​មន្ត្រី​ចុះ​ណែ​នាំឱ្យ​ពលរដ្ឋ​អ្នក​ចិញ្ចឹម​គោក្របី​បញ្ឈប់​លែងឱ្យ​ដើរ​តាមផ្លូវ​សាធារណៈ​

101
ចែករម្លែក

​វ៉ៃ​កូ​/​ស្វាយរៀង​៖​ក្នុង​បំណង​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​របៀបរៀបរយ​ស្រុក​ចន្ទ្រា​ឱ្យបាន​ល្អ​នោះ​កាលពី​ថ្ងៃទី​២៨​ខែមករា​ឆ្នាំ​២០២០​លោក​រាជ​បុ​ន​អភិបាលរង​ស្រុក​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ណែនាំ​ប្រជាពលរដ្ឋ​និង​បញ្ចៀស​សត្វ​គោក្របី​នៅក្នុង​ភូមិ​ចេក​ឃុំ​សំរោង​ឱ្យធ្វើ​ដំណើរ​តាមផ្លូវ​រទេះ​វិញ​បញ្ឈប់​ការធ្វើដំណើរ​តាមផ្លូវ​កៅស៊ូ​ដែលនាំឱ្យ​ប៉ះពាល់​ដល់​សោ​ភណ្ឌ​ភាព​សណ្ដាប់ធ្នាប់​សាធារណៈ​។​

​លោក​ធឿន​រដ្ឋា​ប្រធានការិយាល័យ​អន្តរ​វិស័យ​សាលាស្រុក​ចន្ទ្រា​បានឱ្យដឹងថា​ដើម្បី​សោ​ភណ្ឌ​ភាព​បរិស្ថាន និង​សណ្តាប់ធ្នាប់ របៀបរៀបរយ​ស្រុក បានល្អ​ដោយមាន​ការណែនាំ ពី​លោក​អភិ​ស្រុក​ផ្ទាល់ បាន​ចាត់​ក្រុមការងារ​ស្រុក​ចុះ​អប់រំ​និង​ស្នើរ​ដល់​ប្រជាពលរដ្ឋ​ចិញ្ចឹម​គោក្របី​។​

កុំ​ព្រលែង​នៅលើ​ផ្លូវជាតិ​ដែល​ចាក់​កៅស៊ូ​នាំឱ្យ​ប៉ះពាល់​ដល់​ការធ្វើដំណើរ​។​បញ្ចៀស​គ្រោះ​ចរាចរ​ដែល​កើតជា​យថាហេតុ​ក្នុងនោះ​ក្រុមការងារ​បានឱ្យ​ពលរដ្ឋ​ត្រូវ​ព្រលែង​និង​ដេញគោ​ក្របី​តាមផ្លូវ​រទេះ​វិញ​ដែល​ពុំ​សូវ​មាន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ច្រើន​៕S/​