​មន្ត្រី​ជំនាញ​ថា​មិនត្រូវ​ធ្វេសប្រហែស​ឡើយ​នូវ​គុណភាព​ទំនិញ​ហួស​កាលកំណត់​

82
ចែករម្លែក

ដោយ​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈម​ន្ត្រី​ជំនាញ​កាំកុងត្រូល​ថា​មិនត្រូវ​ធ្វេសប្រហែស​ឡើយ​នូវ​គុណភាព ការ​ហួស​កាលកំណត់​ប្រើប្រាស់​ទំនិញ ការ​វេច​ខ្ចប់ អនាម័យ​។​

​លោក​សាន​វិជ្ជា​សា​រ៉ាវុធ​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​និយាយ​ដូច្នេះ​កាលពី​ថ្ងៃទី​៩​ខែតុលា​ឆ្នាំ​២០១៩​ពេល​ដឹកនាំ​មន្ត្រី​កាំកុងត្រូល​និង​មន្ត្រី​ពាណិជ្ជកម្ម​។​ចុះ​ពិនិត្យ​ធ្វើតេស្ត​រកសារ​ធាតុគីមី​ហាមឃាត់​ក្នុង​ទ​នី​ញ​ម្ហូបអាហារ​នៅ​ផ្ដា​រ​ចម្ការ​គជា​ផ្សារ​ធំ​ជាង​គរ​បង្អស់​នៅក្នុង​សិរីសោភ័ណ​ដែល​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៥៦​អា​ភូមិ​២​សង្កាត់​កំពង់ស្វាយ ។​

​មន្ត្រី​បាន​ពិនិត្យ ធ្វើតេស្ត​លើ​ទំនិញ​ជា​គ្រឿងទេស​ក៍ ត្រី​សាច់ ប្រហុក​ផ្អក ជ្រក់ បន្លែ​ផ្លែឈើ សរសៃ​គុយទាវ​ភេសជ្ជៈ​ជាដើម​។​ក្នុងនោះ​សមត្ថកិច្ច​បាន​រកឃើញ​និង​រឹបអូស​នូវ​ទំនិញ​ខូចគុណភាព​ហួស​កាលបរិច្ឆេត​ប្រើប្រាស់​មួយចំនួន​ដូចជា​ទឹកក្រូច​កំទេច​មី​ដើម្បី​នាំទៅ​បំផ្លាញចោល​តាម​និតិ​វិធី ។​

លោក​សាន​វិជ្ជា​សា​រ៉ាវុធ​បាន​ណែនាំ​ដល់​អាជីវករ​អ្នកលក់​នៅតាម​រាន​តូប​ហាង​ស្តង់​និង​អតិថិជន​អ្នកទិញ​ទាំងឡាយ​ឱ្យ​បន្ត​យកចិត្តទុកដាក់​កុំ​ប្រមាទ​ធ្វេសប្រហែស​ឱ្យ​ដោះ​លើ​បញ្ហា​គុណភាព​កាលកំណត់​ប្រើប្រាស​ការ​វេច​ខ្ចប់​។​ប្រភព​ទំនិញ​អនាម័យ​គ្មាន​សារធាតុ​គីមី​ហាមឃាត់​ជាដើម​ព្រោះ​វា​ប៉ះពាល់​សុខភាព​និង​ការបង់​ថវិកា​ទាំង​ក្នុង​ការទិញ​និង​ទៅពិនិត្យ​ព្យ​បាល​ជំងឺ​ក្រោយ​បរិភោគ ៕S/

រូប​ថ​តៈ​លោក​សាន​វិជ្ជា​សា​រ៉ា​វុ​ធៈ​មន្ត្រី​ជំនាញ​ថា​មិនត្រូវ​ធ្វេសប្រហែស​ឡើយ​នូវ​គុណភាព ការ​ហួស​កាលកំណត់​ប្រើប្រាស​ទំនិញ (​រូបៈ ភ្នំ​ស្វាយ )​