​មន្ត្រី​កាំកុងត្រូល​រកឃើញ​ទំនិញ​ខូចគុណភាព​ជ​ដាក់លក់​នៅ​ទីផ្សារ​ស្រុក​សំបូរ

358
ចែករម្លែក

ដោយ​៖​សេង​ឃួន​/​ខេត្តក្រចេះ​៖​កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៩​មន្ត្រី​កាំកុងត្រូល​ខេត្តក្រចេះ​សហការ​ជាមួយ​អាជ្ញាធរ​និង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាន​ចុះ​ត្រួតពិនិត្យ​មុខទំនិញ​ម្ហូបអាហារ​បន្លែ​ភេសជ្ជៈ​ដែល​ដាក់តាំង​លក់​នៅ​ផ្សារ​សំបូរ​និង​ផ្សារ​សាម​គី្គ​សណ្ដាន់​ស្ថិត​ក្នុងស្រុក​សំបូរ​ខេត្តក្រចេះ​។​ជំនាញ​បាន​រកឃើញ​ទំ​ញ​ខូចគុណភាព​ជាច្រើន​មុខ​និង​ហួស​កាលបរិច្ឆេទ​និង​ដកហូត​យកទៅ​ទុក​បំផ្លាញចោល​។​

​លោក​យាង​បាក់​អនុប្រធាន​សាខា​បានឱ្យដឹងថា​ការចុះ​ត្រួតពិនិត្យ​ដោយ​មន្ត្រី​របស់លោក​ពិនិត្យ​ទៅលើ​មុខទំនិញ​ជាច្រើន​ប្រភេទ​។​ក្នុងនោះ​នៅ​ផ្សារ​សំបូរ​មន្ត្រី​រកឃើញ​សា​ធាតុ​SalicylicAcid​នៅក្នុង​ជ្រក់ស្ពៃ​ចំនួន​១៣​គីឡូក្រាម​និង​បាន​រកឃើញ​សា​ធាតុ​ដែល​ហាម​ឃាត​ដែលមាន​ឈ្មោះ​សូ​ដ្យូ​ម​អ៊ី​ដ្រូ​ស៊ី​ល​សូ​ហ្វី​ត​(SodiumHydrosulfite)​នៅក្នុង​ស្ករត្នោត​ចំនួន​២៦​គីឡូក្រាម​ត្រូវបាន​ដក់​ហួត​យកទៅ​បំផ្លាញចោល​។​

​លោក​អនុប្រធាន​បានបញ្ជាក់​ទៀតថា សារធាតុ SalicylicAcid(​អាស៊ីត​សាលី​ស៊ី​លិច​)​ជា​សារ​ធាតុគីមី​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​។​វា​ជា​សារ​ធាតុគីមី​ត្រូវបាន​គេ​ហាមឃាត់​សម្រាប់​ប្រើ​ជាមួយ​សារធាតុ​បន្ថែម​ក្នុង​ផលិតផល​ម្ហូបអាហារ​ប៉ុន្តែ​គេ​សង្កេតឃើញថា​នៅលើ​ទីផ្សារ​ប​ច្ច​ប្បន្ន​មានប្រើ​ប្រាស់​សារធាតុ​នេះ ក្នុង​ផលិតផល​អាហារ​ជាច្រើន ។​

​សូមបញ្ជាក់​សា​ធាតុ​ខាងលើនេះ​មាន​ផលប៉ះពាល់​ដល់​សុខភាព​ក្នុង​កំហាប់​២៥​ទៅ​៣០mg​ក្នុង​ឈាម​១០០ml អាច​បណ្ដាលឱ្យ​ក្អួត វិលមុខ ក្ដៅខ្លួន និង​ស្លាប់​។​ចំពោះ​សា​ធាតុ​Sodium Hydrosulfite (​ម្សៅ​ស​)​ជា​សា​ធាតុគីមី​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​។​វា​ជា​សារធាតុ​គីមី​ដែល​អ្នក​បានដាក់​បន្ថែម​ក្នុង​ផលិតផល​អាហារ​ធ្វើ​ឲ្យ​អាហារ​មាន​ភាព​ស​និង​មាន​ភាពស្រស់​បានយូរ​មិនឆាប់​ជាំខ្មៅ​បាត់​សោ​ភ័​ណ្ឌ​ភាព​។​

