​មន្ត្រី​ក្របខណ្ឌ​ក្រសួង​វប្បធម៌​៣០​រូប​បញ្ជ​ប់​វគ្គ​បណ្តុះបណ្តាល​ការងាររដ្ឋបាល​

423
ចែករម្លែក
  • 481
    Shares

​ដោយ​-​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​-​សិក្ខាកាម​មកពី​បណ្តា​នាយកដ្ឋាន និង​មន្ទីរ​វប្បធម៌​រាជធានី​-​ខេត្ត នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ចំនួន​៣០​រូប​បានបញ្ចប់​វគ្គ​សិក្សា​របស់ខ្លួន​ហើយ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែកុម្ភៈ​ក្រោយពេល​ទទួលបាន​វគ្គ​សិក្សា​ចំនួន​បី​ថ្ងៃ​ស្តីពី​វគ្គ​បណ្តុះបណ្តាល​«​ការងាររដ្ឋបាល សម្រាប់​មន្ត្រី​ក្របខណ្ឌ​ឆ្នាំ​២០១៨ »​។

​ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ​នៅ​ក្រសួង លោក សោម សុគន្ធ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​មានប្រសាសន៍ថា​លទ្ធផល​ទាំងនេះ​គឺ​កើតចេញ​មកពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​សាស្ត្រាចារ្យ​ទាំងអស់​។​ដែល​បាន​ផ្តល់នូវ​បទពិសោធន៍ និង​ចំណេះដឹង​ទាំងឡាយ​របស់ខ្លួន តាមរយៈ​ការបកស្រាយ ពន្យល់​ដល់​សិក្ខាកាម​ដោយ​ផ្តល់នូវ​ទ្រឹស្តី​មេរៀន​នីមួយៗ​ផ្សារភ្ជាប់​ជាមួយ​បទពិសោធន៍​ជាក់ស្តែង​ល្អៗ​ស្របតាម​ស្ថានភាព​ជាក់ស្តែង​ក្នុងសង្គម​បច្ចុប្បន្ន ផ្សារភ្ជាប់​ជាមួយ​តំបន់​និង​ពិភពលោក​។

​លោក​បន្តថា​ឆ្លៀត​ក្នុងឱកាស​នេះ​ខ្ញុំ​ក៏​សូម​ធ្វើការ​កោតសរសើរ​និង​ស្នើអោយ​សាលា​បណ្តុះបណ្តាល​ក្របខណ្ឌ​វប្បធម៌​សូម​បន្ត​កិច្ចសហការ​ជាមួយ​គ្រប់​អង្គភាព​នៅក្នុង​ក្រសួង​ជំ​រុញឱ្យ​ដំណើរការ​វគ្គ​បណ្តុះបណ្តាល​នេះ​សម្រេចបាន​ជោគជ័យ​តាម​ការគ្រោង​ទុកជា​បន្ត​ទៀត​។​បន្ថែម​ពីលើ​នេះ​ទៀត​លោក​បន្តថា​តាមរយៈ​ការបកស្រាយ​ពន្យល​ពី​សិក្ខាកាម​មកវិញ​ថា​ការសិក្សា​នេះ​គឺ​ទទួលបាន​នូវ​ទ្រឹស្តី​មេរៀន​នីមួយៗ​ផ្សារភ្ជាប់​ជាមួយ​បទពិសោធន៍​ជាក់ស្តែង​ល្អៗ​ដែល​ជួយ​ធ្វើឱ្យ​សិក្ខាកាម​ទាំងអស់​ងាយ​យល់​ឆាប់​ចាំ​និង​អាច​យកទៅ​ច្នៃប្រឌិត​ហើយ​អនុវត្ត​បានល្អ​។​

​សូម​រំលឹកថា វគ្គ​បណ្តុះបណ្តាល​«​ការងាររដ្ឋបាល​សម្រាប់​មន្ត្រី​ក្របខណ្ឌ​ឆ្នាំ​២០១៨» មាន​រយៈពេល​បី​ថ្ងៃ ចាប់តាំងពី​ថ្ងៃទី​២៦​កុម្ភៈ​ដល់​២៨​កុម្ភៈ​២០១៩​សិក្ខាកាម​ទាំងអស់​បាន​ខិតខំ​ប្រឹងប្រែង​ទទួល​នូវ​ចំណេះដឹង​ថ្មីៗ​ល្អ​ពី​គ្រូឧទ្ទេស​ដែលមាន​ចំណេះដឹង​ជំនាញ​។​បទពិសោធន៍​លើ​មុខវិជ្ជា​មួយចំនួន​ដែល​ទាក់ទង​និង​ការងាររដ្ឋបាល​។​មុខវិជ្ជា​ទាំងអស់នេះ​ពិត​ជាមាន​សារៈសំខាន់ ក្នុង​កិច្ចការ​ប្រចាំថ្ងៃ​សំដៅ​ពង្រឹង គុណភាព និង​ប្រសិទ្ធភាព នៃ​កិច្ចការរដ្ឋបាល​ក្នុង​វិស័យ​វប្បធម៌​អោយ​កាន់​តែមាន​ភាពល្អប្រសើរ​៕S/​