​មន្ត្រី​ថា​!​បញ្ហាដីធ្លី​នៅ​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ ​ត្រូវ​រក្សា​ដំណោះស្រាយ​តាម​ស្មារតី​សជណ​

460
ចែករម្លែក
  • 50
    Shares

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ថា បញ្ហា​ទំនាស់​ដីធ្លី​នៅ​ចំណុច​បឹង​៧៥ ភូមិ​អូរ​អំពិល​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ​បាននិងកំពុង​ត្រូវ​រក្សា​ដំណោះស្រាយ​តាម​ស្មារតី​សជណ​លេខ​១៥៥៣​ចុះ​ថ្ងៃទី​២៤​ខែធ្នូ​ឆ្នាំ​២០១២ ​របស់​ទីស្តីការ​គណ​:​រដ្ឋមន្ត្រី​ព្រោះ​ជា​សេចក្តីសម្រេច​រួចហើយ​និង​ចុងក្រោយ​។​

រីឯ​ចលនា​ដែល​បង្កឡើង​ដោយ​អតីត​មេបញ្ជាការ​ថ្នាក់ក្រោម​នៃ​អតីត​ខ្មែរក្រហម​ដែល​ឱ្យ​ពលរដ្ឋ​លើកគ្នា​ទៅ​ចាប់ដី សង់​សំណង់អនាធិបតេយ្យ​ជា​អំពើ​ខុសច្បាប់ ខូច​សណ្តាប់ធ្នាប់​សង្គម ។​នេះ​បើតាម​អង្គប្រជុំ​បន្ទាន់​មួយ​នៅ​សាលាស្រុក​ម៉ាឡៃ​កាលពី​រសៀល​ថ្ងៃទី​១៨​ខែមីនា​ឆ្នាំ​២០១៩ ។

​លោក​ពេជ្រ ធន សមាជិក​ក្រុមប្រឹក្សាឃុំ​និង​ជា​តំណាង​មេឃុំ​ទួល​ពង្រ ក៏​ដូច​លោក​អ៊ឹម សា​រ៉េ​ន មេភូមិ​អូរ​អំពិល​និយាយថា​:​អាជ្ញាធរ​មិន​ទទួលស្គាល់​នូវ​ពលរដ្ឋ​ចំណាកស្រុក​រាប់រយ​នាក់​ដែល​ត្រូវ​អតីត​មេបញ្ជាការ​ថ្នាក់ក្រោម​នៃ​អតីត​ទ័ព​ខ្មែរក្រហម​គឺ​លោក​ព្រាប សារុន ,​លោក​គង់ ជា​និង​លោក​គង់ វណ្ណា កេណ្ឌ​ពី​ណា​ពី​ណី​មក​ចាប់ដី​និង​សង់​សំណង់​រំលោភ​យក​ដី​។​ចំណែក​គោល​របប​របស់​យោធិន​និង​គ្រួសារ​អតិ​ត​ទ័ព​ខ្មែរក្រហម​វរ​សេនា​តូច​លេខ​៦៧២​និង​វរ​:៦៧៣​កងពល​លេខ​២១ និង​បង្កើត​តំបន់​គ្រប់គ្រង​ថ្មី នៅ​ចំណូ​ច​បឹង​៧៥ ភូមិ​អូរ​អំ​ពិ​លឃម​ទួល​ពង្រ​នោះឡើយ ។​

​ចំណេ​កលោក​គង់ ជា ,​លោក​ព្រាប សារុន វិញ បាន​និយាយថា : ពួកលោក​សំអាង​លើ​ឯកសារ មាន​ផ្តិតមេដៃ​ផ្ទៃក្នុង​របស់​អតីត​យោធិន និង​គ្រួសារ ព្រមទាំង​បងប្អូន​ពលរដ្ឋ​ដែល​ចង់បាន​ដីធ្លី​នៅ​ទីនោះ ជា​គោល​របប​របស់ខ្លួន​ក្រោយ​សមាហរណកម្ម​ឆ្នាំ​១៩៩៦ ហើយ​ជំទាស់​នឹង​ការសម្រេច​រួចហើយ​និង​ចុងក្រោយ​នៃ​ស្មារតី​សជណ​លេខ​១៥៥៣​ចុះ​ថ្ងៃទី​២៤​ខែធ្នូ​ឆ្នាំ​២០១២ របស់​ទីស្តីការ​គណ​:​រដ្ឋមន្ត្រី នោះឯង បានជា​អោយ​ពលរដ្ឋ​លើកគ្នា​ទៅ​បែងចែក​ដី​និង​សង់​សំណង់​នៅ​ទីនោះ ។​

