​មន្ត្រី​ប៉ូលីស​ម្នាក់​ដែល​របួសធ្ងន់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​អំពាវនាវ​រក​ជំនួយ​

576
ចែករម្លែក

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ តំណាង​ឲ្យ​ជនរងគ្រោះ សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​សប្បុរសជន​ដែល​បាន​បរិច្ចាគ​ថវិកា​។

​ជួយឧបត្ថម្ភ ដល់​លោក​អនុសេនីយ៍ឯក​ប៉េង សុង មន្ត្រីនគរបាល​បាល​ចរាចរណ៍​ផ្លូវគោក ដែល​ជួប គ្រោះថ្នាក់​ចរាចរណ៍ ក្នុងពេល​កំពុង​បំពេញភារកិច្ច ឈរ​បញ្ជា​ចរាចរណ៍ នៅ​ផ្លូវបំបែក​កែង​រ៉ា ក្រុងព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​៣០​ខែសីហា ឆ្នាំ​២០១៨ កន្លងទៅនេះ​។ បណ្ដាល​ឲ្យ​គាត់​រងរបួស​ធ្ងន់ធ្ងរ បាក់ជើង​ទាំងពីរ និង​បាក់​ឆ្អឹងជំនី កំពុង​ចូល​ព្យាបាល នៅ​មន្ទីរពេទ្យ រាជធានី​ភ្នំពេញ មាន​៖

១.​លោ​កស សុខា អ្នកតំណាងរាស្ត្រ​មណ្ឌល ខេត្ត ព្រៃវែង និង លោកជំទាវ​ជួយឧបត្ថម្ភ ចំនួន​៥០០​ដុល្លារ​។ ២.​លោក​ឧកញ៉ា អ៊ូ ឆាយ និង​លោកជំទាវ ចំនួន​៥០០​ដុល្លារ​។​៣.​លោក​ឧកញ៉ា​ឡាវ កាំ​ង​និង​លោកជំទាវ ចំនួន​២០០ ។​៤.​ក្រុមហ៊ុន​អាយ​ឡែ​ន​១.០០០.០០០​រៀល ។​៤. លោក​សែម គី​ថា​យ និង​ក្រុម​គន​រួ​សារ​. ១៥០០​ដុល្លារ​។​

​លោកស្នងការ​នគរបាល ខេត្ត​ព្រះសីហនុ ជំនួសមុខ​ឲ្យ​ជនរងគ្រោះ សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​អំពើ​សប្បុរសធម៌​របស់​លោក លោកស្រី ដែល​បាន​យកចិត្តទុកដាក់​បរិច្ចាគ​ជួយឧបត្ថម្ភ​ដល់​មន្ត្រី​ថ្នាក់ក្រោម ដែល​ជួប​គ្រោះថ្នាក់ នឹង កំពុង​ខ្វះខាត ក្នុងការ​ព្យាបាល​៕S/​

​មន្ត្រី​ប៉ូលីស​ម្នាក់​ដែល​របួសធ្ងន់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​អំពាវនាវ​រក​ជំនួយ