​មន្ត្រី​បសុពេទ្យ​ពិនិត្យ​គុណភាព​សាច់ជ្រូក​សាច់គោ​តាម​ឡ​សត្តឃាត​និង​ទីផ្សារ​

611
ចែករម្លែក

​ដោយៈ​ចាន់ថន​/​ព្រៃវែងៈ​ដើម្បី​រក្សាបាន​នូវ​គុណភាព​សាច់សត្វ​ដែល​គ្មាន​ជំងឺ​គ្មាន​មេរោគ​ឆ្លង​ដល់​បងប្អូន ប្រជាពលរដ្ឋ​ជា​អ្នក​បរិភោគ​ប្រចាំថ្ងៃ​។​លោក ចិន​វិសាល​ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ ខេត្តព្រៃវែង​។ បាន​ចុះ​ពិនិត្យ​សាច់សត្វ​តាម​ឡ​សត្តឃាត នានា​នៅតាម​ផ្សារ​ទូទាំង​ខេត្តព្រៃវែង​។​

​លោក​ចិន​វិសាល​បាន​ឲ្យ​ដឹងថា​រយៈពេល​ថ្មីៗ​នេះ​លោក​បាន​ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​សាច់សត្វ​នៅតាម​ឡ​សត្តឃាត នៅ​ផ្សារ​អ្នក​លឿង​ត្រើយ​ខាងកើត ផ្សារ​ក្រុង​ព្រៃវែង ផ្សារ​ស្វាយ​អ​ន្ទ​រ​ដោយ​ពិនិត្យ​១​ថ្ងៃ​១​ផ្សារ​។​​ប្រធានការិយាល័យ​រូបនេះ​បាន​បញ្ជាក់ថា​ការចុះពិនិត្យ​សាច់សត្វ​ទាំងនេះ​ធ្វើឡើង​រយៈពេល​៣​ថ្ងៃ​ជាប់​គ្នា គឺ​តាំងពី​ថ្ងៃទី​២៩​ខែវិច្ឆិកា​ដល់​ថ្ងៃទី​១​ខែធ្នូ​ឆ្នាំ​២០១៨ ចំនួន​៣​ផ្សារ​ធំៗ​ខាងលើ​។​

​គោលការណ៍​នៃ​ការពិនិត្យ​នេះ​គឺ​ផ្ដោតទៅលើ​គុណ​ភាណ​សាច់សត្វ​ដែល​គ្មាន​ជំងឺ​ទើប​អាច​លក់បាន​។​ជៀសវាង​កុំឱ្យ​អាជីវករ​ខ្លះ​លួច​កាប់​ជ្រូក​នៅក្រៅ​ឡ​សត្តឃាត ដោយ​មិនបាន​ធ្វើការ​ត្រួតពិនិត្យ​។​រួច​យកមក​លក់​ឲ្យ​ពលរដ្ឋ​បរិភោគ​ប៉ះពាល់​ដល់​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ​អ្នកទិញ​សាច់​យកទៅ​បរិភោគ​។​

​ជាមួយគ្នា​នោះ អាជីវករ​ឱ្យដឹងថា តម្លៃ​សាច់ជ្រូក​ដែល​ពួកគាត់ លក់​នៅលើ​ទីផ្សារ បច្ចុប្បន្ន ជា​មធ្យម គឺ​សាច់​សុ​ទ្ឋ​និង​សាច់​ចំឡក ១​គីឡូក្រាម 17.000​រៀល​សាច់​ភ្លៅ​និង​ស្មា​មុខ 15.000​រៀល​។​សាច់ជ្រូក​បី​ជាន់​13.000​រៀល ឆ្អឹងជំនី 13.000​រៀល ពោះ​12.000​រៀល ។​ដោយឡែក​សាច់គោ សាច់​ចំឡក ក្នុង​និង​ក្រៅ ១​គីឡូក្រាម​តម្លៃ​35.000​រៀល​សាច់​ភ្លៅ មុខ​និង​ក្រោយ 33.000​រៀល​។​​សាច់​ល្បាំ​ង​22.000​រៀល​ឆ្អឹងជំនី​និង​ពោះ ១​គីឡូក្រាម​តម្លៃ​12.000​រៀល​។​

​ការត្រួតពិនិត្យ​សាច់​និង​ផលិតផល​សាច់សត្វ​តាម​ទីផ្សារ​និង​កន្លែង​ជ្រុ​ញល​ក់សាច់​បែបនេះ​បានធ្វើឱ្យ​អាជីវករ​អ្នកលក់​សាច់ជ្រូក​សាច់គោ​គឺ​លក់​តែ​សាច់​ណា​ដែលមាន​គុណភាព​មិនមាន​ជំងឺ​ដល់​អ្នក​បរិភោគ​៕S/

​មន្ត្រី​បសុពេទ្យ​ពិនិត្យ​គុណភាព​សាច់ជ្រូក​សាច់គោ​តាម​ឡ​សត្តឃាត​និង​ទីផ្សារ​