​ចំពោះ​លោក​ទេព​ពៅ​មេធាវី​លោក​លី​អ៊ុត​នី​និយាយ​រំលឹកថា​:​ដើម្បី​បញ្ជៀ​ស​និង​បញ្ចប់ទំនាស់​ដីធ្លី​ខាងលើនេះ ទីស្តីការ​គណ​:​រដ្ឋមន្ត្រី​បានសម្រេច​ចេញ​សជណ​លេខ​១៥៥៣​ចុះ​ថ្ងៃទី​២៤​ខែធ្នូ​ឆ្នាំ​២០១២ ជា​សេចក្តីសម្រេច​ចុងក្រោយ​លើដី​ចំណុច​បឹង​៧៥, ដី​ចំណុច​ផ្សេងទៀត​នៃ​តំបន់​អតីត​ខ្មែរក្រហម​។
​គឺ​ដី​ទំនាស់​ចំណុច​បឹង​៧៥ ភូមិ​អូរ​អំពិល​ឃុំ​ទយ​ល​ពង្រ​ស្រុក​ម៉ាឡៃ​ត្រូវ​បែងចែក : -​ប្រគល់​ដី​ទំហំ​២២៨​ហិច​តា ជូន​លោក លី អ៊ុត​នី ដែល​បាន​ទិញ​និង​កាន់កាប់​ស្របច្បាប់​តាំងពី​ឆ្នាំ​១៩៩៨​មក ជា​កម្មសិទ្ធិ ។​

ប្រគល់​ភារកិច្ច​ជូន​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ ប្រគល់​ដី​ចំនួន​១០១ ហិច​តា និង​៧៨​អា ៣៣​សង់​ទី​អា​និង​បូក​លោក​លី អ៊ុត​នី ធ្វើ​សម្បទាន​ចំនួន​៤​ហិច​តា​ទៀត សរុប​១០៦​ហិច​តា ជូន​អតីត​គ្រួសារ​យោធិន​ពិតប្រាកដ​នៃ​អង្គ​ភាពវរ​:​សេនា​តូច​លេខ​៦៧២​និង​៦៧៣ នៃ​កងពលធំ​ថ្មើ​េ​ជើង​លេខ​២១ -​ម៉ាឡៃ មាន​ចំនួន​១០៦​គ្រួសារ ។​

ត​មក​យោធិន​និង​គ្រួសារ​នៃ​វរ​:៦៧២​និង​វរ​:​លេខ​៦៧៣​មួយចំនួនធំ​បាន​លក់​ដី​របប​ខ្លួន​អោយ​លោក​លី អ៊ុត​នី​ទៀត ។​ប៉ុន្តែ​ពី​ខែមករា​ឆ្នាំ​២០១៩​មក បែរជា​ឈ្មោះ​ព្រាប សារុន អតីត​មេបញ្ជាការ​នៃ​វរ​:​ទាំង​២, ឈ្មោះ​គង់​ជា​,​ឈ្មោះ​ឡឹ​ក​វណ្ណា​បាន​យក​គ្រឿងចក្រ​និង​បំផុសបំផុល​ពលរដ្ឋ​ចំណាកស្រុក​ទៅ​រំលោភ​យក​ដី​នោះ សង់​សំណង់អាណាធិបតេយ្យ​រាប់សិប ហើយ​បង្កបញ្ហា​ឈឺក្បាល ហើយ​ប្រមាថ​ដល់​ការសម្រេច​ជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ថែមទៀត។​រី​លោក​សែម​សំណាង​ជនពិការ​-​ជា​ក្រុម​លេខា​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នៃ​ទីស្តីការ​គណ​:​រដ្ឋមន្ត្រី​ដែល​ចុះមក​ស្វែងរក​ព៍​ត័​មាន​ពិត​ពី​បញ្ហា​នេះដែរ​ដើម្បី​រាយការណ៍ បាន​និយាយថា​: ក្រោយពី​លោក​បាន​ស្តាប់​គ្រប់ភាគី នៃ​ករណី​ដីធ្លី​ទំនាស់​នៅ​ចំណុច​បឹង​៧៥ ភូមិ​អូរ​អំពិល​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ​នេះ លោក​បាន​យល់ថា ភាគី​លោក​លី អ៊ុត​នី សំអាង​លើ​គោលការណ៍​ច្បាប់​និង​ស្មារតី​សម្រេច​ជា​គោល​ការ​ណី​រួចហើយ​របស់​ទីស្តីការ​គណ​:​រដ្ឋមន្ត្រី​និង​ចំណារ​សម្តេចនាយក​រដ្ឋមន្ត្រី ។​

