​មន្ត្រី​កាំកុងត្រូល​ព្រះវិហារ​រកឃើញ​ទំនិញ​មួយចំនួន​ហួស​កាលកំណត់​ដកហូតយក​ដុត​កម្ទេចចោល​

321
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តព្រះវិហារ​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​និង​អាជ្ញាធរ​ដែនដី​បាន​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​វេច​ខ្ចប់​ស្រេច តាម​ផ្ទះ​លក់ទំនិញ​នៅ​ផ្សារ​ចំបក់​សែន​ជ័យ ស្ថិត​ក្នុងភូមិ​ស្រយង់ជើង​-​ត្បូង ឃុំ​ស្រយង់ ស្រុក​គូ​លេន​ខេត្តព្រះវិហារ​។​

​ជា​លទ្ធផល​ជំនាញ​បាន​រកឃើញ​ផលិតផល​៥​មុខ​ហួស​កាលកំណត់​ព្រមទាំង​ដកហូត​ដុត​កម្ទេចចោល​។​មន្ត្រី​បានឱ្យដឹងថា​នៅក្នុង​ប្រតិបត្តិ​ការចុះ​អង្កេត​ទំនិញ​ដែល​កំពុង​ដាក់តាំង​លក់​នៅ​នៅ​ផ្សារ​ចំបក់​សែន​ជ័យ​ស្ថិត​ក្នង​ភូមិ​ចំបក់​សែន​ជ័យ​ឃុំ​ស្រអែម​រួចមក​ក្រុមការងារ​បាន​រកឃើញ​ទំនិញ​ហួស​កាលកំណត់ និង​ខូច​គុណ​ចំនួន ៦​មុខ​រួមមាន​៖​

ទី​១៖ ទឹក​សួ​ដា ចំនួន ៥១​ក​ប៉ុង​ទី​២៖ ទឹកក្រូច​ចម្រុះ ចំនួន​៩៦​ដប​ទី​៣៖ Lactasoy ចំនួន​២​ប្រអប់​ទី​៤៖ lchitan ចំនួន ២០​ដប​៥៖ ត្រីខ​ចំនួន​៩​ដប​៦៖​នំ​ចម្រុះ​ចំនួន​១១​ថង់​។ ក្រុមការងារ​បានធ្វើ​កំណត់ ដកហូត​ដុត​កម្ទេចចោល​ភ្លាមៗ​។​

​ក្រុម​កា​ងារ​ក៏បាន​ចែក​ផ្សាយ​នូវ​រូបភាព​Poster​និង​ផ្សព្វផ្សាយ​ដល់​អាជីវករ​អ្នកលក់ដូរ​និង​អ្នកប្រើប្រាស់​ឱ្យបាន​យល់ដឹង​អំពី​ផលវិបាក​ដែល​បណ្តាលមកពី​ការបរិភោគ​អាហារ​ហួស​កាលកំណត់​ហើយ​មិន​ប្រើប្រាស់​និង​ការដាក់​លាយ​បន្ថែម​សារធាតុ​គីមី​ហាមឃាត់​ចូលក្នុង​ម្ហូបអាហារ​៕S/​