​មន្ត្រី​កាំកុងត្រូល​រឹបអូស​ទំនិញ​ហួសកំណត់​ប្រើ​និង​ខូចគុណភាព​នៅ​ផ្សារ​ចក្រី​

1050
ចែករម្លែក

​ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​២៤​ខែកញ្ញា​ឆ្នាំ​២០១៨​បាន​ពិនិត្យ​ធ្វើតេស្ត​និង​រឹបអូស​ទំនិញ​មួយចំនួន​នៅ​ផ្សារ​ចក្រី​ភូមិ​ចក្រី​ឃុំ​ជប់​វា​រី​ស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ ។​

​លោក​លោក​សាន​វិជ្ជា​សា​រ៉ាវុធ​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជូន​លោក​ឈុន ឃាង អនុប្រធាន​សាខា​និង​មន្ត្រី​ជំនាញ​ចុះ​អង្កេត​ទំនិញ​តាម​ទីផ្សារ​លើផ្ទះ​តៀម​ចំនួន​៥ តូប​ចំនួន​១០​តូប​នៅ​ទីតាំង​ដូចខាងលើ​ស្របតាម​វេន​កម្មវិធី​ចុះ​។​តាមរយ​:​ការអង្កេត​ពិនិត្យ​ជាក់ស្តែង​យ៉ាង​យកចិត្តទុកដាក់​ឈរលើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​តួនាទី​ភារកិច្ច​ដើម្បី​ការពារ​សុខុមាលភាព​ពលរដ្ឋ​និង​រួមចំណែក​លើកស្ទួយ​សេដ្ឋកិច្ចជាតិ

សមត្ថកិច្ច​កាំកុងត្រូល​រួមជាមួយ​សមត្ថកិច្ច​ម​ន្ទិ​រ​ពាណិជ្ជកម្ម​ខេត្ត​បាន​ខិតខំ​ពន្យល់​ណែនាំ​និង​បង្ហាញជូន​ដល់​អាជីវក​រទាំង​អស់ពី​វិធីសាស្ត្រ​ថែទាំ​ដាក់តាំង​កា​រក្សាទុក​ទំនិញ​ស្របតាម​លក្ខ​ខ័​ណ្ឌ​តម្រូវ​ផ្នែកអនាម័យ​របៀប​មើល​កាលបរិច្ឆេទ​ប្រើប្រាស់​សម្រាប់​ជា​គុណប្រយោជន៍​ដល់​សុខភាព​អ្នក​ប្រើ ។

​លោក ឈុន ឃាង និយាយថា​:​កាំកុងត្រូល​បានធ្វើ​តេស្ត​លើ​សរសៃ​គុយទាវ​ធំ​.​លើ​សណ្តែកបណ្តុះ ជ្រក់ទំពាំង សរសៃ​លត និង​លើ​បង្គារ​ក្លាស្សេ ជាដើម ហើយ​ទទួលបាន​លទ្ធផល​វិជ្ជមាន ។​
លោក​បាន​បន្តថា​: សមត្ថកិច្ច​ក៏​បា​ម​មុខទំនិញ​ដែល​រឹបអូស​រួមមាន​ស្កេ​គ្រាប់​ឃូ​ល​អ៊ែរ ២​កញ្ចប់ ,​ទឹកក្រូច​ដប​ធំ​ម៉ាក​ហ្វែ​នតា ១១​ដប​,​ទឹក​ភេសជ្ជ​:​ម៉ាក់​សំបារ ៤៨​ដប​តូច ,​ប័​រ​កំប៉ុង​ម៉ាក​មី​ុ​ហ្សា​ន ១៥​កំប៉ុង , ទឹកក្រូច​ដប​ធំ​ម៉ាក​ហ្វែ​នតា​ដប​តូច ៨​ដប​,​និង​ទឹកក្រូច​ដប​តូច​ម៉ាក ប៊ី​ក ៦០​ដប ។

សរុប​ជាង​៦០​គ​គ្រ ។​ចំពោះ​ម្ចាស់​ផលិតផល​ម្ហូបអាហា​រដែ​ល​ត្រូវ​រឹបអូស​និង​ដែល​តាំង​លក់​ផ្ទុយ​ពី​បញា​ត្តិ​នៃ​ក្រសួង​ពាក់ព័ន្ធ មន្ត្រី​កាំកុងត្រូល​បាន​ព្រមាន​ឱ្យ​បញ្ឈប់​និង​ភ្ជាប់​ជាមួយ​នូវ​ការ​ផ្តិតមេដៃ​កិច្ចសន្យា​៕S/

#