​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ម្នាក់​បើករថយន្ត​ក្រឡាប់​រងរបួស​ធ្ងន់​នៅ​ស្រុក​ត្បែងមានជ័យ​

587
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ខ្លួនឯង​ដែល​ពិនិត្យ​ក្នុងស្ថានភាព​ស្រវឹងស្រា​អាចជា​ការគ្រប់គ្រង​ស្ថាន​ការលែង​បាន​ក៏​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ​ក្រឡាប់​រងរបួស​ធ្ងន់​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦២ ចំណុច​អូររូង ស្ថិតក្នុង​ភូមិ​បាក់​កាំ ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ កាលពី​ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ​២០១៨​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ឈ្មោះ​គឹម​ចេ​ត្ថា​វី​ជា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ត ទើបនឹង​ផ្លាស់​ពី​នាយផ្នែក​ឆែប​។​ដោយ​បើករថយន្ត​ម៉ាក Ford ពណ៌​ប្រផេះ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AJ7877​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​។​លុះ​មកដល់​កន្លែងកើតហេតុ​ស្រាប់តែ​រថយន្ត​នោះ​រេ​ចង្កូត​ប៉ើង​ធ្លាក់​ផ្លូវ​ជ្រុល​ចូល​ព្រៃ​ក្រឡាប់​តែម្តង​។​បណ្ដាលឱ្យ​ជនរងគ្រោះ​របួសធ្ងន់​ស​ន្ល​ប់​ស្ដូកស្ដឹង​និង​ថែមទាំង​មាន​ក្លិន​ស្រា​ផងដែរ​។​

​ក្រោយមក​ជនរងគ្រោះ​ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​១៦​មករា​។​ប៉ុន្តែ​ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក ក្រុមគ្រូពេទ្យ​ខេត្តព្រះវិហារ បាន​បញ្ជូនបន្ត ទៅកាន់​មន្ទីរពេទ្យ នៅ​រាជធានី​ភ្នំពេញ​។​
​ទោះបីយ៉ាងណា​គេ​មិនទាន់​ទទួលដំណឹង​ថា​ស្ថានភាព​របួសធ្ងន់​បែបនេះ​គ្រូពេទ្យ​ជួយសង្គ្រោះ​បាន​ឬ​អត់​នោះទេ​?៕S/​