​មន្ត្រី​កាំកុងត្រូល​ចុះ​ពិនិត្យ​ទំនិញ​តាម​ផ្សារ​ក្រោយពី​រាជរដ្ឋាភិបាល​រំសាយ​ពី​ព្រំដែន

317
ចែករម្លែក
  • 14
    Shares

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​មន្ត្រី​កាំកុងត្រូល​សាខា​បន្ទាយមានជ័យ​ទើបបាន​ចុះ​ត្រូតពិនិត្យ​ទំនិញ​តាម​ផ្សារ​ឡើងវិញ​លើកដំបូង​ក្រោយពី​រាជរដ្ឋាភិបាល​បាន​រំសាយ​ពី​ព្រំដែន​ក្នុង​សារ​នយោបាយ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​១១​ខែមករា​ឆ្នាំ​២០១៩​កន្លងមក​។​

​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹង​នៅ​ថ្ងៃទី​១​ខែ​មិនា​ថា​កាលពី​ថ្ងៃទី​២៨​ខែកុម្ភៈ​ឆ្នាំ​២០១៩​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​ដឹកនាំ​ដោយ​លោក​សាន​វិជ្ជា​សា​រ៉ាវុធ​ប្រធាន​សាខា​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​។​

បាន​ចុះ​ត្រួតពិនិត្យ​គុណភាព​សុវត្ថិភាព​ម្ហូបអាហារ​នៅ​ផ្សារកណ្តាល​និង​តាម​ផ្ទះ​តៀម​តាំង​លក់ទំនិញ​គ្រឿងទេស​ក៍​និង​ម្ហូបអាហារ​ក្នុង​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​។

​ការចុះពិនិត្យ​ឡើងវិញ​ជា​លើកដំបូង​នោះ​សមត្ថកិច្ច​បាន​រកឃើញ​ផលិតផល​ខូចគុណភាព​និង​ហួស​កាលបរិច្ឆេទ​សរុប​១១​គីឡូក្រាម​មានដូចជា​ក​ម្ទេ​ច​មី​កញ្ចប់​និង​ទឹកក្រូច​នាំចូល​ពី​ថៃ​។​ក្នុងនោះ​មន្ត្រី​ជំនាញ​បានធ្វើ​តេស្ត​បឋម​លើ​ផលិតផល​គ្រឿង​សមុទ្រ​មួយចំនួន​ដូចជា​បង្គា​មឹក​និង​ត្រី​ប្លា​នី​ន​។​ជា​លទ្ធផល​គឺ​រក​ពុំ​ឃើញ​សារធាតុ​គីមី​ហាមឃាត់​លើ​ផលិតផល​ទាំង​នោះទេ ។​

សូមបញ្ជាក់ថា​សារ​ក៏ដូចជា​ការសម្រេច​រប​ស់រាជ​រដ្ឋាភិបាល​បានសម្រេច​រំសាយ​ភារកិច្ច​របស់​សមត្ថកិច្ច​កាំកុងត្រូល​នៅតាម​ច្រកព្រំដែន​អន្តរជាតិ​ព្រំដែន​ច្រក​តំបន់​ច្រក​អន្តរជាតិ​ច្រក​សមុទ្រ​មក​ធ្វើ​ការងារ​ជំនាញ​ដដែល​តែ​ផ្ទៃក្នុង​ភូមិសាស្ត្រ​វិញ​។​ឯ​ច្រកព្រំដែន​ផ្នែក​ត្រួតពិនិត្យ​ទំនិញ​នាំចេញ​នាំចូល​ទុក​អោយតែ​សមត្ថកិច្ច​គយ​និង​រដ្ឋាករ​មួយ​ប៉ុណ្ណោះ ៕S/


រូបថត​:​កាំកុងត្រូល​សាខា​បន្ទាយមានជ័យ​ចុះ​ត្រូតពិនិត្យ​ទំនិញ​តាម​ផ្សារ​ឡើងវិញ​លើកដំបូង​ក្រោយពី​រាជរដ្ឋាភិបាល​រំសាយ​ពី​ព្រំដែន (​រូប​: ភ្នំ​ស្វាយ​)​