ប៉ុន្តែ​សា​ធាតុ​នេះ​ត្រូវបាន​គេ​ហាមឃាត់​មិនឱ្យ​ប្រើ​ក្នុង​ផលិតផល​ម្ហូបអាហារ​នោះ​។​ផលប៉ះពាល់​ដល់​សុខភាព​អាច​បណ្ដាល​ឲ្យ​ពិបាក​ដកដង្ហើម​សម្ពាធ​ឈាម​ចុះ​ទាប​វិលមុខ​ឈឺពោះ​ក្អួតចង្អោរ​និង​រាគរូស​។​សម្រាប់​អ្នក​ទាស់​ចំណីអាហារ​ធ្ងន់ធ្ងរ​ឫ​អ្នកជំងឺ​ដែលមាន​រោគ​ហឺត​វា​អាច​បណ្ដាលឱ្យ​រន្ធត់​ញាប់​ញ័រ​ភ្លឹកស្មារតី​និង​អាច​ស្លាប់​បាន​។​

​កាលពី​រសៀល​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​ក្រុមការងារ​មន្ត្រី​កាំកុងត្រូល​បាន​ចុះ​ពិ​និត្យនៅ​ផ្សារ​សាមគ្គី​សណ្ដាន់​ក្រុមការងារ​បាន​ពិនិត្យ​រកឃើញ​ទំនិញ​ហួស​កាលបរិច្ឆេទ​ត្រូវបាន​រឹបអូស​យក​ទុក​បំផ្លាញចោល​។​រួមមាន​ទឹកក្រូច​ដប​ចំនួន​១៨​ដប​ស្មើរ​១៨​គីឡូក្រាម ទឹក​ផ្លែឈើ​ចំនួន​១៧​ដប​ស្មើរ​២៥​គីឡូក្រាម ទឹកក្រូច​ដប​ជ័រ​ចំនួន​២១​ដុំ​ស្មើរ​២៥​គីឡូក្រាម ភេសជ្ជៈ​ហ្វា​ន់ នី​ចំនួន​២០​ដប​ស្មើរ​៦​គីឡូក្រាម និង​អូ​អិ​ឆី​គ្រី​ន​ធី​(oishi green tea)​ចំនួន​៦​ដប​។​

​លោក​អនុប្រធាន​បាន​បន្ដថា​ការធ្វើ​តេស្ត​ទៅលើ​មុខទំនិញ​ដែល​ហួសការ​បរិច្ឆេទ​និង​មុខទំនិញ​បន្លែ​ម្ហូបអាហារ​ដែលមាន​សា​ធាតុគីមី​នោះ​ត្រូវបាន​មន្ត្រី​ជំនាញ​នែ​នាំ​និង​អប់រំ​បងប្អូន​អាជីវករ​មិនឱ្យ​ពួកគាត់​ដាក់តាំង​លក់​ម្ហូបអាហារ ឬ​ទំនិញ​មាន​សា​ធាតុគីមី និង​ហួសការ​បរិច្ឆេទ​នោះទេ​។​

​លោក​បន្តថា​លោក​និង​ដឹកនាំ​មន្ត្រី​ចុះ​ត្រួតពិនិត្យ​ជាប្រចាំ​ដើម្បី​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​។​លោក​សូម​អំពាវនាវ​ដល់​បង​ប្អូន​អាជីវករ​ទូទាំង​ខេត្តក្រចេះ​កុំឱ្យ​ដាក់លក់​ទំនិញ​ហួសការ​បរិច្ឆេទ និង​ទំនិញ​មាន​សារ​ធាតុគីមី​ព្រោះថា សារធាតុ​ទាំងនេះ ធ្វើ​ប៉ះពាល់​សុខភាព​ជាខ្លាំង​៕S/

​ ​ ​ ​រូបថត​ទំនិញ​ខូចគុណភាព​នៅ​ស្រុក​សំបូរ​