក​អនុប្រធាន បានបញ្ជាក់​ទៀតថា ក្នុង​ចុះ​ត្រួតពិនិត្យ​នៅ​ផ្សារ​សំបូរ និង​ផ្សារ​សណ្ដាន់​លើក​នេះ គឺ​បាន​រកឃើញ​ទំនិញ​លើស​កា​បរិច្ឆេទ​ប្រើប្រាស់​ទំនិញ​គ្មាន​ស្លាក​សញ្ញា និង​ទំនិញ​ខូចគុណភាព​តិច​ទួ​ច​បំផុត ដោយសារ​បងប្អូន​អាជីវករ​នៅ​ផ្សារ​ទាំងនេះ មានការ​យល់ដឹង​ច្រើន អំពី​បញ្ហា​ទំនិញ​ខូចគុណភាព និង​ទំនិញ​ហួសការ​បរិច្ឆេត ក្រោយ​មន្ទីរជំនាញ​បាន​អប់រំ​ពួក​គាត​ជា​ច្រើនដង រួចមក​

​ពលរដ្ឋ​រស់នៅ​ស្រុក​សំបូរ មានការ​ត្រេកអរ​យ៉ាងខ្លាំង និង​សប្បាយចិត្ត ចំពោះ​មន្ត្រី​កាំ​កុង​ត្រួ​ល​សាខា​ខេត្តក្រចេះ​ដែល​តែងតែ​ចុះ​ពិនិត្យមើល​លើ​មុខទំនិញ និង​ម្ហូបអាហារ​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​សុខភាព​៕S/​ដោយ​៖​សេង​ឃួន​

​មន្ត្រី​កាំកុងត្រូល​ចុះ​ត្រួតពិនិត្យ​និង​ដកហូត​មុខទំនិញ​ខូចគុណភាព​យក​ដុតបំផ្លាញ​ចោល(រូប៖សេងឃួន)