​មន្ត្រី​កាំកុងត្រូល បង្ក្រាប​និង​រឹបអូស ទំនិញ​និង​ផលិតផល​ថៃ ខូចគុណភាព នៅតាម​តូប​តូចៗ​

1014
ចែករម្លែក
  • 44
    Shares

​ដោយ​៖ ប​.​ជ័យ /
​បន្ទាយមានជ័យ​៖ មន្ត្រី​កាំកុងត្រូល សាខា​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​៣ ខែឧសភា បាន​ចុះ​ត្រួតពិនិត្យ ធ្វើតេស្ត និង​ប្រមូល​រឹបអូស​នូវ​ទឹកក្រូច ទឹកដោះ កម្ទេច​នំ ទំនិញ​អាហារ​ចម្រុះ ផលិតផល​ថៃ បាន ៥០០ គ​.​ក្រ នៅតាម​តូប​តូចៗ នៅ​ម្តុំ​ផ្សារ​កូនដំរី ភូមិ​កូន​ដំ​រំ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត​។​

​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​កាំកុងត្រូល សាខា​ខេត្តបន្ទាយមានជ័យ បាន​និយាយថា​: មន្ត្រី​ជំនាញ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ បញ្ហា​សុខទុក្ខ សុវត្ថិភាព សុខភាព ជូន​ប្រជាជន មហាជន ដែល​បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ អាជីវករ​មួយចំនួន នៅតែ​មិនទាន់បាន​យល់ដឹង នូវ​បញ្ហា​គុណភាព អនាម័យ និង​គ្រោះថ្នាក់ ពីមុខ​ទំនិញ ឱ្យបាន​ច្បាស់លាស់​នោះ​។​

​លោក សាន វិជ្ជា​សា​រ៉ាវុធ បាន​និយាយថា នៅពេល​មន្ត្រី ចុះ​ត្រួតពិនិត្យ​នោះ ក្រុម​អា​ជីករ បានទទួល​ចំណេះដឹង​ថ្មី ពី​មន្ត្រី​ជំនាញ​កាំកុងត្រូល មន្ត្រី​ជំនាញ​ពាណិជ្ជកម្ម នៅក្នុង​ថ្ងៃនេះ ទោះបីជា​ទំនិញ ជាច្រើន ត្រូវបាន​ដកហូត​ក៏ដោយ ក៏​ពួកគេ នៅតែ​ពេញចិត្ត និង​សន្យាថា ត្រូវ​ពិនិត្យ​រាល់​ទំនិញ ទិញ​ចេញ​.​ចូល ឱ្យបាន​គ្រប់​មុខទំនិញ​ទាំងអស់ ជាពិសេស​ទំនិញ ដែលមាន​គុណភាព ដាក់តាំង​លក់ ជូន​ប្រជាពលរដ្ឋ យកទៅ​បរិភោគ​។​

​លោក​បាន​បញ្ជាក់ថា នាឱកាស​នោះ មន្ត្រី​ជំនាញ​ដកហូត​ទំនិញ ម្ហូបអាហារ ជា​ផលិតផល​ប្រទេស​ថៃ ចិន វៀតណាម នៅតាម​តូប​តូចៗ រួមមាន​៖ ទឹក​ក្រ​ច​ដប​ធំ ចំនួន ៩១​ដប​, ទឹកក្រូច​ដប​តូច ចំនួន ១៩០​ដប​, ភេសជ្ជៈ​ប៉ូវ​កម្លាំង ចំនួន ៦​ដប​, ទឹកដោះគោ​ក្មេង ចំនួន ២៤​ដប​, នំ​ដំឡូង នំ​កញ្ចប់​ចំនួន ៥​កញ្ចប់​, សាច់​ផាត់​កំប៉ុង ចំនួន ១​កំប៉ុង​, នំ​កញ្ចប់​ចំនួន ៩​ថង​, ស្ករ​គ្រាប់​ចំនួន ៧​ថង​, បាយក្តាំង​កញ្ចប់​ចំនួន ៥​ថង​, ទឹកស៊ីអ៊ីវ​ចំនួន ១៨​ដប​, ទឹកដោះគោ​ស្រស់​ចំនួន ៤​កំប៉ុង​, ស្ករ​គ្រាប់​ចំនួន ៩៥​កញ្ចប់​, នំ​ផ្អែម ស្រួយ​ចំនួន ២២​កញ្ចប់​, ដំណាប់ចេក​ចំនួន ១១​កញ្ចប់​, នំ​ចង្កឹះ​កញ្ចប់​ចំនួន ២៨​កញ្ចប់ ជា​ទំនិញ​ហួស​កាលបរិច្ឆេទ ខូចគុណភាព ។ ទំនិញ ម្ហូបអាហារ ដែល​បាន​រឹបអូស​នោះ មន្ត្រី​ជំនាញ ត្រៀម​យកទៅ​ដុត​កម្ទេចចោល ។​

​លោក សាន វិជ្ជា​សា​រ៉ាវុធ បាន​បន្ថែមថា ដោយឡែក ម្ចាស់​ទំនិញ​ទាំងនោះ បានធ្វើ​កិច្ចសន្យា បញ្ឈប់​ការដាក់​តាំង​លក់ បែបនេះ​តទៅទៀត ៕v