​មន្ត្រី​ជំនាញ​ចុះ​ផ្សព្វផ្សាយ​និង​បង្រៀន​ពី​របៀប​ពន្លត់​អគ្គិភ័យ​នៅ​ស្រុក​ក្រុង​ចំនួន​៤

916
ចែករម្លែក
  • 10
    Shares

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ថ្ងៃទី​១៣​និង​១៤​ខែវិច្ឆិកា​ឆ្នាំ​២០១៨​យោងតាម​បទបញ្ជា​និង​ការណែនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច​.​សុខុន​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក​គឹម​ប៊ុនធឿន​។​

​កម្លាំង​បាន​ចុះ​ផ្សព្វផ្សាយ​និង​បង្រៀន​ពី​របៀប​ពន្លត់​អគ្គិភ័យ​នៅ​ស្រុក​ក្រុង​ចំនួន​៤​ក្នុង​ខេត្តបាត់ដំបង​ដើម្បី​កាត់បន្ថយ​គ្រោះ​អគ្គិភ័យ​នៅពេលដែល​ប្រជាពលរដ្ឋ​មានការ​ធ្វេសប្រហែស​ត្រឹម​តែមួយ​ពព្រិច​ភ្នែក​អាច​បណ្តាលឱ្យមាន​សោ​កដ​នា​កម្ម​ដោយសារ​អគ្គិភ័យ​កើតឡើង​ជាយថាហេតុ​ប្រសិនបើ​យើង​មិនបាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​វា ។

​លោក​វរៈសេនីយ៍ឯក គឹម ប៊ុនធឿន នាយការិយាល័យ​បង្ការ​និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹងថា​ដោយហេតុ​នេះហើយ​សមត្ថកិច្ច​ជំនាញ​តែងតែ​ចុះ​ជាប់​ប្រចាំ​ជាមួយ​ប្រជាពលរដ្ឋ និង​ធ្វើការ​ផ្សព្វផ្សាយ​ជំរុញអោយមាន​ការប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ នឹង​បង្ហាត់បង្រៀន​អំពី​របៀប​ប្រើប្រាស់ អោយបាន​ត្រឹមត្រូវ​តាម​បច្ចេកទេស ។

​លោកនាយ​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​ចាត់តាំង​មន្ត្រី​ជំនាញ ចុះ​តាម​គោលដៅ​ដែល​ងាយ​រងគ្រោះ​ធ្វើការ​ឃោសនា ផ្សព្វផ្សាយ​អប់រំ និង​លើក​កំពស់​ការយល់ដឹង​អំពី​វិធានការ​បង្ការ និង​ពន្លត់​អគ្គិភ័យ​បឋម​ស្តីពី​ការទប់ស្កាត់​គ្រោះថ្នាក់​អគ្គិភ័យ​បាន​ចំនួន ៧៣​កន្លែង​។ មនុស្ស​ចូលរួម​ចំនួន ១៤៦​នាក់ ស្រី ៧៦​នាក់ នៅ​ក្រុង​បាត់ដំបង ២៣​កន្លែង ស្រុក​មោង​ឬ​ស្សី ២៦​កន្លែង ស្រុក​សំពៅ​លូន ១៤​កន្លែង និង​ស្រុក​កំ​រៀ់​ង ១០​កន្លែង​៕S/

​មន្ត្រី​ជំនាញ​ចុះ​ផ្សព្វផ្សាយ​និង​បង្រៀន​ពី​របៀប​ពន្លត់​អគ្គិភ័យ​នៅ​ស្រុក​ក្រុង​ចំនួន​៤