​មន្ត្រី​ថា ដី​មាន​ប្លង់​លែង​ភ័យ មានតែ​មានភ័ព្វ​សំណាង​

179
ចែករម្លែក
រូបថត : លោក​លី សារី លោក​ប្រាក់ ប៉ូ​លី :​ដី​មាន​ប្លង់​លែង​ភ័យ មានតែ​មានភ័ព្វ​សំណាង​( រូប​: ប​.​ជ័យ​)​

ដោយ : ប​.​ជ័យ / បន្ទាយមានជ័យ : ទាំង​មន្ត្រី​ជំនាញ​សុរិយោដី ទាំង​មន្ត្រី​អាជ្ញាធរ​បាន​អបអរ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​និង​ម្ចាស់​ក្បាលដី​ទាំងឡាយ​ដែល​ទទួលបាន​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រ​ព័​ន្ឋ ហើយ​បាន​វិ​ញ្ញាប​ន​បត្រ​សម្គាល់​អចលន​វត្ថុ​ឬ​ហៅថា​ប្លង់រឹង​។ ហើយ​បាន​ពន្យល់​ពលរដ្ឋ​ថា ដី​មាន​ប្លង់​លែង​ភ័យ មានតែ​មានភ័ព្វ​សំណាង​។​

លោក​វ៉ាត វីរ​: អភិបាលរង​ស្រុក​ព្រះនេត្រព្រះ​និយាយថា : មាន​ឃុំ​៧​ហើយ​ក្នុងចំណោម​១៣​មៅ​ស្រុក​មង្គល​បូរី​ដែល​ទទួលបាន​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណ​:​ជា​ប្រព័ន្ធ​កន្លងមក​និង​បច្ចុប្បន្ន ។​

លោក​ប្រាក់ ប៉ូ​លី ប្រធាន​មន្ទី​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តបន្ទាយមានជ័យ​បាន​ថ្លែង​កាលពី​ថ្ងៃទី​២២​ខែសីហា​ឆ្នាំ​២០១៩​ថា​: ដីធ្លី​នៅ​ភូមិ​ប្រឡាយ​ចារ ភូមិ​ចំណោម​កើត ភូមិ​រង្វាន​កើត​ឃុំ​ចំណោម​ដែល​ទទួលបាន​នូវ​ប័ណ្ណ​ស​សម្គាល់​អចលនវត្ថុ ។​

បងប្អូន​ដែល​ទទួលបាន​វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​អចលន​:​វត្ថុ​ឬ​ហៅថា​ប្លង់រឹង ។ បាន​ប្លង់រឹង បងប្អូន​លែង​ភ័យខ្លាច​ពី​សុវត្ថិភាព ពី​ទំនាស់ ។ ផ្ទុយទៅវិញ មានតែ​ពី​នាំមក​លាភ​សំណាង​គឺ​ដី​មានតម្លៃ​ជា​កេរ​មរតក ជា​ផលិតភាព​សេដ្ឋកិច្ច ។​.

លោក​ប្រាក់ ប៉ូ​លី បន្តថា : កន្លងមក​នៅក្នុង​ខេត្តបន្ទាយមានជ័យ​បានធ្វើការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ហើយ​បានចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​បាន​ចំនួន​១៤២,៨៣៤ ប័ណ្ណ​ដោយមាន​ការ​ឧ​បត​ម្ភ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​និង​ម្ចាស់ជំនួយ​នានា​។

ចំពោះ ក្បាលដី​នៅ​ភូមិ​ប្រឡាយ​ចារ ភូមិ​ចំណោម​កើត ភូមិ​រង្វាន​កើត​ឃុំ​ចំណោម​ដែល​ទទួលបាន​នូវ​ប័ណ្ណ​ស​សម្គាល់​អចលនវត្ថុ​ឬ​ប្លង់រឹង​១.៧៩០​ក្បាលដី ក្នុងនោះ​មាន​ដី​លំនៅឋាន​និង​ដី​កសិកម្ម​ច្រើនជាងគេ ។​បន្ទាប់មក​ដី​ដី​វត្ត ដី​សាលារៀន ដី​សាលាឃុំ ដី​មណ្ឌល​សុខភាព ដី​ប៉ុស្តិ៍​ត​ដ្ឋ​បាល ដី​គណបក្ស ដី​បឹង​។​

តែ​ក៏មាន​ដី​ទំនាស់​និង​ដី​គ្មាន​ទិន្នន័យ​មាន​ចំ​ចំនួន​២៩​ក្បាលដី​ផងដែរ ។​
លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​ថ្លែង​ការកោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង របស់​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​ដែល​បាន​សហការគ្នារ​បានល្អ​ក្នុងការ​សម្រួល​ព​ន្លឿ​ន​ដល់​ការងារ​ចុះបញ្ជី​ដីធ្លី ចេញ​ប័ណ្ណ​នៅក្នុង​មូលដ្ឋាន​ភូមិ​ទាំង​៥​នៃ​ឃុំ​២​ទៀត​ក្នុងស្រុក​មង្គល​បូរី​នេះ បាន​ជោគជ័យ​ជា​ស្ថាពរ​តាម​នីតិវិធី​ច្បាប់​។​

លោក​លី សារី ក៏​វាយតម្លៃថា ពលរដ្ឋ ឬ​ម្ចាស់​ក្បាលដី បើ​បាន​ប័ណ្ណ​ឬ​ប្លង់រឹង​ហើយ ដីធ្លី​របស់​បងប្អូន​នឹង​រឹតតែ​មានតម្លៃ លែង​បារម្ភ​ភ័យខ្លាច​ពី​ការរំលោភបំពាន ឬ​មានទំនាស់ ។ ប៉ុន្តែ​បងប្អូន​ត្រូវ​បោះបង្គោល​ព្រំ ឬ​អាចធ្វើ​ដល់​របង​ផង​ក៏​រឹតតែ​ល្អ ៕