​មន្ត្រី​ចុះ​បិទ​ស្លាក​សញ្ញា​ចរាចរណ៍​តាម​គោលដៅ​សំខាន់ៗ​បញ្ជ្រាប​ការយល់ដឹង​

335

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​មន្ត្រី​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​១៣ ខែមិថុនា​ឆ្នាំ​២០១៨​បាន​ចុះ​បិទ​រូបភាព​ផ្សេងៗ​ផ្សព្វផ្សាយ​អំពី​ច្បាប់​ស្តីពី​ចរ​ចរណ៍​ផ្លូវគោក​នៅតាម​បណ្តា​ទីប្រជុំជន​នានា​ក្នុង​ខេត្ត​។​

​លោក​សំលាង​ទ្រី​ប្រធាន​មន្ទី​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​ដោយ​អនុវត្តន៍​តាម​ការណែនាំ​របស់លោក​ទេសរដ្ឋមន្ត្រី​ស៊ុនចាន់ថុល​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​។

ការណែនាំ​របស់លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​និង​ជា​ប្រធាន​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ សហការ​ជាមួយ​អាជ្ញាធរ​ដែនដី

សមត្ថកិច្ច​ពាក់ព័ន្ធ​តែងតែ​ចុះ​ធ្វើ​សកម្មភាព​នានា​ក្នុង​ការអប់រំ​ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវ​គោ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​សកម្មភាព​ទាំងអស់នេះ​គឺ​ក្នុង​គោលបំណង​ទាមទារ​ឲ្យ​ពួកគាត់​មានការ​យល់ដឹង​ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក៏ដូចជា​ការចូលរួម​កាត់បន្ថយ​ករណី​គ្រោះថ្នាក់​ចរចា​រណ៍​ផងដែរ​។​

​លោក​សំលាង​ទ្រី​បានឱ្យដឹង​ទៀតថា​ក្នុង​គោលបំណង​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ឮ​មានឱកាស​បានឃើញ​និង​បាន​អាន​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​គ្រប់​ទីកន្លែង​។​លោក​បានធ្វើ​ការណែនាំ​ឲ្យ​ការិយាល័យ​សុវត្ថិភាព​ចរាចរណ៍​ចុះ​ធ្វើ​ការបិទ​រូបភាព​ផ្សព្វផ្សាយ​អំពី​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​នៅតាម​បណ្តា​ទីប្រជុំជន​នានា​ក្នុង​ខេត្ត​រួមមាន​សាលាបង្រៀន​បើកបរ​រថយន្ត​យានដ្ឋាន​ក៏ដូចជា​ទីកន្លែង​ប្រជុំជន​សំខាន់​ជាច្រើន​កន្លែង​ទៀត​។​

​លោក​សំលាង​ទ្រី​បានឱ្យដឹង​ទៀតថា​ក្នុង​នោះបាន​បិទ​ផ្ទាំង​សញ្ញា​ចរាចរណ៍​ផ្លូវគោក​សំខាន់ៗ​ចំនួន​១២​ផ្ទាំង​ផ្ទាំង​រូបភាព​អាទិភាព​នៅត្រង់​ផ្លូវ​ប្រសព្វ​ចំនួន​២​ផ្ទាំង​ផ្ទាំង​រូបភាព​កំណត់​ទ្រុង​រថយន្ត​ចំនួន​៣​ផ្ទាំង​ផ្ទាំង​រូបភាព​សិទ្ធ​អាទិភាព​ត្រូវ​ទៅមុន​ចំនួន​២​ផ្ទាំង ស្ទី​រ​ឃ័​រ​ខ្សែក្រវ៉ាត់​សុវត្ថិភាព​ចំនួន​៤២​សន្លឹក ស្មើ​និង​រថយន្ត​ចំនួន​២១​គ្រឿង​។​

លោក​បន្តថា ធ្វើ​ដូច្នេះ​គឺ​ធ្វើ​ឲ្យ​ពួកគាត់​មានឱកាស​បាន​អាន​ញឹកញាប់​ពេលដែល​ពួកគាត់ មក​កន្លែង​នេះ​ម្តងទៀត ហើយក៏​ប្រសើរ​ជាង​យើង​ចែក​ឱ្យ​គាត់​មើល​បាន​តែមួយ​ភ្លែត​នោះ​៕S/

​មន្ត្រី​ចុះ​បិទ​ស្លាក​សញ្ញា​ចរាចរណ៍​តាម​គោលដៅ​សំខាន់ៗ​បញ្ជ្រាប​ការយល់ដឹង​