​មន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទនិង​ម្ចាស់ជំនួយ​ពិនិត្យ​គម្រោង​ផ្លូវ​ជនបទ​មួយចំនួន​

128
ចែករម្លែក

ដោយ​ប​.​ជ័យ​/​បន្ទាយមានជ័យ​មន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទនិង​ម្ចាស់ជំនួយ​ពិនិត្យ​គម្រោង​ផ្លូវ​ជនបទ​មួយចំនួន​នៅ​ខេត្តបន្ទាយមានជ័យ​។​លោក​ជា​យុ​ទ្ធា​រុណ​ប្រធាន​ម​ន្ទិ​រ​អភិ​វ​ឌ្ឌ្ឍ​ន៍​ជនបទ​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹងថាៈ​លោក​នួន​ដា​ញ៉ិល​រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឃន៍​ជន​ប​និង​ជា​នាយក​គម្រោង​(RIPVI)​។​ព្រមទាំង​ម្ចាស់ជំនួយ​បាន​ចុះ​ត្រួតពិនិត្យ​ការងារ​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​២​ជាន់​(DBST)​ចំនួន​២​ខ្សែ​ប្រវែង​សរុប​២៦.៣០០​ម៉ែត្រ ។​

​ក្នុងនោះ​១/​ផ្លូវ​អូរ​ស្ងួត​ប្រវែង​១៦.៤០០​ម៉ែត្រ​ចាប់ពី​ផ្លូវជាតិ​លេខ​៥​ភូមិ​អូរ​ស្ងួត​ឃុំ​បន្ទាយ​នាង​ដល់​ភូមិ​តា​សល់​ឃុំ​គោ​កប​ល្ល័​ង្គ​ស្រុក​មង្គល​បូរី​និង​២/​ផ្លូវគោក​ទន្លាប់​ប្រវែង​៩.៩០០​ម៉ែត្រ​ចាប់ពី​ភូមិ​គោក​ទន្លាប់​ឃុំ​បន្ទាយ​នាង​ដល់​ភូមិ​គោក​ក្រសាំង​ឃុំ​ស្រះ​រាំង​ស្រុក​មង្គល​បូរី​។​លោក​ឱ្យដឹងថាៈ​ផ្លូវ​ទាំង​២​ខ្សែ​គិតដល់​ត្រឹម​ថ្ងៃនេះ​អនុវត្តបាន​ប្រមាណ​ជា​៦០​ភាគរយ​និង​ត្រូវ​បញ្ចប់​រួចរាល់​នៅ​ដើមឆ្នាំ​២០២០​ខាងមុខនេះ​ដើម្បី​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​៕S/

​រូបថត : មន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទនិង​ម្ចាស់ជំនួយ​ពិនិត្យ​គម្រោង​ផ្លូវ​ជនបទ​មួយចំនួន ( រួបៈ ប​,​ជ័យ )​