ចំណែក​បងប្អូន​ពលរ​ដ្ឋ​វិញ​លោក​សំអាង​លើ​អតីត​មេបញ្ជាការ​ថ្នាក់ក្រោម​នៃ​អតីត​ទាហាន​ខ្មែរក្រហម​របស់ខ្លួន​បាន​បែងចែក​ដី​នោះ​អោយ​។​លោក​អែម​សុខា​អភិបាលស្រុក​ម៉ាឡៃ​បានលើកឡើង​តាំងពី​បើក​និង​បិទ​អង្គប្រជុំ ដោយ​អាន ,​បង្ហាញ​ឯកសារ​គតិយុត្តិ​និង​គោលការណ៍​ពាក់ព័ន្ធ​ករណី​ដីធ្លី​ខាងលើ​ថា : រដ្ឋបាលខេត្ត​ស្រុក​និង​មូលដ្ឋាន​ក៏​ដូច​ជំនាញ​សុរិយោដី​គ្មាន​ដំណោះស្រាយ​ណា​ផ្សេង​ក្រៅ​គោរព​និង​រក្សា​សេចក្តីសម្រេច​រួចហើយ​និង​ចុងក្រោយ​របស់​រាជរដ្ឋាភិបាល​គឺ​តាមរយ​:​សជណ​លេខ​១៥៥៣​ចុះ​ថ្ងៃទី​២៤​ខែធ្នូ​ឆ្នាំ​២០១២ នៃ​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី នោះទេ ។​

​នៅឯ​ទីតាំង​ដី​ឯ​វិញ គេ​ឃើញ​បងប្អូន​ពលរដ្ឋ​ចំណាកស្រុក​ពី​ច្រើន​ប្រភព​បាន​ជិះ​ម៉ូតូ ឡាន គោយន្ត​ទៅ នឹង​កំពុង​ចាប់​បែងចែក​ដី​និង​សង់រោង​សង់ផ្ទះ​ថ្មីៗ​រាប់រយ​ខ្នង​។​ក្នុងនោះ​ពលរដ្ឋ​បាន​ប្រាប់​អ្នកយក​ព៍​ត័​មាន​យើង​ថា​:​ពួក​បងប្អូន​មិន​សហការ​មិន​ស្តាប់​នរណា​អាជ្ញា​ធរមាន​សមត្ថកិច្ច​ណា​ក្រៅពី​មេដឹកនាំ​៣​រូប​របស់ខ្លួន​ឡើយ​គឺ​លោក​ព្រាប សារុន ,​លោក គង់ ជា លោក​ឡឹ​ក វណ្ណា​ហៅ​ជុក នោះឡើយ ៕S/Ha

​រូបថត : លោក​អែម សុខា អភិបាលស្រុក​ម៉ាឡៃ លោក​សៀន វុទ្ធី ប្រធាន​ភូមិបាល​ស្រុក​…:​មន្ត្រី​ថា បញ្ហាដីធ្លី​នៅ​ចំណុច​បឹង​៧៥​ភូមិ​អូរ​អំពិល​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ​ត្រូវ​រក្សា​ដំណោះស្រាយ​តាម​ស្មារតី​សជណ​របស់​រាជរដ្ឋាភិបាល (​រូប​: ប​.​ជ័យ​)

#